លិង្គមានសុខភាពល្អគឺជាផ្នែកមួយដ៏សំខាន់នៃសុខភាពបុរស ហើយវាលើសពីសមត្ថភាព របស់អ្នកក្នុងការឡើងរឹង និងរក្សាភាពរឹងនេះនៃលិង្គ ការផលិត និងការបញ្ចេញទឹកកាម។
សុខភាពលិង្គមានបញ្ហាអាចជាសញ្ញានៃស្ថានភាពសុខភាពមួយចំនួន។ បញ្ហាសុខភាពដែល កំពុងតែមានការប៉ះពាល់ដល់លិង្គរបស់អ្នក ហើយក៏អាចប៉ះពាល់ដល់តំបន់ផ្សេងទៀតផងដែរ ដែលអាចបង្កឱ្យមានបញ្ហា ដូចជាស្ត្រេស ឬការមានបញ្ហាទំនាក់ទំនង និងធ្វើអោយបាត់បង់ ទំនុកចិត្តលើខ្លួនឯង។
តើអ្វីខ្លះដែលអាចប៉ះពាល់ដល់សុខភាពលិង្គរបស់អ្នក?
មានកត្តាជាច្រើនដែលអាចប៉ះពាល់ដល់សុខភាពលិង្គរបស់អ្នកឧទាហរណ៏ :
សុខភាពលិង្គមានបញ្ហាអាចជាសញ្ញានៃស្ថានភាពសុខភាពមួយចំនួន។ បញ្ហាសុខភាពដែល កំពុងតែមានការប៉ះពាល់ដល់លិង្គរបស់អ្នក ហើយក៏អាចប៉ះពាល់ដល់តំបន់ផ្សេងទៀតផងដែរ ដែលអាចបង្កឱ្យមានបញ្ហា ដូចជាស្ត្រេស ឬការមានបញ្ហាទំនាក់ទំនង និងធ្វើអោយបាត់បង់ ទំនុកចិត្តលើខ្លួនឯង។
តើអ្វីខ្លះដែលអាចប៉ះពាល់ដល់សុខភាពលិង្គរបស់អ្នក?
មានកត្តាជាច្រើនដែលអាចប៉ះពាល់ដល់សុខភាពលិង្គរបស់អ្នកឧទាហរណ៏ :
- រួមភេទដោយមិនបានការពារ អ្នកអាចឆ្លងមេរោគតាមរយៈការរួមភេទប្រសិនបើអ្នក បានរួមភេទដោយមិនបានការពារដោយប្រើស្រោមអនាម័យជាដើម ។
- ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ដែលជាហេតុធ្វើអោយថយចុះលំហូរឈាមចូលទៅ ក្នុងលិង្គដែលអាចបង្ករអោយលិង្គមិនអាចឡើងរឹងបាន។
- ថ្នាំ និងការព្យាបាលមួយចំនួន ថ្នាំ និងការព្យាបាលមួយចំនួនអាចប៉ះពាល់ដល់សុខភាព លិង្គរបស់អ្នក។ ឧទាហរណ៍ការវះកាត់យកក្រពេញប្រូស្តាតចេញ ( prostatectomy ) និងជាលិកាដែលជុំវិញវាដែលជាការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតអាចបណ្តាលឱ្យមានរោគសញ្ញានៃជំងឺលិង្គមិនឡើងរឹង ឬនោមទាស់ជាដើម។
- ការជក់បារី ការជក់បារីមានហានិភ័យទ្វេដងនៃការមានជំងឺលិង្គមិនឡើងរឹង។
- កម្រិតអរម៉ូន អតុល្យភាពនៃកម្រិតអ័រម៉ូនដូចជាកង្វះអ័រម៉ូន Testosterone ឬមានអរម៉ូនprolactin ច្រើនពេកអាចផ្សារភ្ជាប់ទៅនឹងជំងឺលិង្គមិនឡើងរឹង ។
- បញ្ហាផ្លូវចិត្ត ជំងឺធ្លាក់ទឹកចិត្តអាចបណ្តាលឱ្យមានការបាត់បង់នៃចំណង់ផ្លូវភេទ។ ដូចគ្នានេះដែរប្រសិនបើអ្នកធ្លាប់ជួបប្រទះនឹងបញ្ហានៃការឡើងរឹងរបស់លិង្គ អ្នក អាចនឹងមានការព្រួយបារម្ភថាវានឹងកើតឡើងម្តងទៀត ដែលជាហេតុបណ្តាលឱ្យ ថប់បារម្ភ ឬមានជំងឺធ្លាក់ទឹកចិត្ត។ នេះក៏ជាផ្នែកមួយដែលនឹងនាំទៅរកការមានជំងឺលិង្គមិនឡើងរឹងផងដែរ។
- ការរងរបួស ដូចជាការរំលោភបំពានលើកុមារ អាចនាំឱ្យមានការឈឺចាប់បានផ្សារភ្ជាប់ ជាមួយនឹងការរួមភេទ។
- ជំងឺប្រព័ន្ធប្រសាទ ។ ជំងឺដាច់សរសៃឈាមខួរក្បាល ខួរឆ្អឹងខ្នង និងរងរបួសខ្នង ជំងឺក្រិនសរសៃឈាម និងជំងឺវង្វេងវង្វាន់អាចប៉ះពាល់ដល់ការដឹកនាំចរន្តសរសៃ ប្រសាទពីខួរក្បាលទៅលិង្គក៏អាចបង្កឱ្យមានជំងឺលិង្គមិនឡើងរឹងផងដែរ។
- ភាពចាស់ កម្រិតអ័រម៉ូន testosteroneធ្លាក់ចុះជាធម្មតានៅពេលដែលអ្នកកាន់តែចាស់ ។នេះអាចនាំឱ្យមានការថយចុះនូវអារម្មណ៍ផ្លូវភេទ ដែលតម្រូវអោយមានការភ្ញោច បន្ថែមទៀតដើម្បីសម្រេចបាន និងរក្សាការឡើងរឹងរបស់លិង្គ៕
ប្រភពពីhttp://www.health.com.kh
0 comments:
Post a Comment