បុរស និងស្ត្រីមិនគ្រាន់តែជាមនុស្សដែលអាចរស់នៅមានលក្ខណៈរាងកាយខុសៗគ្នានោះទេ ប៉ុន្តែពួកគេក៏មានចរិត និងធម្មជាតិពីកំណើតខុសគ្នាដែរ។ បុរសដែលត្រូវបានគេចាត់ទុកថាជាមនុស្សនិយាយច្រើន និងចូលចិត្តនិយាយអស់ពីពោះតែម្តង ប៉ុន្តែផ្ទុះទៅវិញ មនុស្សស្រីចូលចិត្តប្រើអារម្មណ៍ និងមនោសញ្ចេតនាច្រើនជាង។ បុរសប្រហែលជានិយាយអ្វីត្រង់ៗ ចំណែកឯស្ត្រីចូលចិត្តបង្ហាញតាមភាសា និងសញ្ញាកាយវិការច្រើនជាងវិញ។ មនុស្សប្រុសច្រើនតែមិនអាចមើលយល់អំពីសញ្ញាទាំងអស់នេះ ហើយក៏ងាយនឹងយល់ច្រឡំដែរ។ យើងនឹងបង្ហាញអ្នកនូវសញ្ញាមួយចំនួនដែលមនុស្សស្រីម្នាក់នឹងបង្ហាញអោយអ្នកដឹងថាពេលណានាងចូលចិត្តអ្នក។
ញញឹមជាប់
មនុស្សស្រីមានលក្ខណៈពិសេសបំផុតនោះគឺកាយវិការរបស់ពួកគេ។ ពួកគេនឹងញញឹមដាក់មនុស្សដែលពួកគេជិតស្និទ្ធប៉ុណ្ណោះ។ អ្នកនឹងច្រើនតែមើលឃើញស្នាមញញឹមរបស់មនុស្សស្រីមិនសូវកើតមានលើមនុស្សប្រុសគ្រប់រូបឡើយ។ ការបញ្ជាក់បែបនេះមានន័យថា ពួកគេកំពុងតែញញឹមដើម្បីបង្ហាញនូវអាកប្បកិរិយាសុភាពរាបសា។ ប៉ុន្តែ បើសិនជាអ្នកឃើញនាងកំពុងតែញញឹមមករកអ្នកញឹកញាប់នោះ មានន័យថា នាងកំពុងតែមានអារម្មណ៍មកលើអ្នកហើយ។ មុនពេលអ្នកចង់ប្រាកដអំពីរឿងនេះ ចូរសង្កេតមើលនាងសិន។
យកចិត្តទុកដាក់នឹងអ្នក
ស្ត្រីម្នាក់អាចនឹងមិនយកចិត្តទុកដាក់ចំពោះមនុស្សដែលនាងមិនចូលចិត្ត និងអាចធ្វើរឿងច្រើនបន្ថែមទៀតចំពោះមនុស្សដែលអ្នកចូលចិត្តវិញ។ ដូច្នេះ បើសិនជាអ្នកឃើញថា មនុស្សស្រីកំពុងតែយកចិត្តទុកដាក់ចំពោះអ្នកហើយ នោះមានន័យថានាងអាចនឹងចូលចិត្តអ្នកហើយ។ នាងអាចនឹងធ្វើបែបនេះដើម្បីយកឈ្នះចិត្តរបស់អ្នកតាមរយៈការបង្ហាញនូវការយកចិត្តទុកដាក់របស់នាងចំពោះអ្នក។
និយាយរឿងរ៉ាវប្រាប់អ្នក
ជាធម្មតា មនុស្សស្រីមិនធ្វើបែនបេះជាមួយបុរសណាផ្សេងឡើយ។ នៅពេលអ្នកយល់ថា ស្ត្រីម្នាក់ដែលកំពុងចែករំលែករបស់ច្រើនជាមួយអ្នកដូចជា ការពិពណ៌នាអំពីគ្រួសារ, បញ្ហាផ្សេងៗ, និងការងារប្រចាំថ្ងៃរបស់នាង នោះហើយគឺជាសញ្ញាដែលនាងចូលចិត្តអ្នក។ អ្នកកំពុងតែធ្វើនូវអ្វីៗដើម្បីអោយអ្នកអាចក្លាយទៅជាផ្នែកមួយនាងជីវិតរបស់នាង។ ជាមួយនឹងក្តីសង្ឃឹម ពេលខ្លះអ្នកអាចធ្វើអោយនាងក្លាយទៅជាផ្នែកមួយនៃជិវិតរបស់អ្នកបានទៀតផង។
ការណែនាំអោយគ្រួសារ និងមិត្តភក្តិស្គាល់
ការណែនាំអ្នកអោយស្គាល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់នាងមានន័យថា ជាជំហានទីពីរនៃការធ្វើអោយអ្នកក្លាយទៅជាផ្នែកមួយនៃជីវិតរបស់នាង។ នេះគឺជារឿងសំខាន់ដែលអ្នកត្រូវដឹង។ នៅពេលមនុស្សស្រីមានអារម្មណ៍ស្ងប់ស្ងាត់ ពួកគេងាយនឹងនិយាយអោយរសាយចិត្តណាស់។ ផ្ទុយទៅវិញ ចំពោះបុរស ការដែលធ្វើសកម្មភាពរាងកាយបន្តិចបន្តួចប្រហែលជាអាចជម្នះបញ្ហាអស់ទាំងនេះបាន។ យកល្អអ្នកគួរតែយល់អំពីបំណងខ្លួនឯងអោយបានច្បាស់សិន ទើបនាងអាចបន្តអ្វីៗទៅមុខទៀតបានយ៉ាងល្អ។
ចងចាំកាលបរិច្ឆទេ
វាគឺជាការពិតជាសកលមួយដែលថា ស្ត្រីមានការចងចាំយ៉ាងល្អចំពោះកាលបរិច្ឆេទរបស់អ្នក។ ប៉ុន្តែ នៅពេលស្ត្រីម្នាក់ចាប់ផ្តើមចងចាំថ្ងៃដែលសំខាន់សម្រាប់ជីវិតអ្នកមែន នោះនាងកំពុងតែចូលចិត្តអ្នកហើយ។ គ្មានស្ត្រីណាម្នាក់នឹងយកចិត្តទុកដាក់ទៅលើកាលបរិច្ចេទដែលសំខាន់ៗសម្រាប់ជីវិតបុរសគ្រប់រូបឡើយ។
សញ្ញាខាងលើនេះគឺជារឿងដែលជួបប្រទះជាញឹកញាប់ដែលមនុសស្រីម្នាក់ប្រហែលជាបង្ហាញអោយដឹងថាជានាងចូលចិត្តអ្នក។ ប៉ុន្តែវាអាចមានរឿងច្រើនជាងនេះថែមទៀត។ អ្វីដែលអ្នកគួរតែធ្វើនោះគឺប្រុងប្រយ័ត្នអំពីសកម្មភាពរបស់អ្នក៕
ប្រភពពីhttp://www.health.com.kh
0 comments:
Post a Comment