Galaxy S5 របស់ Samsung ថ្មីនេះមានព័ត៌មានមកថា នៅថ្ងៃទី២៧ ខែមីនាខាងមុខ នឹងមានលក់លើទីផ្សារប្រទេសម៉ាឡេស៊ីមុនគេហើយបើទោះបីជាប្រទេសនេះមិនទាន់ស្រាកស្រាន្ដពីកង្វល់បាត់យន្តហោះប៊ូអ៊ីង ៧៧៧ក៏ដោយ ខណៈដែលបណ្ដាប្រទេសជាច្រើនលើពិភពលោកគឺត្រូវចាំរហូតដល់ថ្ងៃទី១១ ខែមេសា ទើបមានលក់។ នេះគឺបានការអះអាងពីហាងទូរសព្ទធំៗចំនួនបី របស់ម៉ាឡេផ្ទាល់ដែលមាន Celcom, DiGi និង Maxis។
ក្រុមហ៊ុនទាំងបីនេះ បានអះអាងថា នឹងសម្ពោធលក់ GS5 ជាប់កុងត្រាក្នុងថ្ងៃទី២៧ ខែមីនា ១០ថ្ងៃខាងមុខ។ តាមពិត Smartphone កំពូលនេះត្រូវបានកំណត់កាលបរិច្ឆេទចេញលក់ផ្លូវការតាមបណ្ដាប្រទេសជាច្រើនលើពិភពលោកគឺនៅថ្ងៃទី១១ ខែមេសាក្រោយឯណោះទេ។
គួរបញ្ជាក់ថា ស៊េរីមុនៗរបស់ Samsung មួយចំនួនក៏មានលក់ក្នុងប្រទេសម៉ាឡេស៊ីមុនគេផងដែរ។ ចុះលើកនេះ មកពីមូលហេតុអ្វី ចុះតើអាចមកពីបណ្ដាប្រទេសលើពិភពលោកជាច្រើនកំពុងភ្ញាក់ផ្អើលពីរឿងបាត់យន្តហោះម៉ាឡេ ទើបគេបញ្ចេញលក់ GS5 ដើម្បីបានការទាក់ទាញឬមួយយ៉ាងណា?
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment