Sunday, January 5, 2014


ការ​មាន​ផ្ទៃពោះ​តាមរយៈ​ការ​រួមភេទ​តាម​គូថ​គឺ​មិន​អាច​នោះទេ​។ ប៉ុន្តែ​វា​អាច​កើតមានឡើង​ផងដែរ ប្រសិនបើ​ទឹកកាម​ដែល​មាន​នៅ​នឹង​រន្ធ​គូ​ថ អាច​ហៀរ​ចូលទៅក្នុង​ទ្វារមាស​របស់​ស្ត្រី​។​
​ជាមួយនឹង​ការ​រួមភេទ​តាម​គូថ​, ជំងឺ​កាមរោគ​គឺជា​ការបារម្ភ​មួយ​ខ្លាំង​ជាង​ការ​មាន​ផ្ទៃពោះ​។ ហានិភ័យ​នៃ​ការ​កើត​មាន​ជំងឺ​កាមរោគ​ដូចជា ជំងឺអេដស៍​គឺ​មាន​អត្រា​ខ្ពស់​នៃ​ការ​រួមភេទ​តាម​រន្ធ​គូថ​ជាង​ការ​រួមភេទ​តាម​ទ្វារមាស​។ នេះ​ដោយសារ​តែ​ស្រទាប់​នៃ​រន្ធ​គូថ​គឺ​ស្តើង ហើយ​អាច​ងាយ​រហែក ដែលនាំអោយ​មាន​ការឆ្លង​មេរោគ​ចូលទៅក្នុង​ខ្លួន​។​
​ប្រសិនបើ​អ្នក​សម្រេចចិត្ត​ថា​ធ្វើការ​រួម​ភេទ​តាម​រន្ធ​គូ​ថ​, សូម​ប្រើ​ស្រោមអនាម័យ​គ្រប់ពេល​។ ដោយសារ​តែ​វា​មាន​រំអិល​តិច​ជាមួយនឹង​ការ​រួមភេទ​តាម​រន្ធ​គូ​ថ​, ដូចនេះ​ស្រោមអនាម័យ​ងាយ​នឹង​ខូច​ជា​ង​ការ​រួមភេទ​តាម​ទ្វារមាស​, ដូចនេះ​សូម​ប្រើ​ប្រេងរំអិល​អោយបាន​ច្រើន​។​
​ប្រសិនបើ​មិត្ត​ប្រុស​របស់​អ្នក​គិត​ថា​គាត់​មិនមាន​ជំងឺ​កាមរោគ​ទេនោះ​, សូម​កុំ​ទុកចិត្ត​អោយសោះ​។ មនុស្ស​ជាច្រើន​អាច​មាន​ជំងឺ​កាមរោគ​ដោយ​មិន​ដឹង​អ្វី​ទាំងអស់​។ ទោះបីជា​ពួកគេ​មិន​មាន​រោគសញ្ញា​ក៏ដោយ​, ពួកគេ​ក៏​អាច​ចម្លង​មេរោគ​នោះ​ទៅ​ដៃគូរ​របស់​ពួកគេ​ផង​ដែរ​។ ដូចនេះ​ការពារ​ខ្លួន​អ្នក​ដោយ​ប្រើ​ស្រោមអនាម័យ​នៅពេល​ដែល​អ្នក​រួម​ភេទ (​គ្រប់​ប្រភេទ​នៃ​ការ​រួមភេទ​)​។ វា​ក៏​ជា​រឿង​ល្អ​ផង​ដែរ​ក្នុងការ​ធ្វើ​តេស្ត​រកមើល​ជំងឺ​កាមរោគ​យ៉ាងហោច​ណាស់​ម្តង​ក្នុង​មួយឆ្នាំ និង​នៅពេល​ដែល​អ្នក​រួម​ភេទ​ជាមួយនឹង​ដៃគូរ​ថ្មី​៕

ប្រភពពីhttp://www.health.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,