ហេតុផលមួយចំនួនដូចជា ការចាស់ទៅតាមអាយុ, បម្រែបម្រួលអ័រម៉ូន, របបអាហារមិនគ្រប់គ្រាន់ ។ល។ សុទ្ធតែអាចប៉ះពាល់ដល់ការលូតលាស់របស់សក់ទាំងអស់។ តើមាននរណាខ្លះទៅដែលមិនចង់អោយមានសក់ដុះមកមានសុខភាពល្អ និងរឹងមាំទៅ ដូច្នេះដើម្បីអាចសម្រេចបំណងនេះពួកគេសុខចិត្តចំនាយលុយយ៉ាងច្រើនដើម្បីទទួលបាននូវការព្យាបាលដែលថ្លៃៗ។ ទោះបីជាយ៉ាងណាក៏ដោយ មុនពេលអ្នកសម្រេចចិត្តធ្វើការព្យាបាលបែបនេះ ចូរសាកល្បងនូវរបៀបព្យាបាលដោយខ្លួនឯងមួយចំនួនសិនទៅដើម្បីអោយសក់លូតលាស់បានលឿន។
ស៊ុតផ្នែកសៗ និងប្រេងអូលីវ
ស៊ុតផ្ទុកទៅដោយប្រូតេអ៊ីនដែលមានកម្រិតខ្ពស់ សម្រាប់ជាជំនួយដល់ការបង្កើតសក់ថ្មី។ វាក៏សម្បូរទៅដោយជាតិរ៉ែ និងប្រូតេអ៊ីនច្រើនដែរ សម្រាប់ផ្តល់ជាជីវជាតិដល់សក់។ ម្យ៉ាងវិញទៀត ប្រេងអូលីវជួយសក់ទន់ និងភ្លឺរលោង។ ដូច្នេះហើយ ការប្រើរបស់ទាំងពីរនេះច្របល់ចូលគ្នាអាចបង្កើតនូវឱសថព្យាបាលដ៏មានប្រសិទ្ធភាពមួយសម្រាប់បណ្តុះសក់។ ចូរប្រើស៊ុតសមួយគ្រាប់ និងបន្ថែមប្រេងអូលីវមួយស្លាប់ព្រាលាយចូលគ្នា។ ចូរយកល្បាយដែលលាយរួចទៅលាបសក់ និងទុកចោល ២០នាទី។ ក្រោយមកទៀតអ្នកអាចលាងជម្រះវាចេញដោយប្រើទឹកត្រជាក់ និងសាប៊ូ។
ខ្ទឹមបារាំង
ខ្ទឹមបារាំងគឺជាឱសថព្យាបាលដោយខ្លួនឯងដ៏មានប្រសិទ្ធផាព សម្រាប់បង្កើនការលូតលាស់របស់សក់។ ទឹកខ្ទឹមបារាំងសម្បូរទៅដោយជាតិស្ពាន់ធ័រ ដែលអាចជួយបង្កើនការផលិតកូឡាជែន សម្រាប់ជំនួយដល់ការលូតលាស់របស់សក់។ ចូរចឹតខ្ទឹមបារាំងជាចំណិតតូចៗ ព្រមទាំងច្របាច់យកទឹកវាទៅ។ ចូរលាប់ទឹកខ្ទឹមបារាំងលើស្បែកក្បាល ហើយទុកចោល ១៥នាទី។ បន្ទាប់មកចូរជម្រះវាចេញដោយប្រើទឹកត្រជាក់ និងសាប៊ូ។
ចេក
ចេកសម្បូរទោដោយវីតាមីន A, C និង E ព្រមទាំងត្រូវបានគេសម្គាល់ថាវាមិនត្រឹមតែជួយដល់ការលូតលាស់របស់សក់ទេ តែក៏នឹងទុកអោយសក់មានសុខភាពកាន់តែល្អ និងកាន់តែទន់រលោងដែរ។ ចូរជ្រើសរើសចេកដែលទុំល្អ និងធ្វើវាជាល្បាយ។ ចូរប្រាកដថា ល្បាយនោះមានលក្ខណៈទន់គ្រប់គ្រាន់ដើម្បីងាយស្រួលដល់ការលាងជម្រះ។ បើសិនជាវាមិនទន់ពេកទេ ចូរបន្ថែមប្រេងអូលីវបន្តិចទៅ។ ចូរលាបវានៅលើសក់ក្បាល និងប្រើមួក ឬកន្សែងក្តៅគ្របពីលើ។ ចូរទុកវាចោល ២០នាទី ចាប់លាងចេញជាមួយសាប៊ូ៕
ប្រភពពីhttp://health.com.kh/
0 comments:
Post a Comment