Tuesday, March 4, 2014



នៅតាម​ផ្ទះ​គួរតែ​មាន​ការអប់រំ​ខាង​ផ្លូវភេទ​មួយចំនួន​ដែល​ត្រូវ​ផ្តល់អោយ​ក្មេងៗ​ជាពិសេស​យុវវ័យ​តែម្តង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ឪពុកម្តាយ និង​យុវវ័យ​ទាំងអស់​មាន​ការភ័យខ្លាច​មិន​ចង់​និយាយ​នូវ​ពាក្យសម្តី​ដែល​ទាក់ទង​នឹង​ផ្លូវភេទ​ទេ​ព្រោះ​វា​ពិបាក​ស្តាប់​ណាស់​។ យ៉ាងណាក៏ដោយ ឪពុក​ម្តាយ​ម្នាក់ៗ​គួរតែ​ត្រៀម​ខ្លួន​សម្រាប់​ការនិយាយ​ជា​មួយ​កូន​របស់​ខ្លួន​មុនពេល​ពួកគេ​ស្វែងយល់​នូវ​អត្ថន័យ​ផ្សេង​ទៀត​បង្កើន​ការយល់ដឹង​នូវ​ព័ត៌មាន​មួយ​នេះ​។ បើសិន​ជា​អ្នក​មិនដឹង​ពី​របៀប​និយាយ​អំពី​បញ្ហា​ផ្លូវភេទ​ទេ យើង​នឹង​មាន​វិធីសាស្ត្រ​មួយចំនួន​តូច​សម្រាប់​ជួយ​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​មាន​ដូចជា​៖

បំបែក​ភាពស្ងប់ស្ងាត់​
ផ្នែក​សំខាន់ៗ​បំផុត​នៃ​ការនិយាយ​អំពី​រឿង​ផ្លូវភេទ​គឺជា​របៀប​ធ្វើយ៉ាងណា​អោយ​វា​កើត​មាន​តែ​ម្តង​។ ចូរ​ព្យាយាម​ចាប់ផ្តើម​ប្រធានបទ​ក្នុងពេល​ដែល​កំពុងែ​និយាយ​គ្នា​។ អ្វី​ដែល​អាច​ជួយ​អោយ​ធ្វើ​រឿង​នេះ​ម​បាន​គួរតែ​លើក​យក​វា​យក​មក​និយាយ​ខណៈពេល​កំពុង​តែ​ពិភាក្សា​អំពី​រឿង​ថ្មី​មួយ ឬ​ការមើល​ទូរទស្សន៍​។ 

ស្មោះត្រង់ និង​តម្រង​ទិស​
ភាពស្មោះត្រង់​គឺជា​រឿង​សំខាន់​នៅ​ពេល​អ្នក​កំពុងតែ​និយាយ​អំពី​រឿង​ផ្លូវភេទ​។ បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​គ្មាន​ផាសុខភាព​ទេ ចូរ​អោយ​កូន​របស់​អ្នកដឹង​អំពី​រឿង​នេះ​ផង ហើយ​ចូរ​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ប្រធានបទ​នោះ​។ ចូរ​តម្រង់​ទិស​ដោយ​ផ្អែក​ទៅលើ​វិទ្យាសាស្ត្រ​ជា​មូលដ្ឋាន​ខណៈពេល​កំពុង​តែ​រួមភេទ​។ ជាមួយគ្នានេះដែរ ចូរ​អប់រំ​ពួកគេ​អោយ​ល់​អំពី​ការ​រួមភេទ​តាម​មាត់​, ការ​មាន​ផ្ទៃពោះ និង​ជំងឺ​កាមរោគ​។ 

ចូរ​ពិចារណ៍​អំពី​សំនួរ​របស់​ពួកគេ​
មិន​ត្រូវ​អោយ​សម្តី​ដែល​អ្នក​និយាយ​ដូចជា​មេរៀន​ឡើយ ចូរ​ធ្វើយ៉ាងណា​អោយ​ការពិភាក្សា​មួយ​នេះ​មាន​ការបើក​អោយ​សួរ​សំនួរ​។ ចូរ​បំបាត់​នូវ​ភាព​សង្ស័យ​របស់​ពួកកេ​ដោយ​គ្មាន​ការ​កាត់សេចក្តី​អ្វី​ទាំងអស់​។ នេះ​គឺជា​ពេលវេលា​ដែល​ត្រូវ​យក​ឈ្នះ​ពួកគេ និង​ធ្វើអោយ​ខ្លួន​អ្នក​កាន់តែ​ខិត​ជិត​ទៅ​រក​ពួកគេ​កាន់តែច្រើន​។ 

មិន​ត្រូវ​គ្រាន់តែ​ផ្តោតទៅលើ​ការ​ពិត​ឡើយ​
នៅ​ពេល​អ្នក​ប្រាប់​ពួកគេ​អំពី​ការ​រួមភេទ ចូរ​អោយ​ពួកគេ​ដឹង​អំពី​អារម្មណ៍​ដែល​នឹង​កើតមាន​ចំពោះ​វា​ផង​។ ចូរ​និយាយប្រាប់​អំពី​អារម្មណ៍​, សេចក្តីស្រឡាញ់ និង​តម្លៃ​ផ្សេងៗ​។ ចូរ​បង្រៀន​ពួកគេ​អំពី​ក្រមសីលធម៌ និង​ការទទួលខុសត្រូវ​នៅពេល​កំពុង​ពិចារណា​លើ​ការ​រួមភេទ​។ 

ពិភាក្សា​អំពី​ការ​ណាត់​ជួប​គ្នា​, ភាពស្និទ្ធស្នាល​ខាង​ផ្លូវកាយ និង​ផលវិបាក​
ការ​ណាត់​ជួប​គ្នា​អាចដាក់​សម្ពាធ​ដល់​ពួកគេ​មួយ​ចំនួន​ដើម្បី​រួម​ភេទ​បាន​។ ចូរ​បង្រៀន​ពួកគេ​ពី​របៀប​គ្រប់គ្រង​អារម្មណ៍ និង​អោយ​មាន​ភាពក្លាហាន​គ្រប់គ្រាន់​ក្នុង​ការ​និយាយថា​ទេ​នៅ​ពេល​ពួកគេ​មិន​មាន​អារម្មណ៍​ថា​មាន​ផាសុខភាព​គ្រប់គ្រាន់​។ ស្នេហា​ប្រហែលជា​មិន​តែងតែ​មាន​ន័យ​ថា​ត្រូវការ​រួមភេទ​នោះទេ​។ ចូរ​អោយ​ពួកគេ​ដឹង​អំពី​ផលវិបាក​នៃ​ការ​រួមភេទ និង​របៀប​ដែល​វា​ធ្វើអោយ​មាន​ផលវិបាក​, ស្ត្រេ​ស​, ការ​មាន​ផ្ទៃពោះ ឬ​ជំងឺ​កាមរោគ​។ 

ធ្វើខ្លួន​ជា​មនុស្ស​ដែល​ស្រួល​និយាយ​គ្នា​
ចូរ​ធ្វើយ៉ាងណា​អោយ​បន្ទាន់​នៃ​ការទំនាក់ទំនង​មាន​ភាព​បើកចំហ​ទាំងអស់​នៅពេល​ដែល​ត្រូវ​ពិភាក្សា​រឿង​រួមភេទ​។ មិន​ត្រូវ​ដាក់​សម្ពាធ​ទាំងអស់​ទៅលើ​ពួក​គេ​ដែល​ទាក់ទង​នឹង​ការយល់ឃើញ​របស់​អ្នក​ឡើយ​។ ចូរ​អនុញ្ញាតអោយ​ពួក​គេ​គិត​អំពី​វា និង​ពិភាក្សា​លើ​ការយល់ឃើញ​របស់​គេ​ជាមួយ​អ្នក​ទៅ​។ បើសិន​ជា​អ្នក​ទុក​ចោល​នូវ​អ្វី​ដែល​ពួកគេ​មិន​ខ្មាស់អៀន​ដើម្បី​ប្រាប់​អោយ​អ្នកដឹង អ្នកនឹង​អាចជួយ​ពួកគេ​បាន​កាន់តែ​ល្អ​ខណៈពេល​ដែល​កំពុងតែ​ដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ​៕

ប្រភពពីhttp://www.health.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,