Thursday, March 20, 2014

រាជធានីភ្នំពេញ ៖ ក្នុងចេតនាការពារនូវស្នាដៃនៃការផលិត និងស្នាដៃសរសេរបទភ្លេង និងទំនុកច្រៀងថ្មីសម្រាប់វ៉ុលចូលឆ្នាំថ្មីនោះ ផលិតកម្មថោន បានធ្វើសេចក្តីជូនដំណឹង ជាលាយលក្ខណ៍អក្សរជា លើកដំបូងរបស់ខ្លួន ដោយក្នុងនោះ បានធ្វើការព្រមាន ទារសងជំងឺចិត្តចំនួន៣០ម៉ឺន ដុល្លារអាមេរិក ចំពោះជនណាមួយ ដែលបានធ្វើការលួចចម្លង ស្នាដៃរបស់ផលិតកម្មរបស់ខ្លួន យកទៅធ្វើអាជីវកម្មបន្ត ដោយខុសច្បាប់។
សេចក្តីប្រកាសខាងលើនេះ បានធ្វើឡើងកា លពីថ្ងៃទី១៨ មីនា ២០១៤ ដោយមានការចុះហត្ថលេខា ពីចាងហ្វាងផលិតកម្ម ទីក្រុងភាពយន្ត អ្នកស្រី ជួប មាន។ នៅក្នុងសេចក្តីជូនដំណឹងនោះ ក៏បានបញ្ជាក់បន្ថែមថា ផលិតកម្មថោន បានត្រៀមខ្លួនរួចជាស្រេច សហការជាមួយគណៈកម្មាធិការ អន្តរក្រសួង បង្រ្កាបបទល្មើសវីដេអូ និងភាពយន្ត ដើម្បីចុះបង្ក្រាបជនខិលខូច ដែលកំពុងរំលោភ លើកម្មសិទ្ធបញ្ញាយ៉ាងធ្ងន់ធ្ងរ ដោយបានលួចចម្លងស៊ីឌី វីស៊ីឌី ឌីវីឌី និងជាពិសេសរោងពុម្ពមួយចំនួន ដែលបានលួចថតចម្លង បោះពុម្ពរូបលើ គម្របស៊ីឌី វីស៊ីឌី ឌីវីឌី ដោយគ្មានការអនុញ្ញាត ពីផលិតកម្មរបស់ខ្លួន យកទៅធ្វើអាជីវកម្ម ខុសច្បាប់ ។
ផលិតកម្មថោន នឹងធ្វើការប្តឹងជនខិលខូចទាំងនោះ ទៅតុលាការ ដើម្បីធ្វើការរឹបអូសវត្ថុតាង និងទីតាំងផលិត ឲ្យទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន ៕

ប្រភពពីhttp://www.khmerload.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,