ក្រុមហ៊ុន Samsung បានអះអាងបញ្ជាក់ថា ខ្លួនកំពុងធ្វើការលើអេក្រង់ទូរសព្ទស្មាតហ្វូនដែលមាន resolution ពី 2k ទៅ 4k ដែលនេះខុសប្លែកពីអេក្រង់ស្មាតហ្វូនទូទៅដែលមាន resolution ត្រឹមតែជាង 1k ប៉ុណ្ណោះ។
ព័ត៌មាននេះគឺទទួលបានពីសិក្ខាសាលាផែនការបច្ចេកវិទ្យាអេក្រង់ឆ្នាំ ២០១៤ របស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង។
ការប្រកាសរបស់ Samsung អំពីអេក្រង់ស្មាតហ្វូនដែលមាន resolution 2K (QHD 2560 x 1440 AMOLED) គឺគ្មានអ្វីភ្ញាក់ផ្អើលនោះទេ តែការប្រកាសពីគម្រោងអេក្រង់ Ultra HD 4K បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន។ បច្ចេកវិទ្យាអេក្រង់ resolution 2K អាចនឹងត្រូវគេបំពាក់លើស្មាតហ្វូនស៊េរីចុងក្រោយរបស់ Samsung Galaxy S5។
រូបគំរូ Galaxy S5
កាលពីចុងឆ្នាំ ២០១៣ Samsung ធ្លាប់ប្រាប់ថាស្មាតហ្វូនរបស់ខ្លួននឹងមានអេក្រង់ resolution 4K (3840 x 2160) ត្រឹមឆ្នាំ ២០១៥។ resolution 3840 x 2160 ត្រូវការអេក្រង់ទំហំយ៉ាងហោចណាស់ ៥ អ៊ីញផងដែរ។
បញ្ជាក់ថា អេក្រង់ស្មាតហ្វូនបច្ចុប្បន្នមាន resolution ត្រឹមតែជាង 1K ប៉ុណ្ណោះ ដែលភ្នែកមនុស្សយើងមើលទៅឃើញថ្លាច្បាស់ត្រជាក់ភ្នែក។ ចំពោះអេក្រង់ដល់ទៅ 2K និង 4K ក៏គ្មានអ្វីខុសប្លែកច្រើនដែរ ដោយសារតែសមត្ថភាពភ្នែកមនុស្សយើងមើលមិនដឹងនោះឡើយ។
ក្រៅពីនេះ Samsung ក៏បានលើកឡើងពីគម្រោង AMOLED TV ដោយមានអេក្រង់ UHD SHD 7680 x 4320 ៕
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment