Friday, March 14, 2014


សម្រាប់​ការទទួលបាន​នូវ ភាពជោគជ័យ​ក្នុង​វិស័យ​ជំនួញ មិន​ថា​រាល់​វិធី​ណាក៏ដោយ វា​ជា​ការ​ចាំ បាច់​បំផុត ក្នុង​ការកសាង និង រក្សា​នូវ​ទំនាក់​ទ​នង​ក្នុង​វិស័យ​នេះ​អោយមាន​ប្រសិទ្ធិភាព គឺ​រវាង អតិថិជន​, អ្នកវិនិយោគ និង មនុស្ស​ដទៃ​ផ្សេង​ទៀត ដែល​ចូលរួម​ដោយផ្ទាល់ ឬ ដោយ​ប្រយោល​ជាមួយនឹង ក្រុមហ៊ុន​របស់​អ្នក​។ ភាពបរាជ័យ ក្នុង​វិស័យ​ជំនួញ គឺ​ដោយសារតែ​មូលហេតុ​ជាច្រើន តែ​ផ្នែក​ដែល សំខាន់​ជាងគេ នោះ​គឺ ការ​ខ្វះ​នូវ​សម្តត្ថភាព និង ការព្យាយាម​ដើម្បី​កសាង​នូវ ទំនាក់ទំនង​អោយ​បាន​ត្រឹម ត្រូវ ទាំង​នៅ​ខាងក្នុង និង ខាងក្រៅ​ក្រុមហ៊ុន​។ ដើម្បី​បង្កើត​បាន​នូវ​ទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធិភាព​មួយ វា​មាន​នូវ​គន្លឹះ​សំខាន់ៗ​មួយចំនួន ដែល​គួរ​ប្រតិបត្តិ​តាម​ដោយ ផ្នែក ឬ ស្ថាប័ន​នីមួយៗ​, ព្រមទាំង និយោជិក​ទាំងអស់​ផង ដែរ តាម​ដែល​វា​នឹង​បង្កើត​ជា​មូលដ្ឋានគ្រិះ​មួយ សម្រាប់​ក្រុមហ៊ុន​ទាំងមូល​។​
ចំណុច​ដំបូង បុគ្គលិក​ទាំងអស់​នៅក្នុង​ក្រុមហ៊ុន​គួរតែ ធ្វើ​ការបើកចំហរ សម្រាប់​ការពិភាក្សា​វែកញែក ផ្សេងៗ ដែល​ទាក់ទង​នឹង​បញ្ហា​អ្វីមួយ ដែល​ផ្សារភ្ជាប់​នឹង ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន និង គួរតែ​ហ៊ាន ប្រឈម​នឹង ការរិះគន់​ស្ថាបនា​ផងដែរ ក្នុង​ឥរិយាបថ​វិជ្ជមាន ប្រសិនបើ​មាន ដូច្នេះ​វា​នឹង​បង្ក​ប្រសិទ្ធិភាព បាន​ជា​សកល ចំពោះ​វិស័យ​ជំនួញ​នេះ​។​
បន្ទាប់មក ត្រូវ​ធ្វើ​ការពិចារណា​ពី ភាពខុសគ្នា​រវាង កម្រិត និង ឋានៈ​របស់​បុគ្គលិក​ម្នាក់ៗ នៅក្នុង ស្ថាប័ន​។ ពាក្យ​បច្ចេកទេស នៅក្នុង​វិស័យ​គ្រប់គ្រង វា​ត្រូវ​បាន​គេ​អោយឈ្មោះ​ថា ថាមពល​នៃ​គម្លាត ដែល​មានន័យថា កម្រិត​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា​របស់ បុគ្គលិក​ថ្នាក់ទាប ទៅកាន់ និយោជក ឬ ប្រធាន ផ្នែក ដែល​ស្ថិត​នៅក្នុង​ឋានានុក្រម​ការងារ​ខ្ពស់ជាង​។ ការ​ជៀសវាង​បាន​នូវ​គម្លាត​នៃ​ការ ប្រាស័យ​ទាក់ទង គ្នា រវាង​បុគ្គលិក​ថ្នាក់ទាប ទៅកាន់​បុគ្គលិក​ជាន់ខ្ពស់ គឺ​អាច​ជួយ​រក្សាបាន​នូវ ប្រសិទ្ធិ ភាព នៃ​ទំនាក់ទំនង ក្នុង​វិស័យ​ជំនួញ អោយ​កាន់តែ​មាន​សក្តានុពល តាម​ដែល​យោបល់ ទាំងឡាយ ត្រូវ បាន​ផ្លាស់ ប្តូរ​ជា​ចំហរ និង បាន​យ៉ាង​រលូន​ល្អ ។​
ក្នុង​នោះ​ផង​ដែរ ការ​ធ្វើការ​ដោយ​រក្សា​នូវ ឥរិយាបថ​ជា​វិជ្ជមាន​ទៅ​កាន់ អតិ​ជន​ជា​គោលដៅ គឺ​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការសម្រេចបាន​នូវ គោលបំណង​ដ៏​ធំ​របស់​ក្រុមហ៊ុន​មួយ​។ ទន្ទឹមនឹងនេះ វា​ក៏​រួម ចំណែក​ក្នុង​ការ ជួយ​បង្កើត​នូវ បរិយាកាស​ការងារ​ដ៏​សាទរ នៅក្នុង​ក្រុមហ៊ុន និង ជួយ​ក្នុង​ការពង្រឹង ទំនាក់ទំនង​ខាង​វិស័យ​ជំនួញ​នេះ អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត ។​
វា​ក៏​ជា​ការចាំបាច់​ផងដែរ ក្នុង​ការជួយ​តម្រង់​នូវ គោលដៅ​ជា​បុគ្គល សម្រាប់​ស្ថាប័ន​នី​មួយៗ ពីព្រោះ ពួកវា​នឹង អោយ​ជា​ផ្លែផ្កា​ផងដែរ ចំពោះ​ការរីកចំរើន​របស់​ក្រុមហ៊ុន​ទាំងមូល​។ វា​ជួយ​ក្នុងការ បង្កើន​នូវ ប្រាក់ចំណេញ​បាន តាម​ដែល​ទំនាក់ទំនង​យ៉ាង​មាន​ប្រសិទ្ធិភាព​នេះ នឹង​មិន​ចោទ​ជា​បញ្ហា​អ្វី​ទៀត​នោះ សម្រាប់​បុគ្គលិក​ម្នាក់ៗ នៅក្នុង​ក្រុមហ៊ុន​ទេ​។​
កត្តា​ទាំងឡាយ​ខាងលើនេះ គឺ​បាន​បង្ហាញ​នូវ ប្រសិទ្ធិភាព​ជា​ចំបង​ចំពោះ​ស្នាដៃ​របស់​ក្រុមហ៊ុន ហើយ ត្រលប់​មកវិញ វា​ក៏​ជះ​ឥទ្ធិពល​ដល់​កម្រិត​នៃ​ទំនាក់ទំនង​នៅ​ផ្នែក​ខាងក្នុង នៃ​វិស័យ​នេះ​ផងដែរ ។ វា​ក៏ ជះ​ឥទ្ធិពល​ផង​ដែរ ចំពោះ​ការ​ប្រតិបត្តិ​របស់​បុគ្គលិក​ម្នាក់ៗ នៅក្នុង​ក្រុមហ៊ុន​។ ត្រូវ​ជៀសវាង​នូវ រាល់​ជម្លោះ​ផ្សេងៗ ដោយ​ការព្យាយាម​ស្វែងយល់​ពី​គ្នា​ទៅវិញទៅមក នៅក្នុង​វិធី​ដ៏​ប្រសើរ​មួយ និង ជៀស វាង​ផងដែរ​នូវ ការ​ខ្វែងយោបល់ និង ការ​ភ័ន្តច្រលំ គឺ​វា​សុទ្ធតែ​ជា​កត្តា ដែល​អាច​ពង្រឹង​នូវ​ភាពជោគជ័យ ក្នុង​វិស័យ​ជំនួញ​នេះ​បាន​។ ក្រៅពីនេះ អ្នក​ក៏​ត្រូវ​ធ្វើ​ការគោរព​អតិថិជន និង យោបល់​របស់​ពួកគេ និង ផ្តល់​នូវ​សិទ្ធ​អទិភាព​អោយបាន​ត្រឹមត្រូវ​ចំពោះ​គេ គឺ​វា​សុទ្ធ​តែ​អាច ធ្វើអោយ​ទំនាក់ទំនង​ជំនួញ​អ្នក សិ្ថត​នៅ បាន​ក្នុង​រយៈពេល​យូរ​។ វា​ក៏​បាន​ជួយ​ផងដែរ ក្នុង​ការសម្រេចបាន​នូវ ការប្រមូលផ្តុំ​នូវ​ភាព​ជោគ ជ័យ​មួយ ជា​ក្រុម​បាន​។ សរុបមក ទំនាក់ទំនង​ក្នុង​វិស័យ​ជំនួញ​មាន​ប្រសិទ្ធភាព គឺ​អាច​ជួយ ជម្រុញ ដល់​ភាពជោគជ័យ​របស់​ក្រុមហ៊ុន និង នាំយក​មក​នូវ​ទ​ន្ស​នះ​វិស័យ​ដ៏ត្រចះត្រចង់ សម្រាប់​ក្រុមហ៊ុន នៅក្នុង​ថ្ងៃ​អនាគត​បាន ៕


ប្រភពពីhttp://health.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,