Saturday, March 8, 2014


ក្នុង​រយ​:​ពេល​ចុង​ក្រោយ​នេះ ប្រពន្ធ័​ទំនាក់ទំនង​សង្គម និង​ប្លុក បាន​ក្លាយទៅជា​ទំព័រ​កាន់តែ​អស្ចារ្យ​នៅក្នុង​ប្រពន្ធ័​អេ​ត្រិច​ត្រូ​និច​។ មនុស្ស​មួយចំនួន​ប្រើប្រាស់​វា​សំរាប់​ការកំសាន្ត ក្នុងខណ​:​ពេល​ដែល​អ្នកខ្លះ​ទៀតរ​ក​បាន​ប្រាក់​ចំនូល​ក្នុង​ការបង្កើត​ប្លុក​របស់​ពួកគេ​។ អ្វី​ក៏ដោយ​ដែល​អ្នក​សរសេរ​ក្នុង​ប្លុក​របស់​អ្នក អ្នក​ពិតជា​ចង់អោយ​មនុស្ស​គ្រប់គ្នា​ចូល​ទៅ​អាន​ប្លុក​របស់​អ្នក​ដែល​អ្នក​បាន​សរសេរ មិន​អញ្ចឹង​? បើ​ដូច​ច្នោះ​អ្នក​គួរតែ​ធ្វើ​ការបង្កើន​ចរ​រាចរណ៍​នៃ​ប្លុក​របស់អ្នក​។ មាន​ចំនុច​វ័យឆ្លាត​មួយចំនួន​ដែល​អ្នក​ត្រូវ​ធ្វើ ដែល​វា​នឹង​ជួយ​អោយ​អ្នកបង្កើន​ប្រជាប្រិយភាព​ក្នុង​ប្លុក​របស់​អ្នក​។​

១. ការបង្កើត​ប្រពន្ធ័​បន្លឺសំឡេង​
​ចាប់ផ្តើម​ដំណើរការ​ប្រពន្ធ័​សំឡេង​សំរា​ប់ប្លុក​របស់អ្នក​។ សេវាកម្ម​នេះ វា​នឹង​ផ្តល់​អោយ​នួវ​ការរាយការណ៍ នៅ​គ្រា​ដែល​អ្នក​ធ្វើការ​បង្ហោះ​ប្លុក​។ ទាំងនេះ​វា​នឹង​ជួយ​អោយ​អ្នក​បង្ហាញ​ទំព័រ​ប្លុក​របស់​អ្នក​ទៅ​លើ​ម៉ាស៊ីន​ស្រាវជ្រាវ និង​បង្កើន​ល្បឿន​នៃ​ដំណើរការ​របស់​អ្នក​។​

២.  សារ​អេឡិចត្រូនិច​ថ្មីៗ​
​នៅលើ​ប្លុក​របស់​អ្នក អ្នក​គួរតែមាន​ជំរើស ដែល​ជា​កន្លែង​សំរាប់​អ្នកអាន និង​អ្នក​បង្កើត​ប្លុក​ផ្សេង‌ៅៗ​ទៀត​អាចបង្កើត account សំរាប់​ប្លុក​របស់​អ្នក​។ តាមរយ​:​មធ្យោបាយ​នេះ​ពួកគេ​នឹង​ទទួលបាន​នួវ​ការ​ផ្តល់​ដំណឹង និង​ទទួលបាន​សារ​អេត្រិ​ច​ត្រូ​និច​នៅ​ពេល​ដែល​អ្នក​បាន​បង្ហោះ​អត្ថបទ​ថ្មីៗ​។​

៣.​ទំព័រ​ចែករំលែក​ឯកសារ​
​ដើម្បី​បង្កើន​ចរ​រាចរណ៍​សំរា​ប់ប្លុក​របស់អ្នក អ្នក​អាច បង្ហោះ​ប្លុក​របស់​អ្នក​ចូល​ទៅក្នុង​ទំព័រ​ចែករំលែក​ឯកសារ​ផងដែរ​។ អ្នក​គ្រាន់តែ​ផ្លាស់ប្តូរ​ឯកសារ​ទាំងនោះ​ទៅជា​PDS​។ ប៉ុន្តែ​កុំ​ភ្លេច​បន្ថែម​ប្លុក​របស់​អ្នក VRF ហើយ​សង្ខេប​ជា​ឯកសារ​។​
 
 
៤.​ប្រពន្ធ័​ផ្សព្វផ្សាយ​សង្គម Twitter
 អ្នក​អាច​បង្កើត​ប្រជាប្រិយ​ប្លុក​របស់​អ្នក ដោយ​ភ្ជាប់​ទៅកាន់​ប្រពន្ធ័ Twitter ដូចនេះ អ្នកលេង​Twitter ផ្សេង​ទៀត​អាច​ទទួលបាន​ព័ត៌មាន​ពី​ការ​ផុស​របស់​អ្នក​។​

៥.​ទំព័រ facebook
​បើសិន​អ្នកមាន​ប្លុក​អំពី​រូបភាព​ប្លែកៗ រឺក៏​អ្វី​ថ្មីៗ​អ្នក​អាច​បង្កើត​ទំ​ពរ័​Facebook សំរាប់​វា​។​វិធី​នេះ​វា​អាច​អោយ​មិត្តភ័ក្ត​ក្នុ​facebook របស់​អ្នកទទួលបាន​ព័ត៌មាន អំពី​ការ​បង្ហោះ ព័ត៌មាន ទាន់​ពេល​ដែល​អ្នក​បង្ហោះ ព្រមទាំង​ទាក់ទាញ​សមាជិក​ថ្មី សំរាប់​ប្លុក​របស់​អ្នក​ផងដែរ​។​

៦.​ការផ្តល់​នូវ​យោបល់​(comments)
​បង្ហោះ comments  ទៅ​លើ​ទំព័រ​របស់​អ្នក​ដទែ គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​សំរាប់​ប្លុក​របស់​អ្នក​។ អ្នក​អាច comments ក្នុង​ប្លុក​ដែល​អ្នក​ចូល ដែល​វា​មានការ​ទាក់ទង​ទៅនឹង​គំរោង​ក្នុង​ប្លុក​របស់​អ្នក​។​

៧.​ទំនាក់ទំនង​ជា​សា​ធា​រណះ​
​បើសិន​ជា​អ្នក​ចង់​ជំរុញ​ប្លុក​របស់​អ្នក​តាមរយះ​ប្លុក អ្នក​ក៏ ត្រូវតែ​មាន​ព័ត៌មាន សំរាប់​បង្ហោះ​ផងដែរ រឺក៏​ផ្សព្វផ្សាយ​តាមរយះ​ការ​សែ​ត រឺក៏​ទស្សនា​វ​ដ្តី​។​

៨. ប្លុក​ភ្ញៀវ​
​ប្លុក​ភ្ញៀវ សំដៅ​ទៅលើ​ប្លុក​អ្នកដទៃ​ទៀត​ដែល​អ្នកសរសេរ​ទៅលើ​ទៅលើ​ប្លុក​របស់​ពួកគេ​។ អ្នក​អាច​ជ្រើសរើស​ប្លុក​ដែល​អ្នក​ចាប់​អារម្មណ៍​បន្ទាប់​មក​សរសេរ​បង្ហោះ​ទៅ​លើ​វា ដោយ​សរសេរ​ទៅលើ​ប្រធានបទ​ដែល​គួរអោយ​ចាប់អារម្មណ៍​ដែល​អ្នក​គិតថា​អ្នកអាន អាច​នឹង​ចាប់​អារម្មណ៍​អាន​។ ទាំងអស់​វា​នឹង​ផ្តល់​អោយ​អ្នក​នូវ​អត្ថប្រយ៉ោជន៍​ជា​ច្រើន ដែល​នាំអោយ​គេ​ស្គាល់​ប្លុក​របស់​អ្នក​កាន់តែច្រើន ពេល​នោះ​ឯង​គេ​នឹង​ចូល​ទៅក្នុង​ប្លុក​របស់​អ្នក​ដោយផ្ទាល់​តែម្តង​។​

៩.  វេទិកា​
​វេទិកា ក៍​ជា​មធ្យោបាយ​មួយ​ចំបង​ដែល​អ្នក​អាច​ទាញយក​ផលប្រយោជន៍​ពី​វា​យ៉ាងច្រើន តាមរយះ​ការចែករំលែក​ព័ត៌មាន រឺក៏​ជា​ការពិភាក្សា​ដែល​អ្នក​បាន​ចូលរួម ដែល​ជាហេតុ​នាំ​ប្លុក​របស់​អ្នក​កាន់តែ​មាន​ប្រជាប្រិយភាព​។ មិន​ត្រឹមតែ​ប៉ុនោះ​បើសិន​ជា​អ្នកអាច​ជំរុញការ​comments របស់​អ្នក​អាន​ថែម​ទៀត​នោះ​វា​កាន់តែ​ប្រសើរ​សំរាប់​ប្លុក​របស់​អ្នក​។​

១០. ធ្វើអោយ​ប្លុក​របស់​អ្នក​មាន​សភាព​ទាក់ទាញ​
​យើង​គិតថា យើង​មិន​ចាំបាច់​ប្រាប់​អ្នក​ពី​ចំនុច​នេះ​ទេ​។ នៅ​គ្រា​ដែល​អ្នក​ចាប់ផ្តើម​បង្កើត​ប្លុក អ្នក​ប្រហែលជា​ដឹង​ហើយ​ថា​ដើម្បី​អោយ​គេ​ស្គាល់​ប្លុក​របស់​អ្នក វា​មិន​គ្រាន់​តែ​ខ្លួន​ទេ ប៉ុន្តែ​សំរាប់​អ្នកដទៃ​ផងដែរ​។ ទោះបីជា​យ៉ាងណា​ក៍ដោយ អ្នក​ត្រូវ​គិត​នៅក្នុង​ចិត្ត​តើ​ប្លុក​របស់​អ្នក​បង្កើត​ឡើង​ដើម្បី​ផ្សព្វផ្សាយ​អំពី​អ្វី ហើយ​ខ្លឹមសារ​ខាង​ក្នុង​ជា​ចំនុច​បន្ទាប់​។ ឧទាហរណ៍ បើ​ជា​វា​ប្លុក​អំពី​រូបភាព អ្នក​ត្រូវ​ធ្វើអោយ​វា​ប្រាកដ​ថា​រូបភាព​របស់​អ្នក មាន​ទំហំ និង​រូប​ភាពច្បាស់​គ្រប់គ្រាន់​សំរាប់​អ្នកអាន​ផងដែរ​៕

ប្រភពពីhttp://health.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,