វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០១៤ ថា នៅរយៈពេលដើមសប្តាហ៍នេះ ព្រិលធ្លាក់ហាក់ មានសន្ទុះ កាន់តែខ្លាំងឡើងនៅ ភាគឦសាន សហរដ្ឋអាម៉េរិក ជាពិសេសទីក្រុង វ៉ាស៊ីនតោន ដែលទទួលរងសម្ពាធ ខ្លាំងជាងគេ បណ្តាលឲ្យចរាចរណ៍ និង ការបំពេញ កិច្ចការងារទូទៅ ត្រូវផ្អាកជាបណ្តោះអាសន្ន។
រហូតដល់ថ្ងៃអង្គារ ជើងហោះហើរ ប្រមាណជាង ២.០០០ ត្រូវបានលុបចោល នៅភាគឦសាន ក៏ព្រោះតែព្រិលធ្លាក់ និង សីតុណ្ហភាពទាបក្រោម សូន្យអង្សារសេ។ បើតាមទីភ្នាក់ងារ អាកាសធាតុជាតិ បានឲ្យដឹងថា សីតុណ្ហភាព នឹងបន្តធ្លាក់ចុះបន្ថែមទៀត អមដោយការ ធ្លាក់ព្រិលយ៉ាង ក្រាស់ រហូតដល់ល្ងាចពុធ ទើបវាមាន សភាពធូរស្រាលឡើងវិញ។
គួរបញ្ជាក់ថា គេពុំទាន់ទទួលបាន ព័ត៌មានអំពីមនុស្សស្លាប់ ដោយសារអាកាសធាតុ ត្រជាក់នេះ នៅឡើយទេ ស្របពេលដែលព្យុះព្រិល កំពុងវាយលុក យ៉ាងខ្លាំងរហូត ដល់កម្រាស់ ៣០ សង់ទីម៉ែត្រ នៅរដ្ឋធានីវ៉ាស៊ីនតោន, រដ្ឋញូជេស៊ី, វ៉ឺជីនៀ, និង ផេនស៊ីវេនៀ។ ក្រៅពីចរាចរណ៍ ផ្លូវអាកាស ត្រូវបានអាជ្ញាធរផ្អាកនោះ ចរាចរណ៍ នៅលើដី និង លើទឹកក៏មានភាព កកស្ទះផង ដែរ ព្រោះប្រជាពលរដ្ឋ ភាពច្រើន ពិបាកនឹងចេញពី លំនៅដ្ឋានរបស់ពួកគេណាស់៕
ប្រភពពីhttp://www.dap-news.com/
0 comments:
Post a Comment