Friday, March 7, 2014

ហូជីមិញ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយកាលពី ពេលថ្មីៗនេះថា គិតនៅក្នុងឆ្នាំថ្មីនេះ ខេត្តចំនួន២២ នៅក្នុងប្រទេសវៀតណាម រងការគំរាមកំហែង ខ្លាំងក្លាពី ជំងឺឆ្លងផ្តាសាយបក្សី ។
គណៈកម្មាធិការជាតិត្រួតពិនិត្យ ជំងឺផ្តាសាយបក្សី បានបញ្ជាក់ឲ្យកាលពី ថ្ងៃពុធថា តួលេខចុងក្រោយ នៃការកកើតជំងឺផ្តាសាយបក្សី នៅក្នុងប្រទេស វៀតណាម គឺមានចំនួន ២២ខេត្ត សរុបនៅក្នុងឆ្នាំ ២០១៤ នេះមាន ករណីផ្ទុះជំងឺផ្តាសាយបក្សី យ៉ាងខ្លាំង តែតំបន់នៅភាគកណ្តាល នៃប្រទេស ដូចជានៅ Khanh Hoa និងភាគខាងត្បូង Tra Vinh មានករណី ផ្ទុះជំងឺនេះខ្លាំងក្លាជាងគេ ។
គិតរហូតមកដល់ពេលនេះ សត្វមាន់ចំនួនជាង ៨០ពាន់ក្បាលត្រូវ បានសម្លាប់ចោល និងដុតកំទេចចោល ហើយពលរដ្ឋវៀតណាម ចំនួន០២នាក់ បានបាត់បង់ជីវិត ដោយសារវីរុស A/H5N1 នៅក្នុងខេត្ត Binh Phuoc និងខេត្ត Dong Thap។
យោងតាមរបាយការណ៍ ចេញដោយគណៈកម្មាធិការ ខាងលើបានបញ្ជាក់ឲ្យ ដឹងថា ជំងឺផ្តាសាយនេះ បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយមិនទាចទប់ស្កាត់ បានក្នុង អំឡុងពេល មួយរយៈពេល កន្លងមកនេះ ។ ទាក់ទិន នឹងបញ្ហានេះ នាយកដ្ឋាន ផលិតកម្ម និងបសុព្យាបាល វៀតណាម បានធ្វើការនាំចូល វ៉ាក់សាំង H5N1 ប្រមាណ ៦០លានកម្រិត ដើម្បីចាក់ទប់ស្កាត់ការ រាលដាលជំងឺនេះ ដល់ទូទាំងប្រទេស ៕

ប្រភពពីhttp://www.lookingtoday.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,