សល់១២ប្រកួតទៀតលីកកំពូលអេស្ប៉ាញ La Liga នឹងត្រូវបិទរដូវកាលហើយ ប៉ុន្តែនៅតែមិនទាន់មានសញ្ញាថាក្រុមណានឹងលើកពាននៅឡើយទេ ដោយសារក្រុមយក្សទាំង៣នៅតែបន្តប្រទាញប្រទង់គ្នា។ លទ្ធផលស្មើ ២-២ ក្នុងជំនួបរវាង Atletico Madrid និង Real Madrid បានធ្វើឲ្យ Real នៅតែនាំមុខ Atletico ៣ពិន្ទុដដែល ខណៈ Barcelona ឡើងមកតាមពីក្រោយ Real តែ១ពិន្ទុប៉ុណ្ណោះ ក្រោយឈ្នះ Almeria ៤-១។
បន្ទាប់ពីក្រុមយក្សនៅទីក្រុងម៉ាឌ្រីតជួបគ្នារួចហើយ ជំនួប២ប្រកួតទៀតដែលអាចជាការកំណត់ជោគវាសនាក្រុមទាំង៣ គឺការជួបគ្នារវាង Real Madrid និង Barcelona នាថ្ងៃទី២៣ មិនា និងជំនួបរវាង Barcelona និង Atletico Madrid ថ្ងៃ១៨ ខែឧសភា។
តាមការបោះឆ្នោតស្ទង់មតិកន្លងមក ប្រិយមិត្ត Sabay ភាគច្រើន បានទស្សន៍ទាយថា ក្រុមលោក Carlo Ancelotti នឹងលើកពាន La Liga រដូវកាលនេះ។ បើមើលលើការប្រកួតដែលនៅសល់ ក្រុមស្ដេចស ហាក់ដូចជាមានភាគរយខ្ពស់ជាងគេដូចការទស្សន៍ទាយរបស់ប្រិយមិត្តប្រាកដមែន ដោយក្រុមនេះត្រូវធ្វើជាម្ចាស់ផ្ទះពេលប៉ះគូប្រជែង Barcelona។ ខាងក្រោមនេះជាគូប្រកួតរបស់ក្រុមទាំង៣ ក្នុង១២ប្រកួតចុងក្រោយ៖
១២ ប្រកួតនៅសល់របស់Real | ១២ ប្រកួតនៅសល់របស់Barca | ១២ ប្រកួតនៅសល់របស់Atletico |
vs Levante (ក្នុងដី) | vs Real Valladolid (ក្រៅដី) | vs Celta Vigo (ក្រៅដី) |
vs Malaga (ក្រៅដី) | vs Osasuna (ក្នុងដី) | vs Espanyol (ក្នុងដី) |
vs Barcelona (ក្នុងដី) | vs Real Madrid (ក្រៅដី) | vs Real Betis (ក្រៅដី) |
vs Sevilla (ក្រៅដី) | vs Celta Vigo (ក្នុងដី) | vs Granada (ក្នុងដី) |
vs Rayo Vallecano (ក្នុងដី) | vs Espanyol (ក្រៅដី) | vs Athletic Bilbao (ក្រៅដី) |
vs Real Sociedad (ក្រៅដី) | vs Real Betis (ក្នុងដី) | vs Villarreal (ក្នុងដី) |
vs Almeria (ក្នុងដី) | vs Granada (ក្រៅដី) | vs Getafe (ក្រៅដី) |
vs Real Valladolid (ក្រៅដី) | vs Athletic Bilbao (ក្នុងដី) | vs Elche (ក្នុងដី) |
vs Osasuna (ក្នុងដី) | vs Villarreal (ក្រៅដី) | vs Valencia (ក្រៅដី) |
vs Valencia (ក្នុងដី) | vs Getafe (ក្នុងដី) | vs Levante (ក្រៅដី) |
vs Celta Vigo (ក្រៅដី) | vs Elche (ក្រៅដី) | vs Malaga (ក្នុងដី) |
vs Espanyol (ក្នុងដី) | vs Atletico Madrid (ក្នុងដី) | vs Barcelona (ក្រៅដី) |
តារាងពិន្ទុក្រោយការប្រកួតយប់មិញ៖
សម្រាប់ជើងកីឡាករវិញ ប្រិយមិត្តបានដឹងរួចទៅហើយថាក្រុមទាំង៣ មានកីឡាករជើងស៊ុតរៀងៗខ្លួន ពោលគឺ Cristiano Ronaldo ដែលស៊ុត១គ្រាប់យប់មិញ គឺជាតួអង្គសំខាន់របស់ Real Madrid ឯ Diego Costa ជាខ្សែប្រយុទ្ធដ៏មុតរបស់ Atletico Madrid ខណៈ Lionel Messi ដែលស៊ុត១គ្រាប់យប់មិញដែរនោះ ជាកីឡាករមិនអាចខ្វះបានរបស់ Barcelona។
តោះ! សាកទស្សន៍ទាយទាំងអស់គ្នាមើល៍ ថាតើក្រុមណាជាក្រុមដែលប្រិយមិត្តគិតថានឹងលើកពាន La Liga រដូវកាលនេះ? តែមុននឹងទាយ សូមមើលវីដេអូហាយឡាយនៃក្រុមទាំង៣ កាលពីយប់មិញដូចខាងក្រោមនេះបន្តិចសិន៖
- Atletico Madrid ២-២ Real Madrid
- Barcelona ៤-១ Almeria
0 comments:
Post a Comment