ខាងក្រោមនេះគឺជាមូលហេតុដែលស្ត្រីគ្រប់រួបគួរតែរួមភេទអោយបានទៀងទាត់។ ព្រោះវាមានអត្ថប្រយោជន៍បែបអាថ៌កំបាំងមួយចំនួនដែលស្ត្រីនឹងទទួលបានពីការរួមភេទដែលវាអាចទាក់ទងនឹងតាំងពីរការថែរក្សាស្បែក, សម្រកទម្ងន់ រហូតដល់ការមានអនាម័យចំពោះមាត់ធ្មេញ។
បន្ថយការឈឺចាប់
ចូរព្យាបាលបញ្ហាឈឺចាប់បែបធម្មជាតិជាមួយនឹងការរួមភេទទៅ។ ការរួមភេទធ្វើអោយបញ្ចេញនូវអ័រម៉ូនអុកស៊ីតូស៊ីនសម្រាប់កាត់បន្ថយការឈឺចាប់។ ដូច្នេះការរួមភេទអាចជួយបំបាត់នូវអាការៈឈឺក្បាល និងឈឺចាប់ផ្សេងៗបាន។
ស្បែកមានសុខភាពល្អ
សារធាតុ DHEA (Dehydroepiandrosterone) គឺជាសមាសធាតុមួយប្រភេទដែលត្រូវបានបញ្ចេញទៅក្នុងរាងកាយក្នុងពេលមនុស្សឈានដល់ចំណុចកំពូលនៃការរួមភេទ។ សារធាតុមួយនេះមានសារៈសំខាន់ក្នុងការពង្រឹងដល់សុខភាពស្បែក, ប្រឆាំងជំងឺមុន និងស្បែកកាន់តែស្រស់ស្អាត។
បំបាត់អាការៈពុកធ្មេញ
ទឹកកាមផ្ទុកទៅដោយជាតិស័ង្គសី និងកាល់ស្យូមដែលអាចជួយប្រឆាំងនឹងជំងឺពុកធ្មេញបាន។ ជាតិរ៉ែដែលចេញពីទឹកកាមនឹងត្រូវរាងកាយបឺតស្រូបក្នុងពេលធ្វើសកម្មភាពផ្លូវភេទ ដូច្នេះហើយវានឹងជួយបង្ការបញ្ហាពុកធ្មេញបាន។
ជំងឺមហារីកមាត់ស្បូន
ចំពោះមនុស្សប្រុស ការបាញ់ទឹកកាមអាចជួយបង្ការជំងឺមហារីកប្រូស្តាតបាន ប៉ុន្តែចំពោះស្ត្រីវិញក៏អាចជួយការពារជំងឺមហារីកមាត់ស្បូនដែរ។ សកម្មភាពនៃការឈានទៅដល់ចំណុចកំពូលនៃការរួមភេទគឺជាអ្វីដែលជួយអោយស្ត្រីអាចប្រឆាំងនឹងជំងឺមហារីកមាត់ស្បូនបានហើយ។
មិនសូវមានការឈឺចាប់ក្នុងពេលមករដូវ
ការឈានដល់ចំណុចកំពូលនៃការរួមភេទធ្វើអោយសាច់ដុំកន្ត្រាក់ដែលជាហេតុធ្វើអោយមានស្ថានភាពដូចការរមួលសាច់ដុំពេលមករដូវដែរ។ នៅពេលសាច់ដុំរីកធំ និងកន្ត្រាក់ញឹកញាប់ វានឹងបញ្ចេញឈាម និងផ្តល់ជាលំហាត់ប្រាណដល់ជាលិការស្បូនសម្រាប់ជួយអោយអ្នកបំបាត់ការឈឺចាប់ក្នុងពេលមករដូវបាន។
ពង្រឹងដល់ការដេក
ការរួមភេទជម្រុញអោយដេកលក់ និងបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនដែលធ្វើអោយមនុស្សម្នាក់ងងុយដេក ហើយរឿងនេះអាចជាហេតុផលមួយដែលធ្វើអោយបុរសងងុយដេកក្រោយពេករួមភេទដែរ។
ប្រព័ន្ធភាពស៊ាំ
ប្រព័ន្ធភាពស៊ាំចុះខ្សោយអាចធ្វើអោយកើតជាជំងឺ ហើយមធ្យោបាយមួយដ៏ល្អបំផុតដើម្បីពង្រឹងដល់ប្រព័ន្ធភាពស៊ាំដែលគ្មានផលរំខានអ្វីទាំងអស់នោះគឺការរួមភេទតែម្តង។ DHEA (Dehydroepiandrosterone) គឺជាអ័រម៉ូនមួយប្រភេទដែលត្រូវបានបញ្ចេញទៅក្នុងរាងកាយក្នុងពេលរួមភេទ និងជាសារធាតុដ៏សំខាន់សម្រាប់ពង្រឹងដល់ប្រព័ន្ធភាពស៊ាំទៀតផង៕
ប្រភពពីhttp://health.com.kh/
0 comments:
Post a Comment