ការមានផ្ទៃពោះ អាចជារឿងងាយស្រួលបំផុត សម្រាប់ដៃគូស្នេហាមួយចំនួន តែទោះជាយ៉ាងណាក្តី មានប្តីប្រពន្ធខ្លះ អាចនឹងប្រឈមនឹងបញ្ហាអត់កូនបាន ដោយសារតែមូលហេតុជាច្រើនយ៉ាង រួមមានផងដែរ នូវការចុះខ្សោយ ឬ ដោយសារតែបរិមាណមេជីវិតឈ្មោលមិនគ្រប់គ្រាន់។
នៅក្នុងករណីខ្លះទៀត ការខំប្រឹងប្រែងរបស់អ្នក និង ដៃគូគឺអាចជួយជម្រុញអោយភាគីខាងស្រីឆាប់មាន ទម្ងន់បាន។នៅពេលដែលអ្នកបានជ្រើសរើស ក្បាច់រួមភេទដែលសាកសមបំផុត នោះវានឹងជួយធ្វើអោយ មេជីវិតឈ្មោល ចេញបានល្អ និង ឆាប់ធ្វើដំណើរទៅកាន់មាត់ស្បូនរបស់ស្ត្រីបានយ៉ាងល្អ។
នេះគឺជាអ្វី ដែលយើងត្រូវពិចារណាពីអាយុជីវិតរបស់ មេជីវិតញី និង មេជីវិតឈ្មោលរបស់អ្នកទាំងពីរ។ នៅពេលដែល អូវុល ត្រូវបានបញ្ចេញពីអូវែ នោះវានឹងធ្វើដំណើរចុះមកផ្នែកខាងក្រោមនៃបំពង់ដៃស្បូន មកកាន់តួស្បូន។ ជាធម្មតា មេជីវិតញី ដែលត្រូវបានបញ្ចេញនេះ មានអាយុបានត្រឹមតែ ២៤ម៉ោង ប៉ុណ្ណោះ ខណៈពេលដែលមេជីវិតឈ្មោល អាចរស់នៅក្នុងខ្លួនស្ត្រីបានដល់ ៣ ទៅ ៥ថ្ងៃ។ នៅក្នុងដំណាក់កាលនេះ មេជីវិតទាំងពីរ គួរតែអាចនៅជិតគ្នា តាមដែលអាចទៅរួច នោះវានឹងអាចជួបគ្នា និង រលាយចូលគ្នាក្លាយជាស៊ុតបង្កកំណើតមួយបាន ។
ខណៈពេល ដែលមនុស្សជាច្រើន នឹងយល់ស្របចំពោះស្ថានភាពនៃការរួមភេទ គឺមិនមានទំនាក់ទំនង អ្វីនឹងការមានផ្ទៃពោះនោះទេ ការពិតមួយដែលត្រូវបានគេសន្មត់នោះគឺថា ក្បាច់ ឬ ស្ថានភាពនៃការរួមភេទ មួយចំនួន អាចជួយអោយមេជីវិតឈ្មោល ជួបនឹងមេជីវិតបាន ក្នុងរយៈពេលខ្លីបំផុត តាមដែលវាអាចធ្វើបាន ។
វាជាការពិតណាស់ នៅពេលដែលដៃគូមួយចំនួន ដែលមានបញ្ហា ឬ ប្រឈមនឹងភាពពិបាក នឹងការមានគភ៌។ ដោយការយល់ឃើញដូចនេះ ស្ថានភាពដែលល្អបំផុត ក្នុងការជួយអោយអ្នកឆាប់មានកូននោះគឺ ត្រូវចៀសវាងរាល់ស្ថានភាពណា ដែលបង្អាក់ដល់មេជីវិតឈ្មោល ក្នុងការទៅជួបនឹងមេជីវិតញី ដូចជា ក្បាច់រួមភេទដោយការឈរ, ការអង្គុយ ឬ ក្បាច់ស្ត្រីនៅពីខាងលើជាដើម។ ហើយកត្តាមួយផ្សេងទៀត អ្នកក៏ត្រូវកំណត់ផងដែរនូវ បរិមាណនៃមេជីវិតឈ្មោល ដែលហូរចេញពីទ្វារមាសវិញ ។
ខាងក្រោមនេះ គឺជាក្បាច់រួមភេទដែលអាចជួយអោយអ្នក ឆាប់មានផ្ទៃពោះបាន៖
១. ក្បាច់បុរសនៅពីលើស្ត្រី ឬ ហៅថា The missionary position ។វាត្រូវបានគេជឿជាក់ថា ក្បាច់នេះ អាចជួយអោយភាគីខាងស្រីឆាប់មានកូនបាន បានយ៉ាងល្អបំផុត។ នេះដោយសារតែ ស្ថានភាពនេះ អាចអោយមេជីវិតឈ្មោលជ្រាបចូលទៅបានយ៉ាងជ្រៅ ចូលទៅក្នុងមាត់ស្បូន និង ឆាប់បានជួបមេជីវិតញី ដែលនៅរង់ចាំនៅទីនោះ ។
២. ការលើកត្រគៀករបស់ដៃគូខាងស្រី។ ការតំឡើង ឬ កល់អោយត្រគាករបស់នាង ដោយការប្រើខ្នើយកល់នៅពីក្រោយនាង ក៏អាចជួយអោយមេជីវិតឈ្មោល និង មេជីវិតញីឆាប់ជួបគ្នាបានដែរ។
៣. ក្បាច់ Doggy-style ដែលជាស្ថានភាពមួយ ដែលភាគីខាងប្រុស នៅពីក្រោយ ភាគីស្រី នេះក៏ត្រូវបាន គេជឿជាក់ថា វាឆាប់ជួយអោយអ្នកមានផ្ទៃពោះបានផងដែរ។ នៅក្នុងស្ថានភាពនេះ មេជីវិតឈ្មោល អាចធ្វើដំណើរបានយ៉ាងល្អ និង ជិតចូលទៅដល់មាត់ស្បូន ដូច្នេះហើយទើបវាអាចបង្កើនឱកាសនៃការ មានផ្ទៃពោះបាន យ៉ាងល្អ ។
៤.ក្បាច់ដេកចំហៀង ឬ ហៅថា side-by-side ដែលតម្រូវអោយអ្នកទាំងពីរ គេងរាងចំណិតត្រសក់។ ក្បាច់នេះ អាចធ្វើអោយមេជីវិតឈ្មោល ឆាប់បានទៅជួបនឹងមេជីវិតញីបានយ៉ាងឆាប់បំផុត ។
៥.ជាចុងក្រោយនោះ គឺអារម្មណ៍នៃការដល់ចំណុចកំពូល ។ ខណៈពេលដែលពេលខ្លះ វាគ្មានអ្វីជាប់ទាក់ ទងនឹង ស្ថានភាពនៃការរួមភេទ វាក៏មាននូវការស្រាវជ្រាវខ្លះបានបង្ហាញថា អារម្មណ៍នៃការដល់ចំណុចកំពូលរបស់ស្ត្រី ក៏អាចជួយនាង អោយឆាប់មានគភ៌បានផងដែរ។ ដោយយោងតាមការសិក្សាអង្កេតមួយចំនួន បានបង្ហាញថា អារម្មណ៍នៃការត្រេកត្រអាលនេះ អាចនឹងជួយរុញច្រានអោយមេជីវិតឈ្មោល ធ្វើដំណើរឡើងទៅកាន់មាត់ស្បូន បានយ៉ាងលឿន ។ ហើយអ្វីដែលអ្នកត្រូវចងចាំចុងក្រោយនោះគឺ ត្រូវធ្វើចិត្តអោយសប្បាយ និង រីករាយចំពោះការព្យាយាមចង់បានកូននេះ ៕
ប្រភពពីhttp://www.health.com.kh
0 comments:
Post a Comment