ក្រុមហង្សក្រហម Liverpool កំពុងពិចារណាអំពីការខ្ចីជើងខ្សែបម្រើការពារជម្រើសជាតិហុល្លង់ Nigel de Jong ពីក្រុម AC Milan ដើម្បីជំនួសខ្សែបម្រើអន្តរជាតិប្រេស៊ីលរបស់ខ្លួន Lucas Leiva ដែលបានរងរបួស។ គេប៉ាន់ប្រមាណថា Lucas ប្រហែលត្រូវអវត្តមានរយៈពេល ២ខែ ដោយសាររបួសសរសៃពួរជង្គង់ ខណៈក្រុមហង្សក្រហមខ្វះខាតកីឡាករដែលលេងតួនាទីបម្រើការពារ។
Lucas Leiva រងរបួសសរសៃពួរជង្គង់
De Jong មានបទពិសោធន៍នៅក្របខ័ណ្ឌ Barclays Premier League ស្រាប់ ពីព្រោះអតីតយុវជនរបស់ក្រុម Ajax វ័យ២៩ឆ្នាំរូបនេះធ្លាប់លេងឱ្យក្រុម Manchester City ពីឆ្នាំ២០០៩ដល់២០១២។ តែយ៉ាងណាក្ដី អ្វីៗនៅមិនទាន់ច្បាស់នៅឡើយទេ ហើយបើទោះជាលោក Brendan Rodgers ដាក់សំណើផ្លូវការក៏មិនប្រាកដថាជោគជ័យដែរ ព្រោះគ្រូបង្វឹកថ្មីរបស់ AC Milan លោក Clarence Seedorf ទំនងជាមិនចង់បាត់បង់កីឡាកររួមជាតិខាងលើទេ៕
កីឡាករ Nigel de Jong
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment