Tuesday, January 21, 2014

ភ្នំពេញៈ ថ្មីនេះៗបាន លេចឮព័ត៌មានថ្មី សន្លាងមួយ ធ្វើឲ្យអ្នកនិយមលេង បណ្តាញទំនាក់ទំនង សង្គម Facebook មានការភ្ញាក់ ផ្អើល បន្ទាប់ពីមានការ បង្ហោះ រូបថតទារក ទើបតែកើត និងត្រូវបានគេ អះអាងថា ទារកក្នុងរូបនោះ គឺជាកូនបង្កើត របស់តារាកំប្លែងរាង តូចល្អិត ដែលកំពុងតែទទួលបានប្រជាប្រិយភាព នាយ ក្រិន ។ ប៉ុន្តែក្រោយពីមាន ការអះអាងបែបនេះ ត្រូវបានម្ចាស់ សាម៉ីខ្លួនចេញ មុខអះអាងថា ទារកនោះ មិនមែនជាកូន របស់ខ្លួនទៅវិញ ។
ក្រោយពីតារាកំប្លែងនាយ កយ ដែលជាកូនប្រុសរបស់ លោក ជួង ជី ហៅ នាយកុយ បានបង្ហោះរូបថត ២សន្លឹក ដែលមានការ សរសេរ អក្សរ នៅលើនោះ បញ្ជាក់យ៉ាងច្បាស់ថា “ នាយក្រិនបាន កូនប្រុសមួយហើយ ” ខណៈដែលក្រោយពី នាយក្រិន និងអតីតភរិយាបាន លែងលះគ្នារួចមក នាយ ក្រិន មិនដែលបង្ហើប ជាសាធារណៈទេ ថាខ្លួនមាន ភរិយាថ្មី ទើបតែពេលនេះ បែរជាមានព័ត៌មានថា នាយ ក្រិន បានទទួលចំណងដៃ កូនប្រុស១ ជាមួយ ភរិយាថ្មីទៅវិញ ។
បើទោះជាមានការអះអា ងយ៉ាងប្រាកដប្រជា យ៉ាងនេះក្តី ក៏ដោយក៏ម្ចាស់សាម៉ីខ្លួន នាយក្រិន មិនបានចេញមុខ បញ្ជាក់ពីរឿងនេះឲ្យ ទស្សនិកជនដែលគាំទ្រ និងតាមដានពីជីវិត ឯកជនរបស់លោក បានដឹងច្បាស់ទេ ដោយលោកគ្រាន់តែ ចេញមុខបកស្រាយខ្លីៗថា “ ខ្ញុំមិន មានកូនដូចគេ លើកឡើងទេ ទារកនោះ គ្រាន់តែ ជាកូនរបស់អ្នក ដែលធ្លាប់ស្គាល់ ហើយខ្ញុំឃើញគួរ ឲ្យស្រឡាញ់ក៏បីលេងតែ ប៉ុណោះ.. ” ។
ទាក់ទងនឹងព័ត៌មាននេះ LookingTODAY បានព្យាយាមទាក់ ទងទៅ នាយក្រិន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នេះដែរ តែមិន អាចទាក់ទងបាន ។ ទោះជាយ៉ាងណា រំពឹងថា នាយក្រិន នឹងចេញមុខបកស្រាយ ការពិត នៅក្នុងពេលឆាប់ៗ ខាងមុខនេះ ដើម្បី ស្រាយចម្ងល់ ទស្សនិកជន ជាក់ជាមិនខាន៕




ប្រភពពីhttp://www.khmerload.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,