Friday, March 7, 2014

បច្ចុប្បន្ន​ ការ​ដក​សាច់​ប្រាក់ ឬ​ឆែក​ទឹក​ប្រាក់​តាម​ទូ ATM គឺ​ត្រូវ​ប្រើ​កាត ATM​ និង​តម្រូវ​ឲ្យ​ចុច​លេខ​សម្ងាត់ ខណៈ​ដែល​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ភ្លេច​លេខ​សម្ងាត់ ហើយ​កាន់​តែ​ស៊យ​ទៀត​គឺ​ត្រូវ​ទូ ATM លេប​យក​កាត​ទុក​ខាន​ដក​ប្រាក់​ចាយ​។
គួរ​អរគុណ​បច្ចេកវិទ្យា​ដែរ ដោយ​សារ​តែ​នៅ​ថ្ងៃ​ខាង​មុខ​ឆាប់​ៗ​នេះ អ្នក​ប្រើប្រាស់​ ATM នឹង​អាច​ដក​ប្រាក់​តាម ATM ដោយ​មិន​បាច់​ប្រើ​កាត ATM និង​ចុច​លេខ​សម្ងាត់​រញ៉េរញ៉ៃ​ទៀត​ឡើយ ​គឺ​ប្រើ​​បច្ចេកវិទ្យា​ស្កេន​បាត​ដៃ។ បច្ចេកវិទ្យា​នេះ​មាន​សុវត្ថិភាព​ខ្ពស់​មិន​ឲ្យ​គេ​លួច​បាន​ទៀត​ផង។

យោង​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន JPMorgan Chase (JPM) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កំពុង​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Fujitsu ដើម្បី​បង្កើត​ម៉ាស៊ីន ATM ស្កេន​បាត​ដៃ​ដំបូង​គេ ដែល​អាច​ឲ្យ​អតិថិជន​ប្រើ​បាត​ដៃ​ដើម្បី​ប្រើប្រាស់​គណនី ដោយ​មិន​ត្រូវ​ការ​កាត ATM និង​លេខ​សម្ងាត់​ឡើយ។ បច្ចេកវិទ្យា​នេះ​មាន​ឈ្មោះ​ថា PalmSecure។
ការ​ពិត​ទៅ ក្រុមហ៊ុន Fujitsu បាន​ដាក់​ចេញ​ម៉ាស៊ីន ATM ស្កេន​បាត​ដៃ​ដោយ​ជោគជ័យ​នៅ​ជប៉ុន និង​ប្រេស៊ីល​រួច​ទៅ​ហើយ។ ខាង​ក្រោម​នេះ​ជា​ឃ្លិប​បង្ហាញ​ពី​ដំណើរ​ការ​របស់​ម៉ាស៊ីន ATM ស្កេន​បាត​ដៃ៖


ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,