មិនបាច់សង្ស័យទេដែលថាទូដាក់សម្លៀកបំពាក់របស់អ្នកកំពុងតែនិយាយរឿងច្រើនទាក់ទងនឹងអ្នក និងបុគ្គលិក លក្ខណៈរបស់អ្នកតែម្តង។ វេជ្ជបណ្ឌិត ជែននីហ្វឺ បូមហ្គាតណឺ (Dr. Jennifer Baumgartner) អ្នកឯកទេសខាងចិត្តសាស្ត្រ និងជាអ្នកនិពន្ធរឿង “You Are What You Wear” និយាយថា របៀបដែលយើងស្លៀកពាក់ វាឆ្លុះបញ្ចាំងពីរបៀបដែលយើងមានអារម្មណ៍។ ការពង្រឹងនូវគុណភាពនៃការស្លៀកពាក់អាចបង្កើននូវទំនុកចិត្តលើខ្លួន និងជម្រុញដល់បទពិសោធន៍ប្រចាំថ្ងៃទៀត។ ខាងក្រោមនេះជាតារាងពណ៌សម្លៀកបំពាក់មួយចំនួនដែលមនុស្សតែងតែស្លៀកពាក់ជាញឹកញាប់ ហើយក៏ជាពណ៌ដែលឆ្លុះបញ្ចាំងអំពីបុគ្គលិកលក្ខណៈរបស់អ្នកដែរ។
ពណ៌ក្រហម
ពណ៌ក្រហមតំណាងអោយសេចក្តីស្រឡាញ់ និងភាពរ៉ូមែនទិច។ វាបង្ហាញអំពីអាកប្បកិរិយាប្រកបដោយតណ្ហារបស់មនុស្សម្នាក់ចំពោះគោលដៅរបស់ពួកគេ។ អ្នកដែលចូលចិត្តស្លៀកពាក់ពណ៌ក្រហមគឺមានលក្ខណៈភាពជាអ្នកដឹកនាំយ៉ាងអស្ចារ្យ និងខ្លាំងក្លា ដោយពួកគេជឿជាក់ទៅលើល្បឿន និងមាននិន្នាការថាមពលផ្លូវភេទខ្ពស់ទៀតផង។ ការស្លៀកពាក់ក្រហមក៏បង្ហាញនូវអំណាច និងភាពលើសលុបផងដែរ។
ពណ៌ខ្មៅ
ពណ៌ខ្មៅត្រូវបានគេចាត់ទុកថាជាពណ៌សកល។ ការសិក្សាបានបង្ហាញអោយដឹងថា ពណ៌ខ្មៅធ្វើអោយមនុស្សមើលទៅមានអំណាចខ្លាំងក្លា និងមានសមត្ថភាព។ វាក៏ជាសញ្ញាបញ្ជាក់អំពីភាពធម្មតាៗរបស់មនុស្សម្នាក់ដែរ។
ពណ៌ខៀវ
ពណ៌ខៀវជាពណ៌បង្ហាញអំពីភាពស៊ីគ្នា, សន្តិភាព, ភាពសុខដុម, ទំនុកចិត្ត និងភាពអាចពឹងពាក់បាន។ អ្នកដែលចូលចិត្តស្លៀកសម្លៀកបំពាក់ពណ៌ខៀវទំនងជាមានភាពស្មោះត្រង់ និងមានអារម្មណ៍ស្ងប់ស្ងាត់។ ពួកគេជាមនុស្សដែលមានទំនាក់ទំនងល្អ និងចូលចិត្តបង្កើតមិត្តភក្តិ។ ពណ៌ខៀវត្រូវបានចាត់ទុកថាជាជម្រើសពណ៌ដ៏ល្អបំផុតសម្រាប់ការធ្វើតេសកិច្ចសម្ភាសន៍។
ពណ៌បៃតង
ពណ៌បៃតងបង្ហាញនូវភាពពេញលេញបែបយុវវ័យរបស់មនុស្សម្នាក់ និងជាបុគ្គលដែលមានទឹកចិត្តសប្បុរស, មានសំណាង និងមានទ្រព្យសម្បត្តិ។ ពណ៌បៃតងធ្វើអោយមនុស្សមើលទៅមានចិត្តអាណិតអាសូ និងជាសញ្ញានៃភាពរុងរឿងផងដែរ។
ពណ៌ស្វាយ
ពណ៌ស្វាយជាពណ៌ដែលបង្ហាញថាអ្នកមានការច្នៃប្រឌិតពីធម្មជាតិណាមួយ។ អ្នកឯកទេសខាងចិត្តសាស្ត្រនិយាយថា បើសិនជាអ្នកចង់មានអារម្មណ៍ថាខ្លួនឯងមានសមត្ថភាពល្អពិសេសនោះ ចូរស្លៀកពាក់ពណ៌ស្វាយទៅ។ នេះគឺជាពណ៌មួយដែលមនុស្សចូលចិត្ត ឬស្អប់ ដូច្នេះវាក៏បង្ហាញអោយដឹងថា មនុស្សនោះគឺអ្នកដែលមិនគិតតែខ្លួនឯង និងមិនខ្វល់នឹងអ្វីដែលអ្នកផ្សេងគិត ឬនិយាយឡើយ។ វាគឺជាពណ៌របស់ស្តេចដែលបញ្ហាអំពី ការយល់ដឹង និងជាមនុស្សវណ្ណៈអភិជន។
ពណ៌ស
ពណ៌សបង្ហាញអំពីភាពសាមញ្ញ និងភាពគ្មានកំហុសរបស់មនុស្សម្នាក់។ វាក៏បង្ហាញអោយដឹងដែរថា មនុស្សម្នាក់នោះចូលចិត្តរស់នៅប្រកបដោយការមានសន្តិសុខគ្រប់ពេលទាំងអស់។ ពណ៌សគឺជាពណ៌បូរាណ បើសិនជាមនុស្សម្នាក់ចូលចិត្តពាក់ពណ៌មិនចេះសាបរលុត វានឹងបង្ហាញអំពីធម្មជាតិនៃភាពមិនចេះសាបរលុតហើយ៕
ប្រភពពីhttp://www.health.com.kh
0 comments:
Post a Comment