Swansea បានទម្លាក់ Manchester United ត្រឹមជុំទី៣ FA Cup ក្រោយយកឈ្នះ ២-១ យប់មិញ ដែលជាជ័យជម្នះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅលើទឹកដី Old Trafford។
Bony អបអរក្រោយតែតបញ្ចូលទីឲ្យ Swansea
បរាជ័យដ៏អាម៉ាស់របស់ក្រុមបិសាចក្រហមនេះ គឺកើតឡើងនៅហៀបនឹងបញ្ចប់ការប្រកួតទៅហើយ ពោលគឺក្រោយកីឡាករសញ្ជាតិកូឌីវ័រ Wilfried Bony លោតតែតបញ្ចូលទីឲ្យក្រុមហ្វូងក្ងាននៅនាទី៩០ ក្រោយទទួលបាល់លើកចេញពីជើងរបស់ Wayne Routledge។ ១គ្រាប់ផ្សេងទៀតរបស់ Swansea ធ្វើបានដោយ Routledge នៅ១២នាទីដើមតង់ទី១ ខណៈ១គ្រាប់របស់បិសាចក្រហមធ្វើបានដោយ Javier Hernandez នៅនាទី១៦។
នៅក្នុងការប្រកួតនេះ Man Utd បានបាត់បង់សមាជិកម្នាក់ផងដែរ ក្រោយ Fabio Da Silva ទទួលកាតក្រហមនៅ១០នាទីចុងក្រោយ បន្ទាប់ពីបង្កកំហុសលើ Jose Canas។
Fabio ទទួលកាតក្រហមក្រោយប្ដូរចូលលេងបាន៥នាទី
ជ័យជម្នះនេះ ក៏ជាការបញ្ចប់ភាពមិនឈ្នះរបស់ Swansea ក្នុង៧ប្រកួតជាប់គ្នាផងដែរ ខណៈវាក៏ជាបរាជ័យលើកទី២ជាប់គ្នាសម្រាប់ក្រុមលោក Moyes ក្នុងដើមឆ្នាំ២០១៤ បន្ទាប់ពីចាញ់ Spurs កាលពីថ្ងៃចូលឆ្នាំ។ ក្រុមជើងឯកអង់គ្លេសដែលឈ្នះពាន FA Cup បានច្រើនដងជាងគេមួយនេះ បានចាញ់៥ដងហើយនៅក្នុងផ្ទះខ្លួនឯងរដូវកាលនេះ ដែលក្នុងនោះគឺចាញ់ដល់ទៅ៤ក្នុង៦ប្រកួតចុងក្រោយនៅ Old Trafford។
កំណត់ត្រាកន្លងមក គឺ Swansea ធ្លាប់ទៅលេងនៅ Old Trafford ១០ដង តាំងពីឆ្នាំ១៩៣១មក ប៉ុន្តែមិនធ្លាប់ឈ្នះបានម្ដងណានោះទេ អស់ហើយត្រឹមស្មើ២ដងតាំងពីឆ្នាំ១៩៣៤។ កាន់តែឈឺចាប់ថែមទៀតសម្រាប់ Man Utd គឺក្រុមនេះធ្លាប់ធ្លាក់ត្រឹមជុំទី៣ FA Cup តែម្ដងប៉ុណ្ណោះក្នុងរយៈពេល២៦ឆ្នាំក្រោមការដឹកនាំរបស់ Sir Alex Ferguson។
Bony លោតតែតបញ្ចូលទី
Hernandez អបអរក្រោយស៊ុតបញ្ចូលទីឲ្យ Man Utd
ប្រភពពីhttp://news.sabay.com.kh
0 comments:
Post a Comment