Thursday, January 16, 2014

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡើង ដោយមន្ត្រីអាវុធហត្ថ ស្រវឹងស្រា បើករថយន្តហាយឡែនឌ័របុក យុវជន៣នាក់ បានរងរបួស ហើយព្យាយាមបើករត់ តែត្រូវកម្លាំង កងរាជអាវុធហត្ថ ខណ្ឌទួលគោក ឃាត់បាន កាលពីវេលាម៉ោង២៣ និង១០នាទីថ្ងៃទី១៦ ឆ្នាំ២០១៤ នៅចំណុចស្តុបផ្សារដើមគរ តាម បណ្ដោយ ផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទទួលគោក ។
តាមសាក្សីកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ យុវជន៣នាក់ ជិះម៉ូតូមួយ គ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ធ្វើដំណើរតាមបណ្ដោយ ផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុច កើតហេតុស្រាប់ តែមានរថយន្តហាយឡែន ឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ភ្នំពេញ 2Q-8283 បើកបរដោយមន្ត្រីអាវុធហត្ថម្នាក់ ស្រវឹងស្រាជោគ ធ្វើដំណើរស្របទិសគ្នា បានបុកពីក្រោយពេញទំហឹង ហើយកិនលើម៉ូតូ និងព្យាយាមបើករត់ រហូចដល់ផ្លូវលេខ១៦៣ ក្នុងសង្កាត់ ទួលទំពុងទី២ ត្រូវបានសមត្ថកិច្ចឃាត់ជាប់។
ក្រោយពេលឃាត់រថយន្ត បានហើយនោះមន្រ្តីអាវុធហត្ថ ខាងលើ បានសម្របសម្រួល ដោយចេញ ថ្លៃខូចខាត ទៅលើភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿង ដោយមិនរំខានដល់សមត្ថកិច្ច ៕



ប្រភពពីhttp://www.khmerload.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,