អ្នកជំនាញ ផ្នែកចិត្តសាស្ត្របានដាស់តឿនថា មនុស្សអាចមើលវីដេអូសិច ដើម្បីដុតបញ្ឆេះភ្លើងកាមតណ្ហា ប៉ុន្តែការ ឈ្លក់វង្វេង នឹងរឿងអាសអាភាស ទាំងនោះក៏អាចធ្វើឲ្យ យើងយល់ខុស និងកើតការខកចិត្ត ក្នុងករណីលទ្ធផល នៃការរួមភេទជាក់ស្ដែងមិន ដូចក្នុងវីដេអូសិច ដែលបានទស្សនានោះឡើយ។
ខាងក្រោមនេះ គឺជាភាពខុសគ្នា៨យ៉ាង រវាងវីដេអូសិច និង ការអនុវត្តន៍សិចពិតៗ៖
១. ទំហំលិង្គ
ទំហំលិង្គបុរស ជាក់ស្ដែងគឺនៅចន្លោះ ពី១០ទៅ១៧សង់ទីម៉ែត្រ មិនដូចតួអង្គប្រុស នៅក្នុងកុនសិចដែលមាន លិង្គធំវែងពី១៥ទៅ២៤ សង់ទីម៉ែត្រទេ។
២. បរិមាណរោមនៅទីអាថ៌កំបាំង
ជាក់ស្ដែងមានតែនារី ៣៥ភាគរយប៉ុណ្ណោះ ដែលសម្អាតរោមនៅប្រដាប់ភេទ ជាប្រចាំ ខណៈដែលបុរស មានតែ ១៥ភាគរយទេ ដែលកោររោមនៅជុំវិញលិង្គ។ ពោលគឺធាតុពិត ដៃគូរួមភេទរបស់អ្នក មិនទំនងជាមាន ប្រដាប់ភេទរលីង ស្អាតគ្មានរោមមួយសរសៃ ដូចជាតួអង្គក្នុងភាពយន្តសិចឡើយ។
៣. ពណ៌សម្បុរប្រដាប់ភេទនារី
ក្នុងវីដេអូសិចតួអង្គស្រី ដែលគេរើសយក មកថតច្រើនតែមាន ប្រដាប់ភេទពណ៌ស៊ីជម្ពូ។ ប៉ុន្តែជាក់ស្ដែង មាននារីតិចតួចណាស់ ដែលមានពណ៌សម្បុរស្បែក ស៊ីជម្បូរនៅត្រង់តំបន់សម្រើបដូច្នេះ ហើយជាទូទៅទ្វារមាស ក៏មានសណ្ឋានរូបរាងខុសៗគ្នាដែរ។
៤. រយៈពេលនៃការបបោសអង្អែល
ជាទូទៅមនុស្ស ត្រូវការរយៈពេល១០ ទៅ១២ នាទីដើម្បីបញ្ឆេះអារម្មណ៍ មុននឹងឈានទៅដល់ ការរួមភេទដោយ ស៊កបញ្ចូលលិង្គ ប៉ុន្តែនៅក្នុងវីដេអូសិច គេអាចអនុវត្តភ្លាមៗ នៅគ្រប់ទីកន្លែង។
៥. ការបាញ់ទឹកកាម
ក្នុងវីដេអូសិច តួប្រុសអាចរក្សាលិង្គឲ្យរឹង បានយូរដល់រាប់ម៉ោងដែរ ប៉ុន្តែជាក់ស្ដែងបុរសភាគច្រើន វាយប្រហារត្រឹមតែ ៣នាទីក៏ចេញទឹកកាម ដែរ។
៦. ការរួមភេទតាមរន្ធគូទ
មិនមែនស្ត្រីទាំងអស់សុទ្ធតែ យល់ព្រមនឹងការរួមភេទ តាមទ្វារក្រោយ ឡើយ។ ការស្រាវជ្រាវបង្ហាញថា មានតែ៤០ ភាគរយទេជាស្ត្រី ដែលយល់ព្រមនឹង ការរួមភេទបែបនេះ។
៧. ការឈានដល់ចំណុចកំពូល
នៅពេលរួមភេទ មាននារីតែ ២៩ភាគរយទេដែលអាចដល់ ចំណុចកំពូលដោយការ វាយប្រហារស៊ក បញ្ចូលលិង្គ ខណៈដែល នារីផ្សេងទៀតត្រូវការ ការបបោសអង្អែល សំឡេង និងកាយវិការផ្សេងទៀត ជាជំនួយឲ្យដល់ឋានសួគ៌។
៨. ការត្រងយកទឹកកាម
ស្ត្រីតែ៣០ភាគរយទេ ដែលហ៊ានលេបទឹកកាម ខណៈដែល២២ភាគរយទៀត យល់ព្រមឲ្យដៃគូបាញ់ទឹកកាម លើផ្ទៃមុខរបស់ខ្លួន ។ សូមកុំរំពឹងថា ដៃគូជាក់ស្ដែងរបស់អ្នក ធ្វើដូច្នោះនោះ។
៩. ស្ត្រីបាញ់ទឹកតាមទ្វារមាស
តាមកត្តាជីវសាស្ត្រ នៅក្នុងលោកមានស្ត្រីប្រមាណ តែ៦ភាគរយប៉ុណ្ណោះ ដែលអាចបាញ់ទឹកតាមទ្វារមាស ពេលរួមរ័ក ដល់ចំណុចកំពូល។ការរួមភេទត្រីភាគី ឬជាក្រុម មនុស្សមិនដល់ ២០ភាគរយទេ ដែលហ៊ានធ្វើការរួមភេទ ត្រីភាគី ឬជាក្រុម៕
ប្រភពពីhttp://www.lookingtoday.com/
0 comments:
Post a Comment