សម្រាប់សំណួរខាងលើនេះ ត្រូវបានយុវជនមួយចំនួនយល់ស្រប និងនិយាយតៗគ្នាជាយូរមកហើយថា នារី ដែលមានសុដន់ធំអស់ព្រហ្មចារីប្រាកដមែន។ នេះបើតាមយោបល់របស់យុវជន រដ្ឋា និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង។
“នារីទើបពេញរូបពេញរាង មិនសូវធំនោះទេ តែបើសុដន់រីកធំ និងមានទ្រគាកសាយទៀតនោះ អាចចាត់ទុកថា ធ្លាប់ប្រឡូកនៅក្នុងការរួមភេទហើយ។ ទោះស្ថិតក្នុងចំណុចទាក់ទាញមួយសម្រាប់បុរសក្តី តែចំពោះការជ្រើសរើសជាគូអនាគត ប្រាកដជាគិត និងអាចជាចំណុចជាប់មន្ទិលសង្ស័យផងដែរ”។ រដ្ឋា បន្ថែមដូច្នេះ។
យុវជន ស សុធី និស្សិតឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ចេញយោបល់ថា ក្នុងចំណោមយុវជនស្ទើរ ៧០ ភាគរយទៅហើយ ជឿលើរឿងនេះ។ ជាក់ស្ដែង យុវតីម្នាក់ កាលរៀននៅ វិទ្យាល័យជាមួយ គ្នា លោកឃើញរាងកាយមិនផ្លាស់ប្តូរទេ លុះពេលមានសង្សារឌុបដើរលេងជាមួយគ្នា យុវតីរូបនោះចាប់ផ្ដើមទ្រគាកសាយពិសេសត្រង់សុដន់នេះតែម្តង។
“អ្នកខ្លះនិយាយថា សុដន់ធំ ឬតូច ដោយសារអ្នកនោះធាត់ តែខ្ញុំមិនជឿ។ ខ្លះធាត់តែតូច។ប៉ុន្តែអ្នកខ្លះ ស្គមទេ តែធំទៅវិញ”។ សុធី បន្ថែម។
“ខ្ញុំយល់ថាករណីនេះ អាចពាក់ព័ន្ធកត្តាហ្សែន ឬការស្លៀកពាក់របស់យុវតីមួយចំនួន ដើម្បីភាពស្រស់ស្អាត”។ ទាំងនេះ គឺជាការអះអាងរបស់ រតនា និស្សិតសាកលវិទ្យាល័យបៀលប្រាយ។ មានយុវតីសម័យថ្មី មិនតិចទេ និយមស្លៀកពាក់ស៊ិចស៊ី កល់ដើមទ្រូងមើលទៅមូលក្បំ តែបើយើងយល់ថាអស់ភាពបរិសុទ្ធគឺខុសហើយ។
ពាក់ព័ន្ធបញ្ហានេះលោកវេជ្ជបណ្ឌិត លាង ធី គ្រូពេទ្យបង្គោលប្រចាំនៅអង្គការរ៉ាក់ បាននិយាយថា យើងមិនអាចចាត់ទុកអ្នកមានសុដន់ធំអស់ព្រហ្មចារីបានទេ ព្រោះលក្ខណៈធម្មជាតិរបស់មនុស្ស សុខភាព និងការលូតលាស់ខុសៗគ្នា។ លោកថា នារីបាត់បង់ព្រហ្មចារី មើលមិនដឹងផង។ ចុះទម្រាំសុដន់ទៀតនោះកាន់តែមើលមិនដឹង។លោកបានចាត់ទុកថានេះគឺជាទស្សនៈយល់ខុសទាំងស្រុង។
ប្រភពពីhttp://news.sabay.com.kh
0 comments:
Post a Comment