Friday, March 14, 2014


មធ្យោបាយ​ដែល​លឿន និង​ងាយស្រួល​បំផុត​ដើម្បី​អោយ​មុខរបរ​ដំណើរការ​ទៅមុខ និង​លូតលាស់​នោះ​គឺ​ធ្វើឡើង​តាមរយៈ​ការស្វែងរក​នរណាម្នាក់​ដែល​ធ្លាប់បាន​ធ្វើ​អ្វីមួយ​ដែល​អ្នក​ចង់​ធ្វើ និង​សិក្សា ព្រមទាំង​ទាញយក​ប្រយោជន៍​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​។

​ថ្មីៗ​នេះ អ្នក​ដែល​ធ្វើ​ជំនួញ​ក្នុង​តំបន់​មួយ​កន្លែង​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ស្ថិតនៅក្នុង​ដំណើរ​ការណ៍​នៃ​ការសាងសង់​ម៉ាស៊ីន​ធ្វើការ​ដោយ​ឯងៗ​។ ពិត​ណាស់​រឿង​នេះ​មើលទៅ​ដូចជា​មិន​មែន​ជា​រឿង​ចម្លែង​នោះ​តែ​បើ​សិន​ជា​វា​គឺជា​សេវាកម្ម​មួយ​ដែល​គាត់​រៀប​គម្រោង​ចង់​យក​ទៅ​លក់ ប៉ុន្តែ​វា​ក៏​គ្មាន​អ្វី​ដែល​ត្រូវធ្វើ​ជា​មួយ​មុខ​ជំនួញ​របស់​គាត់​ដែរ​។

​ចូរ​ស្រមៃ​អំពី​ប្រភេទ​នៃ​មុខ​ជំនួញ​ដែល​គាត់​អាច​បង្កើត​សម្រាប់​ខ្លួនឯង​បាន​បើសិនជា​គាត់​ផ្តោត​សំខាន់​ទៅលើ​រយៈពេល​ជាច្រើន​ម៉ោង​ដើម្បី​ដើរ​រក​អតិថិជន​ថ្មីៗ​សម្រាប់​ការងារ​ជំនួញ​របស់គាត់​, ការពង្រីក និង​ការពង្រឹង​ផលិតផល និង​សេវាកម្ម​។

​សំណាងអាក្រក់​អី មនុស្ស​ជាច្រើន​ដែល​ជា​ម្ចាស់​មុខ​ជំនួញ​នៅផ្ទះ​ថ្មី​បែបនេះ​ដូច​គាត់​ដែរ​នៅតែ​មាន​អាកប្បកិរិយា​ពិបាក​ផ្លាស់ប្តូរ​បុគ្គលិក​ដដែល មានន័យ​ថា គាត់​គួរតែ​ធ្វើការ​ដោយ​ឥតឈប់ឈរ ព្រមទាំង​ត្រូវ​ធ្វើ​អ្វីៗ​ដោយ​ម្នាក់ឯង​។ ពួកគេ​មិន​ទាន់​អភិ​វឌ្ឈន៍​គំនិត​ផ្លាស់ប្តូរ​ការងា​រ​ជំនួញ​នៅឡើយ​ទេ ដើម្បី​អោយ​យល់​ថា​ខ្លួន​អ្នក​គួរ​ឆ្លាត​ក្នុង​ការបំពេញ​ការងារ និង​មិន​ចាំបាច់​ខំ​ប្រឹងប្រែង​ខ្លាំង​ដែរ​។

​បញ្ហា​មួយ​ផ្សេង​ទៀត​ដែល​ស៊ី​ពេលវេលា​នោះ​គឺ​ម្ចាស់​មុខ​ជំនួញ​ថ្មីៗ​តែងតែ​ចំនាយ​ពេល​ច្រើន​ម៉ោង ឬ​ថ្ងៃ​ក្នុងការ​ឌី​ហ្សា​ញ​ឡូហ្គោ​ដ៏​ល្អឥតខ្ចោះ​មួយ​។ បើ​និយាយ​ទៅ​វា​គួរ​អោយ​ខ្មាស់​ណាស់ ព្រោះ​កាល​ណោះ​ខ្ញុំ​ចំនាយពេល​អស់​ជាច្រើន​ថ្ងៃ​ក្នុង​ការស្រាវជ្រាវ​ក្នុង​អ៊ី​ន​ធើ​ណេត​ដើម្បី​រក​មើល​គម្រូ​ឡូហ្គោ ក្នុង​ការទាញយក​គំនិត​ខ្លះ​មក​បន្ថែម បន្ទាប់មក​ក៏​ត្រូវ​អង្គុយ និង​គូររូប​ឡូហ្គោ​នោះ​ទៅ​។ មនុស្ស​ភាគច្រើន​មាន​ការច្នៃប្រឌិត​យ៉ាង​ច្រើន​ជាង​ខ្ញុំ​ទៅ​ទៀត ហើយ​ខ្ញុំ​គិតថា បើសិន​ជា​ខ្ញុំ​គ្រាន់តែ​ចំណាយពេល​អោយ​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​វា​អោយចេញ ដោយ​មិន​សង្កត់ធ្ងន់​ទៅលើ​ការបង្កើន​មុខ​ជំនួញ​នោះទេ តែ​ឡូហ្គោ​ដ៏​ល្អ​មួយ​នឹង​អាច​កើតឡើង​បាន​ដោយ​ខ្លួនឯង​ជា​មិន​ខាន​។ ពេល​បន្ទាប់មកទៀត ខ្ញុំ​ក៏​លះបង់​ចោល​នូវ​ការធ្វើ​ដដែលៗ​ទាំងអស់​នោះ​ចេញ ហើយ​នា​ពេល​ឆាប់ៗ​នោះដែរ ខ្ញុំ​ក៏​រ៉ាប់រង​លើ​គម្រោង​មួយ​ចំពោះ​អ្នក​ឌី​ហ្សា​ញ​គេហទំព័រ​របស់​ខ្ញុំ​វិញ ពេលនោះ​ខ្ញុំ​បែរ​ជា​ទទួល​បាន​ឡូហ្គោ​ដ៏​គួរអោយ​ទាក់ទាញ និង​មាន​ប្រសិទ្ធិភាព​ក្នុង​រយៈពេល​តែ ២៤​ម៉ោង​។

​នៅពេល​ដែល​អ្នក​កំពុងតែ​ចាប់ផ្តើម​ជំនួញ ចូរ​ពិចារណា​ទៅលើ​គោលដៅ​ដូចខាងក្រោម​នេះ ព្រមទាំង​សួរ​ខ្លួនឯង​ផង​បើសិនជា​មាន​មនុស្ស​ណា​ម្នាក់​ទៀត​អាច​កំពុងតែ​ធ្វើ​វា​ដែរ​ខណៈ​ពេល​ដែល​អ្នក​ផ្តោត​សំខាន់​ក្នុង​ការបង្កើត​វា​ឡើង​នោះ​៖
  • ការបង្កើត​កូនសៀវភៅ​ផ្សព្វផ្សាយ និង​ការផ្សាយ​ពាណិជ្ជកម្ម​រប​ស់របរ​
  • ការបង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន​
  • ការបង្កើត​សម្លេង​ម៉ែ​ល និង​អ៊ី​ម៉ែ​ល​
  • ការទិញ​ការផ្គត់ផ្គង់ និង​សម្ភារៈ​
  • ដាក់​ធ្វើជា​ស្រោមសម្បុត្រ និង​ដាក់​វា​ក្នុង​ប្រៃសណីយ៍ ឬ​បញ្ជូន​វា​តាម​យន្តហោះ​
  • ការស្រាវជ្រាវ​ទៅ​លើ​ទីផ្សា​
  • ការភ្ជាប់​ទំនាក់ទំនង​កុំ​ព្យូ​រទ័រ​, ម៉ូឌឹ​ម​, ម៉ាស៊ីន​ហ្វាក់ និង​ការ​តម្លើង​កម្មវិធី​ក្នុង​កុំព្យូទ័រ​ថ្មីៗ​របស់​អ្នក​។
  • ការសម្របសម្រួល​បញ្ហា​កុំព្យូទ័រ​
  • ការសរសេរ​អត្ថបទ​, របាយការណ៍ ឬ​ក្រដាស់​ស​ជា​ច្រើន​សន្លឹក​។
​ទាំងនេះ​មិនមែន​ជា​សកម្មភាព​ដែល​អាច​រកចំណូលបាន​ឡើយ ហើយ​បើសិនជា​អ្នក​ដឹងថា​មាន​ការប្រកួតប្រជែង ឬ​ស៊ីពេល​ច្រើន ចូរ​ផ្តល់​ការងារ​នេះ​ទៅ​អោយ​នរណា​ម្នាក់​ទៀត​ធ្វើ​ទៅ​ដូច​ជា សមាជិកគ្រួសារ​ណា​ម្នាក់​, សិស្ស ឬ​ជំនួយការ​ក្រៅ​ម៉ោង​។​

​សម្រាប់​ការងារ​ដែល​ពិសេសៗ ចូរ​ផ្តល់​វា​អោយ​សមាជិក​ដែល​ពូកែ ឬ​ក្រុម​ការងារ​មុខ​ជំនួញ​ព្រមទាំង​ប្រាប់​ពី​របៀប​នៃ​ការគ្រប់គ្រង​រឿង​អស់​ទាំងនោះ​ទៅ​ពួកគេ​ផង​។ ជាមួយគ្នានេះដែរ ចូរ​ជួល​អ្នកជំនាញ​ខាង​ទីផ្សា​, អ្នក​ឌី​ហ្សា​ញ​គេហទំព័រ និង​បច្ចេកទេស​ជាច្រើន​នាក់​ទៀត​។​

​ចូរ​តាំងចិត្ត​រយៈពេល​ច្រើន​ថ្ងៃ​ដើម្បី​សិក្សា​ទៅ​លើ​ជំនួញ​ផ្សេងៗ​ទៀត​ទាំង​ក្នុង និង​ក្រៅ​សហគ្រាស​របស់​អ្នក​។ តើ​ពួកគេ​ធ្វើការ​ផ្សព្វផ្សាយ​ខ្លួនឯង​យ៉ាងដូចម្តេច​ទៅ​? តើ​ពួកគេ​ធ្វើការ​ដឹកនាំ​បាន​យ៉ាងដូចម្តេច​? តើ​ពួកគេ​បំលែង​ការដឹកនាំ​បាន​យ៉ាងដូ​ច​ម្តេចទៅ​? ម្យ៉ាងវិញទៀត តើ​ពួកគេ​ទាក់​អតិថិជន​សំខាន់ៗ​, បង្ហាញ​ការចាប់អារម្មណ៍​ដើម្បី​អោយ​ពួក​គេ​ចង់ដឹង​កាន់តែច្រើន និង​របៀប​ដែល​ពួកគេ​ចាយលុយ​ដោយ​របៀប​ណា​?

​មធ្យោបាយ​ដែល​លឿន និង​ងាយស្រួល​បំផុត​ក្នុង​ការបង្កើត​យន្តការណ៍​ឈ្នះៗ​គឺ សិក្សា​អំពី​ជំនួញ​ដែល​ជោគជ័យ​រួចទៅហើយ បន្ទាប់មក​យក​គម្រូ​ទៅ​តាម​អ្វី​ដែល​ពួកគេ​ធ្វើ​។ ចូរ​ចុះឈ្មោះ​សម្រាប់​ព័ត៌មាន​របស់​ពួកគេ និង​ស្នើរ​សុំអោយ​មាន​ព័ត៌មាន​បន្ថែម​។ ចូរ​ធ្វើអោយ​ពួកគេ​ចាប់​អារម្មណ៍​មក​លើ​អ្នក ព្រមទាំង​យកចិត្តទុកដាក់​ទៅលើ​អ្វី​ដែល​ពួកគេ​កំពុងតែ​ធ្វើ​។ រឿង​នេះ​មិនមែន​មានន័យថា ត្រូវ​ចម្លង​ពាក្យ​ពេជ្រ  ឬ​សកម្មភាព​មួយៗ​ទាំងអស់​នោះ​ទេ ប៉ុន្តែ​ត្រូវ​យល់​ពី​អ្វី​ដែល​មាន​ប្រសិទ្ធភាព​, ប្រៀត​ប្រៀង​យក​តិច​និច​ខ្លះៗ​ទៅ​ធ្វើ​ជា​ជំនួញ​ពិសេសៗ​របស់​អ្នក ព្រមទាំង​បន្ថែម​គ្រឿងផ្សំ​សំខាន់ៗ​នៃ​ភាព​ចម្លែកៗ​ដែល​ធ្វើអោយ​អ្នក​ខ្ពស់​ជាងគេ​បាន​។

​ទាំងនេះ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​សាមញ្ញ​ធម្មតា ៣​យ៉ាង​ប៉ុណ្ណោះ​ដែល​អ្នក​អាច​ចាប់ផ្តើម​នៅ​ថ្ងៃនេះ​បាន​ដើម្បី​អោយ​ដំណើ​ការណ៍​ជំនួញ​នៅផ្ទះ​របស់​អ្នក​មាន​សន្ទុះ​ទៅរក​ភាពជោគជ័យ​លឿន​។
  1. មិនបាច់​បញ្ចូល​នូវ​អ្វី​ដែល​ធ្លាប់​បង្កើត ឬ​ច្នៃប្រឌិត​រួច​នោះ​ទេ បន្ទាប់​មក​គ្រាន់តែ​ធ្វើអោយ​វា​មាន​ប្រសិទ្ធិភាព​ទៅ​បាន​ហើយ​។
  2. ចូរ​គិត​អោយ​ដូច​អោយ​ដូច​ម្ចាស់​ធ្វើ​ជំនួញ​ម្នាក់ មិនមែន​បុគ្គលិក​គេ​ឡើយ ដូច្នេះ​ត្រូវមាន​ការជួល​មនុស្ស​អោយ​មក​ធ្វើការ​។
  3. យក​គំរូ​តាម​ដំណើរកា​រណ៍​នៃ​មនុស្ស​ម្នាក់​ផ្សេងៗ​ទៀត​ដែល​ធ្លាប់​ទទួល​បាន​កម្រិត​ជោគជ័យ​ដែល​អ្នក​កំពុងតែ​ស្វែងរក​។ ពួកគេ​ធ្លាប់​សាង​កំហុស​សម្រាប់​អ្នក ហើយ​ចូរ​ដឹង​នូវ​អ្វី​ដែល​មាន​ប្រយោជន៍​។

​ចូ​បញ្ចូល​យុទ្ធសាស្ត្រ​ទាំង​នេះ ហើយ​អ្នកនឹង​កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​ពេល​ការចាប់ផ្តើម​តម្រង់ទិស និង​ប្រមូល​ផល​របស់​អ្នក​បាន​កាន់តែ​លឿន​ជាង​អ្វីដែល​ធ្លាប់​គិត​៕


ប្រភពពីhttp://health.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,