អ្នកពិតជាត្រឹមត្រូវណាស់ក្នុងការពិចារណារឿងដែលអាចកើតមានឡើងនេះ។ ការរួមភេទគឺជាការសម្រេចចិត្តមួយដ៏ធំ ហើយជំងឺកាមរោគ និងការមានផ្ទៃពោះដែលមិនមានគម្រោងអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន។
ស្រោមអនាម័យគឺជាមធ្យោបាយល្អបំផុតដើម្បីការពារការមានផ្ទៃពោះ និងការឆ្លងមេរោគកាមរោគ, ដូចនេះសូមប្រាកដថាបានប្រើប្រាស់ស្រោមអនាម័យគ្រប់ពេលដែលអ្នកបានរួមភេទ។ ប៉ុន្តែ ស្រោមអនាម័យមិនអាចធានាបាន១០០%នោះទេ។ នេះជាហេតុផលដែលអ្នកត្រូវតែនិយាយជាមួយនឹងមិត្តប្រុសរបស់អ្នកអំពីការព្រួយបារម្ភរបស់អ្នកមុននឹងអ្នករួមភេទ។
មិត្តប្រុសរបស់អ្នកស្មោះត្រង់អំពីប្រវត្តិពីមុនរបស់គេ ហើយនេះជាសញ្ញាដែលគាត់នឹងបើកចំហរក្នុងការនិយាយអំពីជំងឺកាមរោគ។ ព្យាយាមជម្រុញអោយនិយាយ។ អ្នកអាចចាប់ផ្តើមសួរមិត្តប្រុសរបស់អ្នកថាតើគាត់ធ្លាប់បារម្ភអំពីជំងឺកាមរោគ និងថាតើគាត់ធ្លាប់ត្រូវបានធ្វើតេស្តឬយ៉ាងណា។
មនុស្សជាច្រើនមានការសន្ទនានេះជាមួយនឹងដៃគូររបស់ពួកគេ។ វាគឺជារឿងធម្មតាចំពោះការភ័យខ្លាចនៅពេលដែលអ្នកចាប់ផ្តើមនិយាយដំបូង។ ប្រសិនបើមិត្តប្រុសរបស់អ្នកយកចិត្តទុកដាក់, គាត់នឹងចង់ជួយអ្នកអោយមានអារម្មណ៍ល្អក្នុងទំនាក់ទំនងនេះ។ ការរួមភេទគឺជារឿងមួយដែលផ្តល់អោយមនុស្សពីរនាក់មានភាពសប្បាយ មិនមែនតែម្នាក់នោះទេ។ មនុស្សភាគច្រើនសរសើរដៃគូររបស់ខ្លួនដែលគោរពពួកគេដើម្បីការពារសុខភាពរបស់ពួកគេទោះបីជាសួរសំណួរអ្វីក៏ដោយ។
វាមិនមានមធ្យោបាយណាក្នុងការប្រាប់អ្នកអោយមើលថាតើមនុស្សម្នាក់មានជំងឺកាមរោគនោះទេទោះបីជាមនុស្សម្នាក់ហ្នឹងមានជំងឺនោះក៏ដោយ។ ប្រសិនបើអ្នកបានរួមភេទមុន, អ្នក និងមិត្តប្រុសរបស់អ្នកអាចត្រូវបានធ្វើតេស្តជាមួយគ្នាក្នុងកន្លែងតែមួយ។ ឬអ្នកអាចទៅជាមួយគាត់ដើម្បីជាការគាំទ្រប្រសិនបើគាត់ចង់។
ការធ្វើតេស្តគឺជារឿងមួយងាយស្រួល និងមិនថ្លៃនោះទេ (ប្រទេសមួយចំនួនអាចមិនគិតថ្លៃនោះទេ)។ តេស្តសម្រាប់រកមើលជំងឺកាមរោគភាគច្រើនសព្វថ្ងៃអាចត្រូវបានធ្វើដោយយកគម្រូនៃទឹកនោម៕
ប្រភពពីhttp://www.health.com.kh
0 comments:
Post a Comment