Tuesday, January 7, 2014

ក្រុមហ៊ុន Toyota បាន​បង្ហាញ​ពី​គម្រោង​របស់​ខ្លួន​ក្នុង​ដាក់​លក់​រថយន្ត​នា​ពេល​អនាគត (car of future) ដោយ​ប្រើ​បច្ចេកវិទ្យា fuel-cell នៅ​អាមេរិក​នៅ​ឆ្នាំ២០១៥​នេះ ដោយ​ហៅ​រថយន្ត​នេះ​ថា​ជា​រថយន្ត​អ៊ីដ្រូសែន​ដោយ​គ្មាន​ចំហេះ​បំពុល​បរិស្ថាន។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ពិព័រណ៍​ផលិតផល​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ CES នៅ Las Vegas ព្រឹកមិញ​នេះ។

រថយន្ត​អនាគត​មិន​ទាន់​មាន​ឈ្មោះ​របស់ Toyota
លោក Bob Carter អនុប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន Toyota បាន​បង្ហើប​ថា ទីផ្សារ​ដំបូង​សម្រាប់​រថយន្ត​នេះ គឺ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ហើយ​ក៏​ត្រូវ​បង្កើត​ស្ថានីយ​ចាក់​អ៊ីដ្រូសែន​នៅ​ក្នុង​តំបន់ៗ​ក្នុង​រដ្ឋ​នេះ ក្នុង​ពេល​ដំណាល​គ្នា​ផង​ដែរ។ ឯ​តម្លៃ​វិញ គឺ​មាន​លក្ខណៈ​សមរម្យ ប៉ុន្តែ​មិន​ត្រូវ​បាន​បង្ហើប​នោះ​ឡើយ។
រថយន្ត​នេះ​ដែល​មិន​ទាន់​មាន​ឈ្មោះ​នេះ គឺ​រថយន្ត​គ្មាន​ចំហេះ​ពុល ដើរ​ដោយ​ថាមពល​អគ្គិសនី មាន​ទ្វារ​បួន ហើយ​មាន​មុខងារ​ដូច​រថយន្ត​ធម្មតា​អីចឹង។ រថយន្ត​នេះ​អាច​បើក​បរ​បាន​លើ​ចម្ងាយ​ផ្លូវ ៤៨០ គីឡូម៉ែត្រ បើ​ចាក់​អ៊ីដ្រូសែន​មួយ​ពេញ​ធុង។

រថយន្ត​អនាគត​មិន​ទាន់​មាន​ឈ្មោះ​របស់ Toyota
ងាក​មក​ក្រុមហ៊ុន​ដៃ​គូ​ប្រជែង​វិញ គឺ Honda គ្រោង​នឹង​ចេញ​លក់​រថយន្ត​ប្រើ​បច្ចេកវិទ្យា fuel-cell នៅ​ទីផ្សារ​អាមេរិក​នៅ​ឆ្នាំ ២០១៥ ផង​ដែរ។ រថយន្ត​ប្រើ​បច្ចេកវិទ្យា fuel-cell គឺ​ត្រូវ​ការ​ចាក់​អ៊ីដ្រូសែន ដូច្នេះ​ចំហេះ​ចេញ​មក​វិញ​គឺ​ចំហាយ​ទឹក មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដូច​រថយន្ត​ធម្មតា​ដែល​បញ្ចេញ CO2 នោះ​ឡើយ។

                                                                                           FCX Clarity របស់ Honda

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,