Thursday, March 20, 2014

ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤៖ តើលោកអ្នកមានបំណង ចង់ថតរូបបានស្អាត និងច្បាស់បែបអាជីពមែនទេ? ជាការពិតជំនាញ នៃការថតរូបនានា តែងត្រូវផ្គួបផ្សំជាមួយនូវ ប្រភេទម៉ាស៊ីនថតល្អៗ ដើម្បីសំរេចនូវក្តីស្រមៃលោកអ្នក។ខាងក្រោមនេះ ជាប្រភេទម៉ាស៊ីនថត Canon EOS 700D ដែលត្រូវបានណែនាំដោយ លោកគ្រូជំនាញថតរូប នៅ Canon Imaging Academy ផាន់ភារិទ្ធ៖
លោកគ្រូភារិទ្ធ ឬស្គាល់ថាលោក Miller មានប្រសាសន៍ថា៖ កាម៉េរាថ្មីនេះផ្តល់នូវភាពងាយស្រួល ក្នុងការចាប់ប្លង់ថតរូប និងកាត់បន្ថយចំនុចល្អិតរំខាន លើរូបភាព បានយ៉ាងល្អព្រមទាំងអាច ថតរូបបានខ្នាតធំច្បាស់ ផ្តល់ដោយសិនសឺពិសេស CMOS និងអាចផ្តិតរូបភាពទាំងនេះ លើប្រភេទក្រដាស ច្រើនបែបដូចជា 3R, 5R, A3។ អ្វីដែលខ្ញុំពេញចិត្តជាពិសេសនោះ គឺថាកាម៉េរានេះមានសមត្ថភាព ចាប់រូបភាពបានច្បាស់ថ្លាល្អ ដូចទៅនឹងប្រភេទម៉ាស៊ីនថត តម្លៃថ្លៃមួយចំនួន។នេះជារូបភាពសត្វស្រមោច ដែលខ្ញុំបានប្រើកំរិតពន្លឺខ្ពស់ រហូតដល់ ISO:1600 ប៉ុន្តែខ្ញុំនៅតែអាចចាប់រូបភាពនេះបានច្បាស់ ល្អប្រកបដោយពណ៌ច្បាស់ និងបង្ហាញគ្រប់ទិន្ន័យ។
នេះពិតជាកាម៉េរាប្រភេទ ប្តូរកែវឡេន DSLR ដែលអាចផ្តល់នូវគុណភាព ចាប់រូបភាពខ្ពស់ដូចបណ្តា ម៉ាស៊ីនថតថ្លៃៗ ដែលលោកអ្នកគួរជ្រើសយក ទៅប្រើប្រាស់ប្រចាំថ្ងៃ។
Camera Specificationsចំនុចពិសេសៗរបស់ម៉ាស៊ីនថតនេះ
Canon EOS 700D ជាម៉ូឌែលថ្មីបន្ទាប់ពីEOS 650D ដែលមានកាម៉េរាសិន សឺទំហំ១៨ មេហ្គាភិចសែល ដែលជាទំហំទូទៅ សំរាប់ប្រព័ន្ធ EOS។ បើទោះជាកាម៉េរាដទៃ មានទំហំសិនសឺរហូតដល់ 20+ មេហ្គាភិចសែលក្តីតែ 700D មានទំហំសិនសឺ ដែលផ្តល់នូវកំរិតភិចសែល ធំជាងផ្តល់នូវការចាប់ រូបភាពបានច្បាស់ល្អ និងស្ទើរគ្មានចំនុចល្អិតរំខាននោះទេ។ពិសេសវាដំណើរការចាប់រូបភាពច្បាស់ ក្នុងលក្ខខណ្ឌពន្លឺតិចតួច ផ្តល់ដោយកំរិតពន្លឺ ISO 100-12800 និងអាចបង្កើនដល់ទៅ ISO 25600។
ចំពោះអង្គគណនារូបវិញEOS 700D ប្រើDIGIC 5 ដូចEOS 650D ដែរដែលវាអាចផ្តល់នូវ Hybrid AF system ជាមួយការវាស់ចាប់រូបភាព ដោយការប្រើភិចសែល នៅចំកណ្តាលដំនើរការរួមគ្នា ជាមួយនឹងការវាស់ចាប់កំរិតពណ៌ របស់EOS 700D ដើម្បីសំរេចបាននូវ ការចាប់រូបភាពបានល្អក្នុងការថត តាមរយៈការមើលលើអេក្រង់ និងការថតបែបវីដេអូ។
កាម៉េរា700D ថ្មីនេះបានប្រើប្រាស់ចំនុច AF 9 ចំនុចដូចមានក្នុង 650D ដែរតែអ្វីដែលល្អនោះ គឺថា វាជាចំនុចប្រភេទកាត់គ្នា អាចដឹងពីរូបភាពទាំងពីរបែប ទោះរូបភាពមានលក្ខណៈផ្តេកឬបញ្ឈរ។
New External Finishរូបរាងស្អាតថ្មី
បើធ្វើការប្រៀបធៀប ជាមួយម៉ូឌែលជំនាន់មុន EOS 700D ត្រូវបានរចនារូបរាងស្រដៀងទៅនឹង ប្រភេទកាម៉េរា EOS ធន់កណ្តាល ផ្តល់នូវរូបរាងល្អធន់។ ភាពកែច្នៃថ្មីនៃរូបរាង ទាំងនេះអាច សំគាល់បានយ៉ាងច្បាស់ លើការបន្ថែមជ័រស្វិតល្អ នៅលើតួកាម៉េរា និងផ្ទៃស្រអាប់ទាក់ទាញ។ 
Shooting Videoការថតបែបវីដេអូ 
EOS 700D អាចថតវីដេអូកំរិតច្បាស់បំផុត FULL HD 1080 ក្នុងល្បឿន30, 25, 24 fps ឬក្នុងល្បឿន720p កំរិតHD ស្តង់ដារទូទៅ។នៅផ្នែកខាងលើ មានរន្ធចាប់សំលេងបែប ស្តេរីអូ និងមានប្រព័ន្ធកាត់បន្ថយសំលេងខ្យល់ផងដែរ។
Creative Filtersការផ្លាស់ប្តូរពណ៌រូបភាព
ចំនុចពិសេសមួយថ្មីទៀត របស់ EOS 700D លើ EOS 600D គឺយើងអាចធ្វើការដាក់របាំង ប្តូរពណ៌លើរូបភាព និងពិនិត្យមុនការចុចថត ជាជាងការថតហើយ រួចដាក់របាំងប្តូរពណ៌ជាក្រោយ។ម្យ៉ាងទៀតលោកអ្នក ក៏អាចធ្វើការរក្សានូវរូបភាព ដែលមិនបានផ្លាស់ប្តូរ ជាមួយនឹងរូបភាព ដែលបានកែសំរួលទាំងពីរនេះ ក្នុងពេលតែមួយផងដែរ។
New STM Lens Kitកែវឡេនប្រភេទ STM ថ្មីទំនើប
កាម៉េរាEOS 700D ប្រើនូវកែវឡេនថ្មី 18-55mm f/3.5-5.6 IS STM ដែលជំនួសអោយកែវឡេន USM មានក្នុង 650D។វាអាចជារឿងថ្មី សំរាប់ការកែប្រែនេះ ប៉ុន្តែវាសាកសមនឹងការចំនាយ លើកែវឡេនថ្មីនេះ ជាមួយនឹងចំនុចចាប់រូបភាពថ្មី ដែលមានក្នុងសិនសឺ ចាប់រូបភាពធ្លាប់ត្រូវបានប្រើលើ EOS 650D។
កែវឡេនថ្មីនេះ អាចផ្តោតថតបានជិតបំផុត 0.25m ជាមួយ 4-stop Optical Image Stabilizer (ប្រព័ន្ធរក្សាលំនឹង) និងម៉ូទ័របង្វិលផ្លាស់ការថតរូប បែបវីដេអូបានល្អ និងមានបន្ថែមកំរិត AF ល្អក្នុង Live View៕ STM បង្ហាញពីការរចនា អោយការថតវីដេអូមាន សភាពច្បាស់ល្អជានិច្ច។ ចំពោះកាម៉េរាទូទៅ ការចាប់រូបភាពពីមួយទៅមួយ តំរូវអោយធ្វើការផ្តោតភ្លាមៗ ហើយ 700D ក៏មាន សមត្ថភាពដូចគ្នាផងដែរ ក្នុងការថតយករូបសន្លឹក តែវាអាចធ្វើការផ្តោតចាប់រូប ក្នុងពេលថតវីដេអូបានយ៉ាងល្អ និងមិនមានសំលេងវិលរំខាន ពីកែវឡេនទេ។ចំនែកអេក្រង់ប៉ះបញ្ជាដោយដៃ ក៏ជាមុខងារដ៏ពិសេសមួយទៀត ក្នុងការងាយប៉ះយកចំនុច ដែលចង់ផ្តោតថតរូបភ្លាមៗ ហើយមានចំនុចមិនវិលចុះឡើង ពេលផ្លាស់ប្តូរការចាប់រូបភាព ដែលធ្វើអោយរបាំងប្តូរពណ៌ រូបភាពអ្នកនៅថេរល្អ។
Canon EOS 700D Body ដាក់លក់ក្នុងតំលៃ $630 ដុល្លា, ប្រើកែវឡេន 18-55mm f/3.5-5.6 IS STM មានដាក់លក់ក្នុងតំលៃ $790 ដុល្លា, នឹងប្រើកែវឡេន 18-135mm f/3.5-5.6 IS STMមានដាក់លក់ក្នុងតំលៃ $1,010ដុល្លានៅហាងលក់ផលិតផល Canon, i-Qlick អគារលេខ១៤៦ មហាវិថីព្រះសីហនុ។ម៉ាស៊ីនថតទំនើបនេះ មានការធានាជូនរយៈពេល១៥ខែ ជាមួយការផ្តល់ជូន ការសំអាត CMOS សិនសឺកាម៉េរាមួយដងឥតគិតថ្លៃ រួមនឹងវគ្គសិក្សាពីការប្រើប្រាស់កាម៉េរាពិសេស រយៈពេលពីរម៉ោង។ពត៌មានបន្ថែមសូមចូលទៅកាន់ គេហទំព័រwww.facebook.com/iQlickCambodia រឺទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 023 996 638 

ក្រុមហ៊ុន i-Qlick Marketing Co., Ltd.
i-Qlick Marketing Co., Ltd. ជាភ្នាក់ងារចែកចាយស្របច្បាប់ នូវផលិតផលប្រើប្រាស់ម៉ាក Canon ប្រចាំ ព្រះរាជាណាចក្រកម្ពុជា រួមមាន ម៉ាស៊ីនថតឌីជីថល, ម៉ាស៊ីនថតឌីជីថលប្តូរកែវឡេនបាន, សំភារៈកាម៉េរា, ម៉ាស៊ីនថតបែបវីដេអូឌីជីថល និងឧបករណ៍បន្ថែម បន្ទាប់បន្សំ, ព្រឺនធឺឡាស៊ែប្រភេទ ស ខ្មៅ, ពណ៌, ព្រីនធឺ Inkjet, ស្កេនឺ, Projector (ម៉ាស៊ីនបញ្ចាំងរូប), ទឹកថ្នាំសុទ្ធ និង ក្រដាសផ្តិតរូប និង ម៉ាស៊ីនគិតលេខម៉ាក Canon ។ គ្រប់ផលិតផល ពីក្រុមហ៊ុន i-Qlick មានការធានាជូនរយៈពេល 12 ខែលើកលែង ដុំទឹកថ្នាំប្រើប្រចាំថ្ងៃ។ ហើយ i-Qlick ក៏ជាមជ្ឈមណ្ឌលសេវាកម្ម មានអជ្ញាបណ្ណ ពីក្រុមហ៊ុន Canon សំរាប់តំហែទាំគ្រប់ផលិតផល Canon។ ក្រុមហ៊ុន i-Qlick មានអាស័យដ្ឋាននៅអគារ លេខ 146 មហាវិថី ព្រះសីហនុ ភ្នំពេញ។ យើងខ្ញុំរង់ចាំស្វាគមន៍ បំរើលោកអ្នកជាមួយបុគ្គលិកជំនាញដ៏រស់រាយរាក់ទាក់ជានិច្ច។
សំរាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ www.i-qlick.com រឺ ទាក់ទង៖
ឈ្មោះLiwen Tan,នាយកទីផ្សារផ្នែកផ្សព្វផ្សាយ
ក្រុមហ៊ុនi-Qlick Marketing Co., Ltd.
ទូរស័ព្ទ+855 (0) 12 926 850
អ៊ីម៉ែលliwen@cemtes.com

ឈ្មោះ
សៅកត្យាទីតូ, បុគ្គលិកជំនាញទីផ្សារផ្នែកផ្សព្វផ្សាយ
ទូរស័ព្ទ+855 (0) 12 798 464
អ៊ីម៉ែលmktg7@i-qlick.com

ប្រភពពីhttp://www.khmerload.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,