Tuesday, March 18, 2014



មនុស្ស​ស្រី​កម្រ​នឹង​ទទួលបាន​ភាពស្រណុកសុខស្រួល​ដល់​កំពូល​ក្នុងពេល​រួមភេទ​ណាស់ ដូច្នេះហើយ​ទើប​ធ្វើអោយ​នាង​សម្រេចចិត្ត​បន្លំ​វា​តែម្តង​។ ប៉ុន្តែ​ភាគច្រើន​រឿង​នេះ​គឺ​ធ្វើឡើង​ដើម្បី​តែ​បំណងល្អ​សម្រាប់​ទំនាក់ទំនង​ស្នេហា​ប៉ុណ្ណោះ​។ ​អត្ថបទ​នេះ​រកអោយឃើញ​ថា​ហេតុអ្វី​បានជា​ស្ត្រី​ពិតជា​បន្លំ​រឿង​នេះ​មែន​។ ចូរ​ចាំ​ថា ការ​បបោសអង្អែល​មុនពេល​រួមភេទ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​អោយ​ស្ត្រី​ឈាន​ទៅរក​ភាពស្រណុកសុខស្រួល​ដល់​កំពូល​បាន​។ 

​សញ្ញា​នៃ​ការបន្លំ​
​ដំបូង​ឡើយ វា​មិន​មាន​វិធីសាស្ត្រ​ណាមួយ​ប្រាកដប្រជា​ថា​ពេលណា​ស្ត្រី​កំពុងតែ​បន្លំ​ការឈាន​ដល់​ភាពស្រណុកសុខស្រួល​ក្នុងពេល​រួមភេទ​ឡើយ​។ បើសិន​ជា​ដៃគូ​ស្រែក ឬ​ថ្ងូរ​កាន់តែខ្លាំង នោះ​នាង​ប្រហែល​ជា​កំពុងតែ​បន្លំ​ហើយ​។ ប៉ុន្តែ​ស្ត្រី​ម្នាក់​ដែល​ឈាន​ដល់​ភាពស្រណុកសុខស្រួល​ដល់​កម្រិត​កំពូល​ក៏​ស្រែក​ដោយ​ភាពសប្បាយ​រីករាយ​ជា​ខ្លាំង​ផង​ដែរ​។ 

​ប៉ុន្តែ​បើ​យើង​និយាយ​ចំពោះ​សញ្ញា​ខាង​ផ្លូវកាយ​របស់​ការបន្លំ​ភាពស្រណុកសុខស្រួល​នេះ​វិញ​មាន​ដូចជា បេះដូង​ដើរ​ញាប់​, ដកដង្ហើម​កាន់តែ​លឿន និង​តឹង​សាច់ដុំ​។ 

បង្កើន​ការចង់បាន​របស់​អ្នក​
បើ​យើង​និយាយ​តាម​ន័យ​បច្ចេកទេស​វិញ​គឺថា មនុស្ស​ប្រុស​មិនគួរណា​បារម្ភ​អំពី​ដៃគូ​ខាង​ស្រី​ថា​មិន​បាន​ឈាន​ដល់​ការ​ស្រើបស្រាល​ដល់​ចំណុចកំពូល​ឬក៏​អត់​នោះទេ​។ អ្វី​ដែល​ពួកគេ​អាចធ្វើ​បាន​នោះ​គឺ​ធ្វើ​យ៉ាងណា​រកអោយឃើញ​ថា​នាង​ចូល​ចិត្ត​ឬក៏​អត់ និង​ភាពស្រណុកសុខស្រួល​ដល់​កំពូល​ប៉ុន្មាន​ដង​ដែល​នាង​បាន​ទទួល​ជាមួយ​អ្នក​។ ហេតុផល​មួយ​ដែល​ធ្វើអោយ​ស្ត្រី​បន្លំ​រឿង​នេះ​ដោយសារ​តែ​ស្ត្រី​ភាគច្រើន​ព្រួយ​ថា វា​ប្រហែលជា​មាន​ឥទ្ធិពល​ទៅលើ​ការចង់បាន​របស់​មនុស្ស​ប្រុស​។ ដូច្នេះ​ហើយ​ដើម្បី​កុំអោយ​មាន​បញ្ហា នាង​ក៏​សម្រេចចិត្ត​ធ្វើ​ដូច្នេះ​ទៅ​។ 

​ខ្មាស់​ខ្លួនឯង​
​ស្ត្រី​ខ្លះ​ប្រហែលជា​មាន​អារម្មណ៍​ថា​ខ្មាស់​ខ្លួនឯង​អំពី​ការឈាន​ដល់​ចំណុច​សម្រើប​ស្រាល​ដល់​កំពូល​។ មនុស្ស​ប្រុស​ត្រូវតែ​ធានារ​អះអាង​ចំពោះ​ស្ត្រី​ថា វា​មិន​អី​នោះ​ទេ​ចំពោះ​ការថ្ងូរ ឬ​ស្រែក​នៅពេល​ពួកគេ​ឈានដល់​ភាព​ស្រើបស្រាល​ក្នុង​កម្រិត​កំពូល​។ 

អស់កម្លាំង​
បើសិន​ជា​ដៃគូ​ខាង​ស្រី​របស់​អ្នក​បាត់បង់​ចំណង់ ចូរ​ធ្វើអោយ​អ្វីៗ​មាន​ការចាប់អារម្មណ៍​ឡើង​វិញ​តាមរយៈ​ការលេង​ជាមួយនឹង​តំបន់​ដែល​ធ្វើអោយ​មាន​រំញោច​បំផុត​របស់​នាង ជាពិសេស​សេរ (Clitoris) តែម្តង​។ ចូរ​ប្រើ​ម្រាមដៃ​ដើម្បី​ភ្ញោ​ច​នៅ​កន្លែង​នោះ​។ 

គ្មាន​ផាសុខភាព​
ស្ត្រី​ខ្លះ​ប្រហែលជា​មិន​មាន​ផា​សុខភាព​ជា​មួយ​ដៃគូ​របស់​ពួកគេ​ឡើយ​។ ដូច្នេះ​យក​ល្អ​បុរស​គួរតែ​ធានា​អោយបាន​ចំ​ពោះ​ដៃគូរ​ខាង​ស្រី​តាមរយៈ​ការសរសើ​រលើ​រាងកាយ​របស់​នាង​។ 

ដល់​ចំណុច​ស្រើបស្រាល​បំផុត​យូរពេក​
នាង​ប្រហេល​ជា​បន្លំ​ភាពសុខ​ស្រួល​ដល់​ចំណុច​កំពូល​បាន​បើសិនជា​នាង​បារម្ភ​ថា​វា​នឹង​ធ្វើអោយ​មាន​ការ​ស្រើបស្រាល​យូរពេក​។ ជាថ្មី​ម្តងទៀត បុរស​ត្រូវតែ​ធានា​ចំពោះ​នាង​អោយបាន​ថា អ្វី​ដែល​បុរស​ចង់​ធ្វើ​នោះ​គឺ​ផ្តល់​ភាពសប្បាយ​រីករាយ​ដែល​នាង​ត្រូវការ​។ ចូរ​ចំណាយ​ពេលវេលា​អោយបាន​ច្រើន​ដើម្បី​បរ​បោស​អង្អែល​មុន​ពេល​រួមភេទ​ដើម្បី​ជួយ​អោយ​នាង​អាច​ទទួល​នូវ​ភាពស្រណុកសុខស្រួល​ដល់​ចំណុច​កំពូល​បាន​៕

ប្រភពពីhttp://health.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,