ជំងឺទឹកនោមផ្អែមប្រភេទទី២អាចប៉ះពាល់លើមនុស្សគ្រប់ប្រភេទតែម្តងដោយមិនប្រកាន់អាយុឡើយ។ រោគសញ្ញាភ្លាមៗរបស់ជំងឺនេះប្រហែលជាមិនបានសម្គាល់ដឹងទេ ដូច្នេះអ្នកជំងឺប្រហែលជាមិនដឹងថាខ្លួនឯមានជំងឺនេះផង។ តាមការប៉ាន់ស្មានមួយបានអោយដឹងថា មនុស្សម្នាក់ក្នុងចំនោម បីនាក់ហើយមានជំងឺទឹកនោមផ្អែមប្រភេទទី២ដោយមិនដឹងខ្លួន។ ជំងឺនេះធ្វើអោយរំខានដល់លទ្ធភាពក្នុងការរំលាយជាតិកាបូអ៊ីដ្រាតទៅជាថាមពល ដែលជាហេតុនាំជាតិស្ករក្នុងឈាមឡើងខ្ពស់។ ការឡើងជាតិស្ករខ្ពស់រ៉ាំរ៉ៃធ្វើអោយអ្នកជំងឺប្រឈមកាន់តែខ្លាំងនឹងបញ្ហាសរសៃប្រសាទ, ព្រិលភ្នែក, ជំងឺបេះដូង-សរសៃឈាម និងជំងឺផ្សេងៗទៀត។ ដូច្នេះតើអ្វីទៅជាសញ្ញាប្រកាសអាសន្នរបស់ជំងឺទឹកនោមផ្អែមប្រភេទទី២ទៅ?
ស្រេកទឹក
ទោះបីជាអ្នកជំងឺទឹកនោមផ្អែមប្រភេទទៅប្រហែលជាមិនមានរោគសញ្ញាពិសេសរបស់វាក៏ដោយ ក៏ការស្រេកទឹកខ្លាំងគឺជារោគសញ្ញាមួយដែលបញ្ជាក់អំពីអត្តសញ្ញាតរបស់ជំងឺនេះដែរ។ ការស្រេកទឹកខ្លាំងអាចកើតមានជាមួយនឹងសញ្ញាផ្សេងៗទៀតដូចជា នោមញឹក, មានអារម្មណ៍ថាឃ្លានខុសពីធម្មតា, ស្ងួតមាត់ និងស្រកទម្ងន់ ឬឡើងទម្ងន់។
ឈឺក្បាល
បើសិនជាជាតិស្ករក្នុងឈាមឡើងខ្ពស់ជាប់រហូត រោគសញ្ញាផ្សេងៗទៀតអាចនឹងកើតមានដូចជា អស់កម្លាំង, ស្រវាំងភ្នែក និងឈឺក្បាល។
ការបង្ករោគ
ជាធម្មតា ជំងឺទឹកនោមផ្អែមប្រភេទទី២អាចសម្គាល់ដឹងទាល់តែក្រោយពីមានផលវិបាកអវិជ្ជមានចំពោះសុខភាពកើតមាន។ ការបង្ករោគ និងដំបៅដែលត្រូវការពេលយូរទើបជានោះគឺជាសញ្ញាប្រកាសអាសន្នរបស់វាហើយ។ សញ្ញាផ្សេងៗទៀតដូចជា ឧស្សាហ៍ឆ្លងរោគផ្សិត ឬការបង្ករោគនៅផ្លូវទឹកនោម និងរមាស់ស្បែក។
អសមត្ថភាពផ្លូវភេទ
បញ្ហាផ្លូវភេទអាចកើតមាននៅពេលមានជំងឺទឹកនោមផ្អែមប្រភេទទី២។ ចាប់តាំងពីជំងឺនេះអាចធ្វើអោយខូចសរសៃឈាម និងសរសៃប្រសាទក្នុងសារីរាង្គភេទមក ការថយចុះនូវអារម្មណ៍ដឹងអាចនឹងកើតមាន រហូតដល់ធ្វើអោយពិបាកក្នុងការឈានដល់ចំណុចកំពូលនៃការរួមភេទទៀតផង។ ភាពស្ងួតរបស់ទ្វារមាសលើស្ត្រី និងការងាប់លិង្គរបស់បុរសគឺជាផលវិបាកផ្សេងមួយទៀតរបស់ជំងឺទឹកនោមផ្អែមដែរ។ តាមការប៉ាន់ស្មានបានអោយដឹងថា បុរសដែលមានជំងឺទឹកនោមផ្អែមនៅចន្លោះ ៣៥ ទៅ ៧០ភាគរយនឹងមានបញ្ហាងាប់លិង្គ។ ចំពោះស្ថិតិលើស្ត្រីវិញបានអោយដឹងថា ស្ត្រីកើតជំងឺទឹកនោមផ្អែមប្រហែលមួយភាគបីនឹងមានបញ្ហាអសមត្ថភាពផ្លូវភេទមួយចំនួន៕

ប្រភពពីhttp://www.health.com.kh/
0 comments:
Post a Comment