រយៈពេលជាង៥ខែ ក្រោយពី ការបោះឆ្នោតជ្រើស តំាងតំណាងរាស្រ្ត និតីកាលទី៥ ថ្ងៃទី ២៨ ខែកក្តដា ឆ្នាំ ២០១៣ ប្រទេសកម្ពុជា ត្រូវប្រឈម និងវិបត្តិនយោបាយ ដោះស្រាយមិនចេញ ដោយសារ គណបក្ស សង្គ្រោះជាតិ ដែលគណបក្សប្រឆាំង មិនទទួលស្គាល់ លទ្ធផល នៃការបោះឆ្នោត ហើយដឹកនាំធ្វើបាតុកម្ម ជាបន្តបន្ទាប់ ។ បាតុកម្មដឹកនំាដោយ គណបក្សសង្រ្គោះជាតិ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ស្ថិរភាព នយោបាយ ក៏ដូចជាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងផល ប្រយោជន៍ជាតិ និងផលប្រយោជន៍ ប្រជាពលរដ្ឋ ខ្មែរទូទាំងប្រទេស។ ដូច្នេះក្រុមមេដឹកនំា គណបក្សប្រឆាំង គួរគិតគូរឡើងវិញ អំពីផល ប៉ះពាល់ ដែលកើតចេញ ពីការធ្វើបាតុកម្ម ហើយត្រូវងាកទៅរកកិច្ចចរចា ដោយសន្ថិវិធី ជាមួយនិង គណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច់ គឺត្រូវ តែផ្តល់ប្រយោជន៍ជាតិ និងផលប្រយោជន៍ ប្រជាពល រដ្ឋ ជាតិ ។
កាលពីថ្ងៃទី១៦ និងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៣ ប្រជាពលរដ្ឋខ្មែរ ឃើញសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក សម រង្ស៊ី មេគណបក្សប្រឆាំង បានចាប់ដៃគ្នាញញឹមរកគ្នា មុនពេល នំាក្រុមការងារ នៃបក្សទាំងពីរ ចូលជួបប្រជុំ ពិភាក្សា ដើម្បីជួប ដោះស្រាយភាព ជាប់គាំង ផ្នែកនយោបាយ ។ នៅពេលឃើញមេដឹកនំាកំពូលៗគណបក្សទាំងពីរ ចាប់ដៃ ញញឹមរកគ្នា ធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីត្រេច អរយ៉ាងខ្លាំង ហើយ សង្ឍឹមថា ភាពជាប់គាំង ផ្នែកនយោ បាយ អាចត្រូវបញ្ចប់ជាមិនខាន ។ ប៉ុន្តែសេចក្តីសង្ឃឹម របស់ប្រជាពលរដ្ឋ បានក្លាយ ទៅជារឿង ឥតន័យ ព្រោះគណបក្ស សង្គ្រោះជាតិ បានដកខ្លួនចេញកិច្ចពិភាក្សា រកដំណេះស្រាយ ហើយបានដឹកនំា បាតុកម្ម ជាបន្តបន្ទាប់ បង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ។
ក្រុមអ្នកតាមដានស្ថានភាពនយោបាយ ក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា បាតុកម្មរបស់គណបក្ស សង្គ្រោះជាតិ ចាប់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៣ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៤ បានធ្វើឲ្យស្ថានភាព នយោបាយ កាន់តែមានភាពតានតឹង ពិបាករកច្រកដោះស្រាយ ។ ជាមួយគ្នានេះ ការបំផុស ឲ្យកម្មករ កម្មការិនី រោង ចក្រកាត់ដេរ រោងចក្រផលិតស្បែកជើង នំាគ្នាធ្វើកូដកម្ម និងបាតុកម្ម ទាមទារប្រាក់ខែ គោល ១៦០ដុល្លារ ក្នុងមួយខែ ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ថែមទៀត ។ ក្នុងនោះការប៉ះទង្គិចរវាង យោធា កងឆ័ត្រយោង លេខ ៩១១ នៅមុខរោងចក្រយ៉ាកជីន តាមផ្លូវជាតិលេខ៤ និងការប៉ះទង្កិចរវាង សមត្ថកិច្ច នៅតំបន់សួន ឧស្សាហកម្ម កាណាឌីយ៉ា បណ្តាលឲ្យមនុស្សស្លាប់ និងរបួស ជាច្រើននាក់ ក៏មានការរួមចំណែក ទទួល ខុសត្រូវពីគណបក្ស សង្គ្រោះជាតិ ដែរ ។ ហេតុនេះហើយ ទើបតំណាង អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បានកោះហៅ លោក សម រង្ស៊ី និង លោក កឹម សុខា ឲ្យចូល ឆ្លើយ បំភ្លឺកាលពី ថ្ងៃ ទី ១៤ ខែមករា ឆ្នាំ ២០១៤ ។
នៅក្នុងដំណាក់កាល នេះ គឺជាពេលវេលា មេដឹកនាំគណបក្សជាប់ឆ្នោត ទាំងពីរ ត្រូវបានចាប់ដៃគ្នា ញញឹម រកគ្នា ដើម្បីដោះស្រាយភាពជាប់គាំង ផ្នែកនយោបាយ ឲ្យបានឆាប់រហ័ស ។ កាលដែល សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យ លោក សុរិយា បា្រសាទ ស៊ូប៊ែរឌី អ្នករាយ ការណ៍ពិសេស របស់អង្គការសហប្រជាតិ ទទួលបន្ទុកសិទ្ឋិមនុស្ស ប្រចាំកម្ពុជា ជួប សម្រប សម្រួល ជាមួយ នឹងមេដឹកនំាគណបក្សសង្គ្រោះជាតិ ដើម្បីដោះ ស្រាយភាពជាប់គំាង ផ្នែកនយោបាយ នៅកម្ពុជា គឺជាការបង្ហាញឆន្ទៈសមស្របបំផុត ។ ដូច្នេះមេដឹកនំា គណបក្សសង្គ្រោះជាតិ ត្រូវពិចារណា ឡើងវិញ ចំពោះទង្វើរបស់ខ្លួន កន្លងមក ហើយវិលទៅរកតុ ចរចា បញ្ចប់វិបត្តិនយោបាយ ។ ដោយ ហេតុថា នៅ ពេលមេដឹកនំាចាប់ដៃគ្នា ញញឹមរកគ្នា ធ្វើឲ្យប្រជាពលរដ្ឋ បានសុខ និងស្រុករីកចម្រើន ហើយប្រជា ពលរដ្ឋ ចង់ឃើញមេដឹកនំាបន្ទន់ឥរិយាបទដាក់គ្នា ដើម្បីដោះស្រាយបញ្ហាជាតិ ។
កាលពីថ្ងៃទី៣០ ខែ តុលា ឆ្នាំ ២០១១ ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរម រតនកោដ្ឋ កាលព្រះអង្គ នៅមានព្រះជន្មបានមានព្រះរាជ បន្ទូលដ៏មានតម្លៃថា មានតែខ្មែរ រួបរួមសាមគ្គី ជាធ្លុងមួយទេ ទើបឲ្យខ្មែរមានកម្លាំង រឹងមាំ ខ្លាំងក្លាកសាងប្រទេសជាតិឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ។ ជាពិសេសនៅពេលខ្មែររួប រួមគ្នាជាកម្លាំងតែមួយ គឺខ្មែរនឹងមានឥទ្ធិពលខ្លាំង ក្លា អាចទប់ស្កាត់ អំពើឈ្លានពាន់ពីសំណាក់បរទេសជិតខាង ។ ព្រះរាជបន្ទូល ព្រះមហាវីរក្សត្រ បែបនេះមានតម្លៃខ្លាំង ណាស់ សម្រាប់មេដឹកនំាខ្មែរ អ្នកនយោបាយខ្មែរ និងជនរួមជាតិខ្មែរគ្រប់មជ្ឈដ្ឋាន ត្រូវគោរពនិង អនុវត្ត តាមយ៉ាងខ្ចាប់ខ្ជួន ។ ដូច្នេះពេលវេលាដែលមេដឹកនំាខ្មែរ អ្នកនយោបាយខ្មែរត្រូវគិតគូររឿង បង្រួបបង្រួម ជាតិ និងផ្សះផ្សារជាតិ បានមកដល់ហើយ ដើម្បីឲ្យខ្មែរមានកម្លាំង រឹងមំាខ្លាំងក្លា អាចដោះស្រាយ បញ្ហាជាតិសំខាន់ៗ និងកសាងជាតិ ឲ្យរីកចម្រើនយ៉ាងឆាប់ រហ័សពិតប្រាកដ ៕
ប្រភពពីhttp://www.dap-news.com/
0 comments:
Post a Comment