បណ្ដាក្រុមហ៊ុនអេឡិចត្រូនិកធំៗលើពិភពលោកកំពុងប្រកួតប្រជែងគ្នាទាំងផ្នែកឌីហ្សាញ និងបច្ចេកវិទ្យាបំពាក់លើផលិតផលរបស់ខ្លួន ដូចជា Apple, Dell, Asus និង Toshiba ជាដើម។ ក្រុមហ៊ុនទាំង៤នេះ កំពុងធ្វើបដិវត្តលើ laptop ខ្លួនជារៀងរាល់ឆ្នាំ។ បើសុទ្ធថ្មីៗរហូតអីចឹង ដឹងអត់ថា laptop របស់ក្រុមហ៊ុនលក់ដាច់ជាងគេលើលោកប្រចាំឆ្នាំ ២០១៣?
៥. MacBook Air
MacBook Air របស់ Apple ដែលមានរាងស្ដើងគួរឲ្យស្រលាញ់ទំហំ ១៣ អ៊ីញ ត្រូវគេពេញនិយមយ៉ាងខ្លាំងរហូតដល់ជាប់ចំណាត់ថ្នាក់ laptop លំដាប់ទី៥ ដែលលក់ដាច់ជាងគេប្រចាំឆ្នាំ ២០១៣។ MacBook Air 13” ដំណើរការដោយ Intel Core i5 ជំនាន់ទី៤, RAM 4GB, HD Graphics 5000 និងមាន Flash Drive 128 GB។ តម្លៃប្រមាណជា១.០៥០ ដុល្លារ។
៤. ASUS X202E-DB21T
Laptop ដ៏តូចច្រឡឹង ១១ អ៊ីញ ដំណើរដោយដោយ Windows 8 ហើយ touchscreen ទៀត បានទាញយកចំណាប់អារម្មណ៍អ្នកប្រើប្រាស់ជាច្រើន។ ASUS X202E-DB21T ដំណើរការដោយ Intel Pentium processor, RAM DDR3 4GB និងមាន Hard Drive 500 GB។ តម្លៃគឺ ៤៣០ ដុល្លារ។
៣. MacBook Pro
ក្រៅពី MacBook Air, MacBook Pro ក៏ជាក្ដីប្រាថ្នារបស់មនុស្សស្ទើរតែគ្រប់រូបដែរ តែទាស់ត្រង់តម្លៃបន្តិច។ អីចឹងមែនអត់? MacBook Pro 13” ត្រូវគេឌីហ្សាញយ៉ាងល្អឥតខ្ចោះគួបផ្សំនឹងសមត្ថភាពល្បឿនដ៏លឿនរបស់វាដែលគេបំពាក់ឲ្យទៀត។ MacBook Pro ដំណើរការដោយ Dual Core Intel i5 processor, DDR3 RAM 4GB, Intel HD Graphics 4000 និងមាន Hard Drive 500 GB។ តម្លៃជិត ១២០០ ដុល្លារ។
២. Dell Inspiron 15i15RV-6190BLK
មូលហេតុដែលអាចធ្វើឲ្យ Dell Inspiron 15i15RV-6190BLK លក់ដាច់លំដាប់ពិភពលោក អាចថាមកពីសមត្ថភាពដែលគេបំពាក់ឲ្យ និងតម្លៃ (ប្រមាណ ៣៧០ ដុល្លារ)។ សមត្ថភាពខ្ពស់ ហើយតម្លៃគួរសមបែបនេះ នរណាគេមិនចង់បាន បើទោះជារូបរាងមិនសូវអស្ចារ្យយ៉ាងណាក៏ដោយ។ Dell Inspiron 15i15RV-6190BLK មានទំហំ ១៥ អ៊ីញ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 8 និងដើរដោយ Intel Pentium processor, DDR3 RAM 4GB និងមាន Hard Drive 500GB។
១. Toshiba Satellite C55D-A5240NR
Toshiba Satellite C55D របស់ Toshiba ជាប់ចំណាត់ថ្នាក់លក់ដាច់ជាងគេ គឺដោយសារ វាបំពាក់ដោយ hardware ចុងក្រោយបង្អស់ និងមានប្រព័ន្ធប្រតិបត្តិការ Windows 8 ខណៈដែលតម្លៃប្រមាណជាង ៣៥៥ ដុល្លារ។ Toshiba Satellite C55D ដែលមានអេក្រង់ ១៥ អ៊ីញនេះ ភ្ជាប់ជាមួយ AMD Dual Core processor, RAM 4GB, Hard Drive 500 GB និង HD AMD Radeon 7310 Graphics ។
0 comments:
Post a Comment