តារាចម្រៀង Leeteuk ដែលជាប្រធានក្រុម Super Junior កំពុងជួបទុក្ខធំ ដោយសារឪពុក និងជីដូនជីតារបស់គេបានស្លាប់ទាំងអស់គ្នា កាលពីថ្ងៃទី៦ ខែមករាម្សិលមិញនេះ ខណៈពេលដែលរួបគេកំពុងចេញបំពេញកាតព្វកិច្ចយោធា។
បើទោះជារបាយការណ៍ដំបូងប្រាប់ថាអ្នកទាំង៣បានស្លាប់ជាមួយគ្នាដោយសារគ្រោះថ្នាក់ចរាចរណ៍ក៏ដោយ ក៏ប៉ុន្តែនៅព្រឹកថ្ងៃទី៧នេះ ប៉ូលិសបានបញ្ជាក់ថា អ្នកទាំង៣ត្រូវបានប្រទះឃើញស្លាប់នៅផ្ទះទាំងអស់គ្នា។ តាមរយៈការពិនិត្យ និងភស្តុតាងនានានៅទីនោះ ប៉ូលិសបានសន្និដ្ឋានថា នេះជាករណីសម្លាប់ខ្លួន ដោយសារពេលទៅដល់គេឃើញជីដូន និងជីតារបស់ Leeteuk ដេកស្លាប់នៅលើគ្រែ ហើយឪពុករបស់គេឈ្មោះ Park Yong In នោះបានចងកសម្លាប់ខ្លួន និងបន្សល់ទុកសំបុត្រមួយសន្លឹក។
Leeteuk ប្រធានក្រុម Super Junior
យោងតាមគ្រួសារជនរងគ្រោះបានឲ្យដឹងថា លោក Park បាននៅមើលថែទាំឪពុកម្ដាយរបស់គាត់ទាំងពីរនាក់ដែលមានជំងឺវិកលចរិត។ មួយរយៈនេះគាត់ក៏មានជំងឺផ្លូវចិត្តផងដែរ។
ក្រោយពីទទួលបានព័ត៌មានដ៏អាក្រក់នេះ ផលិតកម្ម SM Entertainment និងតារាៗជាច្រើនបានសម្ដែងការរំលែកទុក្ខចំពោះ Leeteuk និងក្រុមគ្រួសាររបស់គេទាំងមូល៕
ប្រភពពីhttp://news.sabay.com.kh
0 comments:
Post a Comment