Sunday, January 5, 2014

ធ្មេញ​រឹង​មាំ​ជួយ​ឲ្យ​អ្នក​មាន​សុខ​ភាព​ល្អ​ និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង។ ដើម្បី​បាន​សុខភាព​ធ្មេញ​ល្អ​ អ្នក​មិន​គួរ​មើល​រំលង​នូវ​ទម្លាប់​​៣​យ៉ាង​ប្រចាំ​ថ្ងៃ​ក្នុង​ការ​​ថែរក្សា​ធ្មេញ​ឲ្យ​រឹង​មាំ​ឡើយ។ តើ​វា​ជា​អ្វី​ទៅ? ខាង​ក្រោម​នេះ​គឺ​ជា​ការ​ណែ​នាំ​ពី​កា​រ​អនុវត្ត​ទម្លាប់​ទាំង​៣​យ៉ាង​នោះ​ ណែនាំ​ដោយ​ កញ្ញា​ រិន​ សុធារ៉ា​ ជា​ជំនួយ​ការ​នៃ​​ម្ចាស់​គ្លីនិក​ធ្មេញ​ស្មាល។


១.ដុះ​ធ្មេញ
ការ​ដុះ​ធ្មេញ​ទៀង​ទាត់​ និង​រាល់​ថ្ងៃ​ជួយ​កម្ចាត់​បាក់តេរី​ និង​កំណក​កំបោរ​ដែល​តោង​ជាប់​នឹង​ធ្មេញ។ អ្នក​គួរ​ដុះ​ធ្មេញ​យ៉ាង​ហោច​ណាស់​ក៏​២​ដង​ដែរ​ក្នុង​១ថ្ងៃ​ គឺ​ពេល​ព្រឹក​ និង​ពេល​យប់។ ម្យ៉ាង​វិញ​ទៀត​ អ្នក​គួរ​ជ្រើស​រើស​ច្រាស​ដុះ​ធ្មេញ​ដែល​មាន​សរសៃ​ទន់​ល្មម​ និង​ផ្លាស់​ប្ដូរ​រាល់​៣​ខែ​ម្តង​ ព្រោះ​សរសៃ​ច្រាស​រឹង​អាច​ធ្វើ​អញ្ចាញ​សឹក​ ឬ​ចេញ​ឈាម។

២. ទាក់​យក​កាក​សំណល់​តាម​ចន្លោះ​ធ្មេញ

កាក​សំណល់​ចំណី​អាហារ​អាច​នឹង​ជាប់​នៅ​តាម​ចន្លោះ​ធ្មេញ​បន្ទាប់​ពី​អ្នក​ទទួល​ទាន​ហើយ។អ្នក​អាច​ប្រើ​អំបោះ​ធម្មតា​ក៏​បាន​ ដើម្បី​ទាក់​យក​កាក​សំណល់​ចំណី​អាហារ​នោះ​ចេញ​​ កុំ​ឲ្យ​កាក​សំណល់​ទាំង​នោះ​បម្លែង​ទៅ​ជា​បាក់តេរី។ ការ​ធ្វើ​បែប​នេះ​គឺ​​​ព្រោះ​តែ​សរសៃ​ច្រាស​ដុះ​ធ្មេញ​មិន​អាច​ចូល​​ទៅ​សម្អាត​តាម​ចន្លោះ​ធ្មេញ​ទាំង​នោះ​បាន។ អ្នក​គួរ​អនុវត្ត​វា​២​ដង​ក្នុង​១​ថ្ងៃ​ និង​ជៀស​វាង​យក​វត្ថុ​រឹង​ឆ្កឹះ​​តាម​ចន្លោះ​ធ្មេញ​។
៣.​ប្រើ​ទឹក​ខ្ពុល​មាត់​
អ្នក​គួរ​ជ្រើស​រើស​ទឹក​ខ្ពុះ​មាត់​ដែល​គ្មាន​ជាតិ​អាកុល​ ព្រោះ​វា​មិន​បង្ក​ឲ្យ​រលាក​អញ្ចាញ។ វា​ជួយ​កម្ចាត់​បាត់តេរី​​កំណក​កំបោរ​ និង​ក្លិន​មិន​ល្អ​នៅ​ក្នុង​មាត់។ គួរ​ប្រើ​វា​បន្ទាប់​ពី​អ្នក​ដុះ​ធ្មេញ​ហើយ​ និង​​ប្រើ​ប្រាស់​តាម​កម្រិត​បរិមាណ​ដែល​គេ​បាន​កំណត់​ឲ្យ។ ក្រៅ​ពី​នេះ ​អ្នក​ក៏​អាច​ប្រើ​នូវ​វិធី​បុរាណ​ដោយ​លាយ​អំបិល​ប្រៃ​លម​ៗ​និង​ទឹក​ក្ដៅ​ខណ្ឌ​​ៗ​ យក​មក​ខ្ពុះ​មាត់​ក៏​បាន​ ព្រោះ​វា​ជួយ​ឲ្យ​អញ្ចាញធ្មេញ​មាន​សុខ​ភាព​ល្អ។
បន្ទាប់​ពី​អ្នក​អនុវត្ត​៣​ចំណុច​ខាង​លើ​ជា​ប្រចាំ​ថ្ងៃ​ អ្នក​ក៏​ត្រូវ​តែ​ទៅ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​រៀង​រាល់​៦​ខែ​ម្តង​ដែរ ​ដើម្បី​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ ​​ឬ​ទទួល​យក​ការ​ព្យាបាល​ឲ្យ​បាន​ទាត់​ពេល​វេលា​ ក្នុង​ករណី​មាត់​ធ្មេញ​​អ្នក​មាន​បញ្ហា​។ ​ការ​មើល​រំលង​ការ​ថែ​រក្សា​មាត់​ធ្មេញ​​អាច​ធ្វើ​ឲ្យ​អ្នក​ជួប​ប្រទះ​បញ្ហា​ដូច​ជា​ ក្លិន​មាត់​មិន​ល្អ​ ជំងឺ​ពុក​ធ្មេញ ​ដំបៅ​មាត់​ អាប់​សែ​ធ្មេញ​​ និង​ជំងឺ​អញ្ចាញ​ធ្មេញ​ជា​ដើម៕

ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,