វាមិនពិតនោះទេ។ ការប៉ះសុដន់មិនធ្វើអោយវាឡើងធំនោះទេ។មានព័ត៌មានខុសជាច្រើនអំពីការរីកលូតលាស់សុដន់នោះ។ រឿងមួយចំនួនដែលអ្នកធ្លាប់លឺគឺបោកទាំងស្រុង ដូចជាការប្រើប្រាស់ក្រេម ឬការលេបថ្នាំដែលធ្វើអោយសុដន់រីកធំនោះ។ វាមិនមានប្រសិទ្ធភាពនោះទេ។ រឿងដទៃទៀតជារឿងមិនគួរជឿ ដូចជា ស្ត្រីមួយចំនួនដែលចង់អោយសុដន់តូចជាងមុនគិតថា ការគេងពាក់អាវត្រនាប់ ឬការពាក់អាវត្រនាប់ដែលតូចខ្លាំង អាចរំខានដល់ការរីកលូតលាស់សុដន់, ប៉ុន្តែវាមិនពិតនោះទេ។
ជាការពិត, ហ្សែន និងអរម៉ូនកំណត់ពីការលូតលាស់សុដន់។ ស្ត្រីមួយចំនួនវិវត្តលឿន, អ្នកខ្លះវិវត្តយូរ ហើយសុដន់ស្ត្រីអាចនៅតែរីកលូតលាស់ និងផ្លាស់ប្តូររហូតដល់ពេញវ័យ។គ្រប់ក្មេងស្រីចង់មានមោទនភាពលើខ្លួនរបស់ពួកគេ។ មានរឿងជាច្រើនដែលអ្នកអាចធ្វើបានដូចជា ញ៉ាំអាហារដែលមានសុខភាព និងធ្វើលំហាត់ប្រាណ និងគេងអោយបានគ្រប់គ្រាន់ដើម្បីជួយអោយខ្លួនរបស់អ្នកមានការវិវត្តក្នុងវិធីសាស្ត្រមួយដែលល្អ។
សូមកុំមានអារម្មណ៍ថាខ្មាសអៀនអំពីការនិយាយទៅកាន់គ្រូពេទ្យប្រសិនបើអ្នកមានសំណួរអំពីខ្លួនរបស់អ្នក និងវាកំពុងវិវត្តយ៉ាងដូចម្តេចនោះ។ គ្រូពេទ្យនឹងឆ្លើយសំណួររបស់អ្នក ហើយគាត់នឹងអាចផ្តល់ដំបូន្មានអំពីការរីកលូតលាស់ និងការវិវត្តនៃខ្លួនប្រាណរបស់អ្នក៕
ប្រភពពីhttp://www.health.com.kh
0 comments:
Post a Comment