Tuesday, March 18, 2014


សម្រាប់​អ្នក​ខ្លះ​ដែល​មាន​បញ្ហា​ខ្លាញ់​ច្រើន​នៅ​ជុំវិញ​ឃ្លៀក ច្រើន​តែ​យល់​ឃើញ​ថា​វា​មិន​គ្រាន់តែ​ធ្វើអោយ​មិន​មាន​អារម្មណ៍ល្អ​ទេ តែ​វា​ក៏​ធ្វើអោយ​ខ្លួនឯង​មាន​ភាព​ខ្មាសអៀន​ដែរ​។ ថ្ងៃនេះ​យើង​នឹង​បង្ហាញ​អ្នក​អោយ​ដឹង​ពី​របៀប​ដែល​អាច​បំបាត់​បញ្ហា​មាន​ខ្លាញ់​ដុះ​ច្រើន​នៅ​តំបន់​ឃ្លៀក​តាមរយៈ​របប​អាហារ​ដែល​មាន​តុល្យភាព​, ហាត់ប្រាណ​ជា​ទៀងទាត់​។ 

​ការ​ហាត់ប្រាណ​

​បើសិន​ជា​អ្នក​ចង់​បំបាត់​បញ្ហា​កន្លែង​ប៉ោង​ដោយសារ​ការ​ដុះ​ជាតិ​ខ្លាញ់​នៅ​ឃ្លៀក អ្នក​ត្រូវ​តែ​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក ឬ​លំ​ហាត់ប្រាណ​អោយ​បេះដូង​ដើរ​ញាប់ ព្រោះ​វា​នឹង​ជួយ​រំលាយ​ជាតិ​ខ្លាញ់ និង​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​បាន​។ ចូរ​ព្យាយាម​ហាត់ប្រាណ​រយៈពេល​មួយ​ម៉ោង យ៉ាងហោចណាស់ ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ 

​របប​អាហារ​

​បើសិន​ជា​អ្នក​កំពុង​តែ​ព្យាយាម​សម្រក​ទម្ងន់ ហើយ​ចង់​បំបាត់​ខ្លាញ់​នៅ​ឃ្លៀ​កទៀត​នោះ យក​ល្អ​គួរតែ​ញ៉ាំ​អាហារ​ណា​ដែល​ផ្តល់​ជា​សុខភាព​។ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​បញ្ចូល​នូវ​បន្លែ​ស្រស់ៗ​, គ្រាប់​ធញ្ញជាតិ​, សាច់​, ត្រី​ជាដើម​។ 

​អា​វ៉ង់​
​បើសិន​ជា​អ្នក​ចង់​ពង្រឹង​ភាពរឹងមាំ​នៅ​ផ្នែក​ខាងលើ​នៃ​រាងកាយ ព្រមទាំង​បំបាត់​ខ្លាញ់​នៅ​ឃ្លៀគ​ទៀត​នោះ អ្នក​ត្រូវ​តែមាន​ទម្លាប់​ហាត់ប្រាណ​ដោយ​អា​វ៉​ង់​។ នៅពេល​អា​វ៉​ង់ ចូរ​ប្រាកដថា ទ្រូង​របស់​អ្នក​នៅ​ឆ្ងាយ​ពី​កម្រាល​៤ ទៅ​៥​សង់ទីម៉ែត្រ​។ ចូរ​ចាប់ផ្តើម​អា​វ៉ង់​អោយបាន ១៥​ដង​ក្នុង ចំនួន​ពីរ​សារ ហើយ​អ្នក​អ​ច​បង្កើន​ចំនួន​ដង​នេះ​បន្តិច​ម្តងៗ​ដើម្បី​អាច​ទទួលបាន​ថាមពល និង​កម្លាំង​កាន់តែ​ខ្លាំង​។ 

​លើក​ដុំ​ដែក​

​វា​ពិតជា​មាន​ប្រសិទ្ធភាព​យ៉ាង​ល្អ​បើសិនជា​អ្នក​ពិត​ជា​ចង់​បង្កើត​សាច់ដុំ​នៅក្រោម​ដើមដៃ​។ ចូរ​ដេក​នៅលើ​គ្រែ និង​ចាប់​ដុំដែក​ដោយ​ដៃ​ទាំង​សងខាង​។ ចូរ​ទម្លាក់​ដុំ​ដែក​ចុះ​តិចៗ​ដោយ​បត់​កែងដៃ​រហូតដល់​កែងដៃ​នោះ​ដល់​ក្រោម​គ្រែ​បន្តិច​។ បន្ទាប់មក ចូរ​រុញ​ដៃ​ទាំង​ពីរ​ឡើង​ទៅលើ​វិញ​អោយ​ត្រង់​។ ចូរ​ចាប់ផ្តើម​ធ្វើ​បែប​នេះ ១៥​ដង​ចំនួន មួយ ទៅ​ពីរ​សា ព្រមទាំង​បង្កើន​ចំនួន​វា​បន្តិច​ម្តងៗ​រហូតដល់ ២០​ដង និង​៤​សារ​៕

ប្រភពពីhttp://health.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,