ងាកមកមើលតារាងចំណូលភាពយន្ត Box Office អាមេរិកសប្ដាហ៍នេះ យើងឃើញថាខ្សែភាពយន្តថ្មីចំនួនពីររឿង បានឡើងមកដល់កំពូលតារាងតែម្ដង គឺភាពយន្តវាយប្រហារ “300: Rise of an Empire” និងភាពយន្តតុក្កតា “Mr. Peabody & Sherman”។
ខ្សែភាពយន្ត “300: Rise of an Empire” គឺជាភាពយន្តបែបសង្គ្រាមរបស់អាមេរិក ដែលជាវគ្គបន្តរបស់ភាពយន្ត“300” កាលពីឆ្នាំ២០០៦។ ត្រឹមតែរយៈពេល ៣ថ្ងៃដំបូង ភាពយន្តនេះទទួលបានចំណូលដល់ទៅ ជាង ៤៥លានដុល្លារ។
ចំណាត់ថ្នាក់ទី២ “Mr. Peabody & Sherman” គឺជាភាពយន្តតុក្កតា 3Dបែបវិទ្យាសាស្ត្រ អំពីឆ្កែចេះនិយាយ ដែលមានឈ្មោះថា Mr. Peabody និងក្មេងប្រុសម្នាក់ឈ្មោះ Sherman។ ភាពយន្តនេះគឺជាការដឹកនាំផលិតដោយលោក Rob Minkoff ដែលជាអ្នកដឹកនាំភាពយន្តតុក្កតាដ៏ល្បីល្បាញ “The Lion King”, ភាពយន្តតុក្កតាដែលឈ្នះបានពានរង្វាន់អូស្កាចំនួន ២។
ចំណែកភាពយន្ត “Non-Stop” ដែលជាភាពយន្តជាប់ចំណាត់ថ្នាក់កំពូលកាលពីសប្ដាហ៍មុនបានធ្លាក់មកចំណាត់ថ្នាក់ទី ៣វិញ ជាមួយចំណូលជាង ១៥លានដុល្លារ។
ខាងក្រោមនេះគឺជាកំពូលខ្សែភាពយន្តទាំង ១០លើ Box Office សម្រាប់សប្ដាហ៍ថ្មី (គិតពីថ្ងៃទី៧-៩ មីនា)៖
ល.រ | ចំណងជើងភាពយន្ត | ចំណូលសប្ដាហ៍ថ្មី | ចំណូលសរុប | សប្ដាហ៍ទី |
1 | 300: Rise of An Empire | $45,050,000 | $45,050,000 | 1 |
2 | Mr. Peabody & Sherman | $32,500,000 | $32,500,000 | 1 |
3 | Non-Stop | $15,378,000 | $52,117,000 | 2 |
4 | The LEGO Movie | $11,005,000 | $224,974,000 | 5 |
5 | Son of God | $10,000,000 | $41,494,000 | 2 |
6 | The Monuments Men | $3,100,000 | $70,602,000 | 5 |
7 | 3 Days to Kill | $3,062,000 | $25,556,000 | 3 |
8 | Frozen | $3,010,000 | $393,051,000 | 16 |
9 | 12 Years a Slave | $2,175,000 | $53,107,000 | 21 |
10 | Ride Along | $2,004,000 | $129,968,000 | 8 |
ទស្សនាឈុតខ្លីៗពីភាពយន្តកំពូលថ្មីៗទាំង ២៖
300: Rise of an Empire
0 comments:
Post a Comment