Galaxy S5 ដែលប្រិយមិត្តរាល់គ្នាកំពុងទន្ទឹងមើលផ្លូវ ចង់ដឹងចង់ឃើញថា នឹងមានបច្ចេកវិទ្យាថ្មីៗបែបណាខ្លះនោះ ឥឡូវស្រាប់តែបែកព័ត៌មានគួរឱ្យទុកចិត្តពីគេហទំព័រ sammobile នៅត្រង់ថ្មរបស់កំពូល Smartphone នេះមានកម្រិតថាមពល 2900mAh ខ្ពស់ជាងថ្មនៅលើ Galaxy S4 ដែលមានត្រឹម 2600mAh ប្រភេទ Li-on សាកថ្មបានឆាប់ពេញជាងជំនាន់មុនៗ។
គំរូ Galaxy S5
គេជឿថាថ្មនៅលើ Galaxy ជំនាន់ថ្មីនេះ នឹងប្រើប្រភេទ Li-on ប្រភេទថ្មីខុសពីថ្មដែលបានបំពាក់លើសែស្រឡាយ Galaxy នានាកន្លងមក។ ដោយសារតែបែបនេះ នឹងជួយឱ្យ S5 កាន់ផ្ទុកភ្លើងបានកាន់តែច្រើនជាងមុន ២០% ដែលនឹងផ្ដល់ការប្រើប្រាស់បានយូរជាងមុនដូចគ្នា។ ប្រភេទថ្មនេះគឺបង្កើតដោយក្រុមហ៊ុន Amprius មូលដ្ឋាននៅ Silicon Valleyហើយគេរំពឹងថា Galaxy S5 នឹងជា Smartphone បំពាក់ Li-on tech ដំបូងគេ។
ជាធម្មតាបច្ចេកវិទ្យាអេក្រង់ដែល Samsung យកមកបំពាក់លើ Smartphone ទំនើបៗរបស់ខ្លួនតែងត្រូវបានក្រុមហ៊ុនកូរ៉េនេះអភិវឌ្ឍពីមួយកម្រិតទៅមួយកម្រិត ហើយទំហំក៏អាចពង្រីកឱ្យធំជាងមុន។ នេះជាកត្តាធ្វើឱ្យទូរសព្ទត្រូវការថាមពលកាន់តែខ្លាំងសម្រាប់បម្រើបម្រាស់ផ្សេងៗ។
ចចាមអារ៉ាមពីលក្ខណៈសម្បត្តិរបស់ GS5 កន្លងមករួមមាន៖
- អេក្រង់ Super AMOLED qHD ទំហំ ៥,២៥អ៊ីញ (2560 x1440px)
- កាមេរ៉ាក្រោយទំហំ 16MP និងខាងរ៉ាមុខ 2.5MP
- ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat
- បែងចែកជា ២ជំនាន់មួយបំពាក់ chip របស់ Qualcomm គឺ Snapdragon 805 និងមួយទៀត chip របស់ Samsung ផ្ទាល់គឺ octa-core Exynose 6 គាំទ្រ ARMv8 64-bit
- RAM ទំហំ 3.5GB
- Memory ម៉ាស៊ីនទំហំ 32GB/64GB
- បច្ចេកវិទ្យាថតវីដេអូកម្រិត 4K
- Full HD slow-motion ថតក្នុងកម្រិត 160fp
- តួផលិតពីលោហធាតុ
- កាមេរ៉ាក្រោយទំហំ 16MP និងខាងរ៉ាមុខ 2.5MP
- ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat
- បែងចែកជា ២ជំនាន់មួយបំពាក់ chip របស់ Qualcomm គឺ Snapdragon 805 និងមួយទៀត chip របស់ Samsung ផ្ទាល់គឺ octa-core Exynose 6 គាំទ្រ ARMv8 64-bit
- RAM ទំហំ 3.5GB
- Memory ម៉ាស៊ីនទំហំ 32GB/64GB
- បច្ចេកវិទ្យាថតវីដេអូកម្រិត 4K
- Full HD slow-motion ថតក្នុងកម្រិត 160fp
- តួផលិតពីលោហធាតុ
ប្រភពពីhttp://news.sabay.com.kh
0 comments:
Post a Comment