Saturday, March 8, 2014



អ្នក​មាន​មិនដែល​គិត​ដូច​មនុស្ស​ធម្មតាៗ​ទេ នោះ​ហើយ​គឺជា​ពិភព​ដែល​ពួកគេ​រស់នៅ​។ ការ​ដែល​អាច​រក្សាបាន​នូវ​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​រយៈពេល​យូរ​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ​បើសិនជា​អ្នក​មិន​អាច​មាន​ផ្លូវចិត្ត​ត្រឹមត្រូវ​។ នៅ​ពេល​អ្នក​មើល​ឃើញ​នូវ​របៀប​ដែល​អ្នក​មាន​គិត​នោះ អ្នកនឹង​សម្គាល់​ឃើញ​នូវ​ភាពស្រដៀងគ្នា​ដែល​គួរអោយ​ចាប់អារម្មណ៍​មួយចំនួន​។​

ពួក​គេ​គិត​ចំ​ពោះ​ខ្លួនឯង​មុនគេ​
មុន​ពេល​ផ្តល់នូវ​ការ​បរិច្ចាក​ថវិការ​សម្រាប់​ធ្វើ​ជំនួយ​មនុស្សធម៌ ពួកគេ​បាន​យល់​ច្បាស់​ថា ពួកគេ​បាន​ជួយ​ខ្លួនឯង​មុន​ទៅ​ហើយ​។ ពួកគេ​ក៏​នៅតែ​ជា​អ្នក​មាន​តាមរយៈ​ការជួយ​មនុស្ស​គ្រប់គ្នា​ដែល​មិន​មាន​ការថែទាំ​។ នៅ​ពេល​ពួកគេ​ធ្វើ​អ្វីមួយ ពួកគេ​ដឹងថា​អ្វី​ដែល​គេ​ធ្វើ​មាន​ប្រយោជន៍​ចំពោះ​ខ្លួន​ពួក​គេ​។ វា​មិនមែន​ជា​គំនិត​ឆោត​នោះទេ ប៉ុន្តែ​វា​គឺជា​អ្វី​ដែល​ធ្វើអោយ​ពួកគេ​នៅតែ​ជា​អ្នកមាន​បាន​។​

ពួក​គេ​គិត​អំពី​អនាគត​ដ៏​វែងឆ្ងាយ​
អនាគត​គ្រាន់តែ​អំណោច​ដែល​កំពុង​តែ​រង់ចាំ​នឹង​កើតមាន​ប៉ុណ្ណោះ​។ មនុស្ស​ដែល​មាន​ទ្រព្យសម្បត្តិ​ដឹងថា បើសិនជា​ពួក​គេ​ចង់​រក្សា​របៀប​រស់នៅ ពួក​គេ​គួរតែ​គិត​អំពី​អ្វីៗ​ដែល​មាន​រយៈពេល​យូរ​។ វិបត្តិ​ហិរញ្ញវត្ថុ និង​ជម្លោះ​ពិភពលោក​គឺជា​ឱកាស ឬ​ការ​គំរាម​គំហែង​សម្រាប់​អ្នកមាន​។ ការ​ដែល​មិន​បាន​ចាប់​យក​នូវ​ឱកាស​រយៈពេល​វែង និង​មិន​ខ្វល់​អំពី​ការ​គំរាម​គំហែង​ដែល​ខ្លាំងក្លា​គឺជា​គ្រឿងផ្សំ​ដែល​ធ្វើអោយ​អ្នក​មាន​នឹង​ក្លាយខ្លួន​ទៅ​ជា​មនុស្ស​ធម្មតា​វិញ​។​

ពួកគេ​ជា​អ្នកធ្វើ​សកម្មភាព​សម្របសម្រួល​
ពួកគេ​មិន​គ្រាន់តែ​ស្ងប់​អារម្មណ៍ និង​រង់ចាំ​អ្វីដែល​គួរអោយ​ចាប់អារម្មណ៍​កើតឡើង​ទេ​។ ស្ថិត​ក្នុង​ពិភពលោក​ដែល​តែងតែ​មាន​ការផ្លាស់ប្តូរ អ្នក​មាន​តែងតែ​គិត​អំពី​អនាគត ប៉ុន្តែ​វា​គឺជា​អត្ថន័យ​ដែល​ត្រូវ​ធ្វើ​ភ្លាម​។ អ្នកវិនិយោគ​ដ៏​ល្អ​ដឹង​ពី​របៀប​ក្នុង​ការសម្រេចចិត្ត​អោយ​បាន​លឿន​ដើម្បី​ចាប់​យក​នូវ​ឱកាស​ដែល​មាន​តម្លៃ​។​

ពួកគេ​មាន​តណ្ហា​
តណ្ហា​របស់​ពួកគេ​អាច​ប្រែប្រួល ប៉ុន្តែ​អ្នក​មិន​មាន​គឺ​ពួកគេ​មាន​លុយ និង​ពេលវេលា​ដើម្បី​បំពេញ​តណ្ហា​របស់​ពួកគេ​។ បើសិន​ជា​ពួកគេ​មិន​ចូល​ចិត្ត​ធ្វើ​អ្វីមួយ​ហើយ ពួកគេ​តែងតែ​អាច​រក​មនុស្ស​ផ្សេង​ទៀត​ដើម្បី​ធ្វើ​រឿង​នោះ​អោយ​ពួកគេ បន្ទាប់មក​ក៏​អាច​ចំណាយពេល​ទៅ​បរបាញ់​សត្វ​បន្ថែម​បើសិន​ជា​រឿង​នោះ​គឺជា​អ្វី​ដែល​ពួកគេ​ចូលចិត្ត​៕

ប្រភពពីhttp://health.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,