ពាក្យសសើរដែលល្អបំផុត សម្រាប់នរណាម្នាក់ ដែលអាចទទួលបានវា នៅក្នុងវិស័យជំនួញ នោះគឺ ខ្ញុំរីករាយណាស់ ដែលបានធ្វើការជាមួយនឹងអ្នក។ ជាពិសេសនោះគឺថា វាជាពាក្យសសើរពិតប្រាកដ ដែលចេញពីមាត់របស់អតិថិជនអ្នក ពីព្រោះវានឹងមានអត្ថន័យថា អ្នកនឹងអាចទទួលបាននូវកិច្ច សហការណ៍ ជំនួញពីពួកគេ ក្នុងពេលក្រោយៗទៀត ។
ទាំងនេះ គឺជាវិធីសាស្ត្រទាំង៧យ៉ាង ដែលអាចនឹងជួយអោយអតិថិជនអ្នក រីករាយ នឹងបន្ត កិច្ចសហការណ៍ជាមួយអ្នក នៅថ្ងៃក្រោយទៀត ៖
១. ផ្តោតសំខាន់ទៅលើទំនាក់ទំនងមិត្តភាពរបស់អ្នកនឹងអតិថិជន អោយបានរឹងមាំ ជាងការ យកចិត្តទុក ដាក់តែលើសេវាកម្មផលិតផល។
១. ផ្តោតសំខាន់ទៅលើទំនាក់ទំនងមិត្តភាពរបស់អ្នកនឹងអតិថិជន អោយបានរឹងមាំ ជាងការ យកចិត្តទុក ដាក់តែលើសេវាកម្មផលិតផល។
២. បង្កើតឱកាសអោយអតិថិជនរបស់អ្នក ធ្វើការសម្រេចចិត្តក្នុងការទិញយកនូវផលិតផល ជាជាង បង្កើតឱកាសអោយខ្លួនអ្នកលក់ដាច់នូវផលិតផលរបស់ខ្លួន។
៣. ចាប់ផ្តើមបង្កើតនូវកិច្ចសន្ទនាដែលមានអត្ថន័យ ដោយមិនត្រូវនិយាយនូវពាក្យសម្តីដែលស្តែងថា អ្នកចង់លក់ដាច់ផលិតផលរបស់អ្នកនោះទេ។
៤. សម្តែងនូវអារម្មណ៍យកចិត្តទុកដាក់ ចំពោះអតិថិជនរបស់អ្នក និង បន្តរក្សាទំនាក់ទំនងដ៏ល្អនេះ ។
៥. កុំព្យាយាមធ្វើជាវីរៈបុរស ដែលអាចនឹងជួយដោះស្រាយបាននូវ រាល់បញ្ហារបស់អតិថិជន។
៦. ជឿជាក់ទៅលើទឹកចិត្ត និង ភាពមាំមួនរបស់អ្នក ដែលអ្នកអាចនឹងធ្វើបានដ៏ល្អប្រសើរបំផុតនូវ រាល់កិច្ចការដែលអ្នកកំពុងធ្វើ។
៧. មិនថាស្ថិតក្នុងស្ថានភាពណាក៏ដោយ អ្នកត្រូវផ្តល់អោយអតិថិជន អោយបានដូចទៅនឹងអ្វី ដែលអ្នក បានសន្យាចំពោះពួកគេ ៕
ប្រភពពីhttp://health.com.kh/
0 comments:
Post a Comment