អាម៉េរិក ៖ នាង Zaria Forman បានបង្កើតនូវផ្ទាំងគំនូររូបភាព បែបផែនទឹកកកជាច្រើន ជាមួយនឹងការគូប្រើប្រាស់តែម្រាមដៃ របស់នាងប៉ុណ្ណោះ ពោលមិនមានការប្រើប្រាស់ ខ្មៅដៃ ឬក៏ជក់អ្វីនោះទេ ។ប៉ុន្តែសម្រាប់រូបភាពដែលសម្រេចបាន មានភាពស្រស់ស្អាត និងគួរឲ្យទាក់ភ្នែកតែម្តង។
នាង Zaria Forman បាននិយាយថា «នៅពេលដែលខ្ញុំ ធ្វើដំណើរ ខ្ញុំតែងតែផ្តោតអារម្មណ៍ ទៅលើទេសភាព ហើយចងចាំវាទុកក្នុងចិត្ត។ ពេលដែលត្រឡប់មកកាន់កន្លែងធ្វើការ ខ្ញុំក៏ចាប់ផ្តើមបង្កើតរូបគំនូរឡើង ដោយការគូរនេះ ខ្ញុំប្រើប្រាស់តែម្រាមដៃប៉ុណ្ណោះ ដោយមានលាយទឹកថ្នាំពណ៌ ជាច្រើនស្រទាប់ ទើបធ្វើឲ្យរូបភាពមានលក្ខណៈ រស់រវើកបែបនេះ»។
វិចិត្រករសញ្ជាតិអាម៉រិករូបនេះ ធ្លាប់បានធ្វើដំណើរ ទៅកាន់តំបន់ផ្សេងៗជាច្រើន តាំងពីនាងនៅវ័យកុមារ មកម្ល៉េះ ទើបធ្វើឲ្យនាងចូលចិត្ត ទៅលើការគូររូបភាព បែបទេសភាពយ៉ាងនេះ៕
ប្រភពពីhttp://www.lookingtoday.com/
0 comments:
Post a Comment