មានមនុស្សជាច្រើន តែងតែឆ្ងល់ខ្លួនឯង ថាហេតុអ្វីបានជាស្នេហាដំបូង របស់ខ្លួន មិនងាយបំភ្លេចបានអញ្ចឹង? ដូចនេះថ្ងៃនេះ អ្នកនឹងយល់ ពីហេតុផលទាំងនេះ៖
១) អារម្មណ៍ដំបូង៖ នៅពេលអ្នក ស្រលាញ់អ្នកណាដំបូង ជាអារម្មណ៍មួយ ដែលអ្នកមិនធ្លាប់មានពីមុនមក ទើបធ្វើអោយអ្នក មិនអាចបំភ្លេច មនុស្សដែលអ្នកស្រលាញ់បាន។
២) ការចងចាំគ្មានទីបំផុត៖ វាជារឿងដ៏ពិបាកមួយ ដែលធ្វើអោយអ្នក មិនអាចបំភ្លេចបាន នៅអនុស្សាវរីយ៏ ជាច្រើន ដែលធ្វើអោយអារម្មណ៍អ្នក នូវតែដក់ជាប់ រឿងរ៉ាវទាំងអស់ ទាំងភាពសប្បាយ រឺក៏កើតទុក្ខជាមួយគ្នា។
៣) ស្នេហាដំបូងមិនអាច គណនាបាននោះទេ៖ ទោះជាអ្នកបែកបាក់ពី ស្នេហាដំបូងរបស់អ្នកក៏ដោយ ក៏អ្នកនៅតែដិតជាប់ នូវអារម្មណ៍ពីមុន ដែលមានភាពស្និតស្នាល ដូចជាមានស្នាមថើប និងការសារភាពដំបូង ជាដើម។ ហេតុនេះហើយ ទើបអ្នកគិតថា វាជាស្នេហា ដ៏ធំធេងមួយ សម្រាប់អ្នក ដែលមិនអាចគណនាបាន ។
៤) ពេលចាប់ផ្តើមល្អ ធ្វើអោយពេលបញ្ចប់ក៏ល្អដែរ៖ ប្រសិនបើស្នេហាដំបូងរបស់អ្នក នៅពេលរស់នៅជាមួយគ្នា ជួបតែរឿងសប្បាយ និងល្អនោះ ដូច្នេះអាចធ្វើអោយ អារម្មណ៍អ្នកនៅតែនឹក មិនអាចបំភ្លេចបាន នៅពេលបែកគ្នា។ ប៉ុន្តែប្រសិនបើអ្នក នៅជាមួយគ្នាជួបតែ រឿងពិបាក ធុញធប់ ក៏អាចធ្វើអោយ អ្នកងាយបំភ្លេចដែរ។
៥) បាត់បង់ស្នេហា ជាលើកដំបូង៖ នៅពេលអ្នកបែកបាក់ស្នេហាជា លើកដំបូង នឹងធ្វើអោយអារម្មណ៍អ្នក មានការឈឺចាប់យ៉ាងខ្លាំង ដោយសារតែអ្នក មិនដែលជួបអារម្មណ៍បែបនេះ ។ ដូច្នេះទើបគេ តែងតែនិយាយថាស្នេហាដំបូង មិនអាចបំភ្លេចបាននោះទេ។
ចុះប្រិយមិត្តគិតថា ស្នេហាដំបូងរបស់អ្នក ងាយនឹងបំភ្លេចដែររឺទេ?
ប្រភពពីhttp://www.khmerload.com/
0 comments:
Post a Comment