Friday, March 14, 2014



ជំងឺ​ទឹកនោម​ផ្អែម​ត្រូវបានគេទទួលស្គាល់​ថា​អាច​ធ្វើអោយមាន​បញ្ហា​ច្រើន​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នកជំងឺ​។ មូលហេតុ​ដ៏​សំខាន់​របស​វា​គឺ​ដោយសារតែ​ការ​បម្រែបម្រួល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ រយៈពេល​យូរៗ​ទៅ ជំងឺ​ទឹកនោម​ផ្អែម​អាច​ទៅ​បំផ្លាញ​សរសៃប្រសាទ និង​សរសៃឈាម​បាន ដែល​ជា​ហេតុនាំអោយ​កើត​មាន​បញ្ហា​ផ្លូវភេទ​មួយចំនួន​។ វា​នឹង​ធ្វើអោយ​ថយ​ចុះ​លំហូរ​ឈាម​ទៅ​សារី​រាង្គ​ផ្លូវភេទ ដែល​ធ្វើអោយ​កើត​ជា​បញ្ហា​ងាប់​លិង្គ​លើ​បុរស និង​ស្ងួត​ទ្វារមាស​លើ​ស្ត្រី​។ 

​ទោះបីជា​យ៉ាងណា​ក៏ដោយ ដំណឹង​ល្អ​នោះ​គឺថា មាន​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​ដោះស្រាយ​នឹង​រោគសញ្ញា​ទាំងនេះ​បាន ព្រមទាំង​ជួយ​បង្កើន​ជីវិត​ផ្លូវភេទ​បាន​ទៀត​ផង​។ ខាងក្រោម​នេះ​គជា​វិធីសាស្ត្រ​ដែល​នឹង​ជួយ​អោយ​អ្នក​យក​ឈ្នះ​បញ្ហា​ផ្លូវភេទ​បាន​បើសិនជា​អ្នក​កំពុងតែ​រង​ទុក​ដោយសារ​តែ​ជំងឺ​ទឹកនោម​ផ្អែម​។ 

​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម​
​ជំហាន​ដ៏​សំខាន់​បំផុត​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​គួរតែ​ធ្វើ​យ៉ាងណា​ដោះស្រាយ​ជាមួយនឹង​បញ្ហា​ផ្លូវភេទ​ដោយ​ការគ្រប់គ្រង​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​អោយបាន​។ ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​គឺ​ជា​មូលហេតុ​ដ៏​សំខាន់​នៃ​ការ​ខូច​សរសៃប្រសាទ និងរ​បត់​ឈាម​រត់​ដែល​ជា​ហេតុ​នាំអោយ​មាន​បញ្ហា​ងាប់លិង្គ​លើ​បុរស និង​ស្ងួត​ទ្វារមាស​លើ​ស្ត្រី​។ ដូច្នេះហើយ ដើម្បី​អាច​រីករាយ​នឹង​ផ្លូវ​ភេទ​បាន ម្នាក់​ត្រូវ​តែ​រក្សា​ការពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ខ្លួន​ជានិច្ច និង​ប្រាកដថា អ្វីៗ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ល្អ​ហើយ​។ 

​បំបាត់​បញ្ហា​ងាប់​លិង្គ​
​បុរស​ភាគច្រើន​ដែល​ជួយ​បញ្ហា​ជំងឺ​ទឹកនោម​ផ្អែម​ចាប់ពី ១០​ឆ្នាំ​ឡើង​ទៅ នឹង​ធ្លាប់មាន​ប្រទះ​បញ្ហា​ងាប់​លិង្គ​ហើយ​។ រឿង​នេះ​កើតឡើង​ដោយសារ​តែ​ជំងឺ​ទឹកនោម​ផ្អែម​ទៅ​បំផ្លាញ​សរសៃឈាម និង​សរសៃប្រសាទ ជាពិសេស​ក្នុង​លិង្គ​តែម្តង ដូច្នេះហើយ វា​នឹង​ធ្វើអោយ​ពិបាក​កាន់តែខ្លាំង​ដើម្បី​អោយ​លិង្គ​អាច​រឹង​រួច​។ 

​ដើម្បី​ជម្នះ​បញ្ហា​ផ្លូវភេទ​មួយ​នេះ អ្នកជំងឺ​គួរតែ​គិត​គួរ​ព្យាបាល​ការ​ងាប់លិង្គ​អោយបាន​សមរម្យ​។ មាន​ថ្នាំ​មួយចំនួន​ដូចជា Viagra ដែល​ត្រូវបាន​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រើប្រាស់​យ៉ាង​ជោគជ័យ​ដើម្បី​ថែរក្សា​ការឡើង​រឹង​របស់​លិង្គ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកជំងឺ​គួរតែ​ចាំ​ថា​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុនពេល​ប្រើ​ថ្នាំ​គ្រប់​ប្រភេទ​។ លើសពីនេះទៅទៀត មាន​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​ដូចជា ការប្រើ​ឧបករណ៍​បូម និង​ថ្នាំ​បំប៉ន​តេស្តូ​ស្តេ​រ៉ូន​ដែល​អាច​ជួយ​ថែរក្សា​ការឡើង​រឹង​របស់​លិង្គ​បាន​។ 

​បំបាត់​អាការៈ​ស្ងួត​ទ្វា​រមាស​
​ស្ត្រី​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម​ច្រើនតែ​ប្រឈម​នឹង​បញ្ហា​ស្ងួត​ទ្វារមាស​ដែល​វា​ក៏​ធ្វើអោយ​ខូច​សរសៃប្រសាទ​បានដែរ​។ មធ្យោបាយ​ដើម្បី​ដោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ​គឺ​ការប្រើ​ទឹករំអិល​ទ្វារមាស​បន្ថែម​។ ប៉ុន្តែ​ចូរ​ប្រយ័ត្ន និង​ជ្រើសរើស​ប្រើ​ផលិតផល​ណា​ដែល​គ្មាន​ជាតិ​ស្ករ​។ មានន័យ​ថា អ្នក​គួរតែ​រកមើល​ធាតុ​ផ្សំ​របស់​វា​ដូចជា Glycerin និង Propylene Glycol ដែល​អាច​រារាំង​កម្រិត pH ក្នុង​ទ្វារមាស និង​អាច​បង្ក​អោយមាន​រោគ​ផ្សិត​បាន​។ ក្រៅពីនេះ អ្នក​ក៏​អាច​ទៅ​អោយ​គ្រូពេទ្យ​ពិនិត្យ​បើសិន​ជា​អ្នក​ជា​មនុស្ស​ដែល​សាក​សម​នឹង​ប្រើ​វិធី​ព្យាបាល​ដោយ​ជំនួស​អ័រម៉ូន​អេ​ស្ត្រូ​ជែន​។ 

​ហាត់ប្រាណ​
​ការស្រាវជ្រាវ​បាន​បង្ហាញ​អោយដឹងថា ការ​ហាត់ប្រាណ​អាច​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការគ្រប់គ្រង​រោគសញ្ញា​ជំងឺ​ទឹកនោម​ផ្អែម​ដែល​មាន​ឥទ្ធិពល​ទៅលើ​សុខភាព​ផ្លូវភេទ​ដែរ​។ ក្រៅពី​បង្កើន​លំហូរ​ឈាម​ទៅ​សារី​រាង្គ​ផ្លូវភេទ វា​ក៏​នឹង​ជួយ​បង្កើន​ភាពបត់បែន​, ថាមពល និង​សុខភាព​បេះដូង​ដែរ​។ ការហាត់​ក្បាច់ Yoga ត្រូវបាន​គេ​ដឹង​ថា​ទទួលបាន​លទ្ធផល​ដ៏​ល្អៗ​ជាច្រើន​។ 

​ព្យាបាល​ការបាក់​ទឹកចិត្ត​

​ការបាក់​ទឹកចិត្ត​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​បាន​។ បើ​យោង​ទៅ​តាម​ការស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​នាពេល​ថ្មីៗ​នេះ​ក្នុង​សារព័ត៌មាន Archives of Internal Medicine បានអោយដឹងថា ស្ត្រី​កើត​ជំងឺ​ទឹកនោម​ផ្អែម​មាន ៣០​ភាគរយ​ដែល​ទំនងជា​មាន​បញ្ហា​បាក់​ទឹកចិត្ត​បន្ថែមទៀត​។ ក្រៅពី​ការប្រើ​អាំង​ស៊ុយ​លីន វា​ក៏​ធ្វើអោយ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹកចិត្ត​ទ្វេ​ដង​ដែរ​។ ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការបាក់​ទឹកចិត្ត និង​ថ្នាំ​សរសៃប្រសាទ​ត្រូវបាន​គេ​ស្គាល់​ថា​អាច​ទទួលបាន​ជោគជ័យ​ដែរ ប៉ុន្តែ​ត្រូតែមាន​ការឃ្លាំមើល​ពី​គ្រូពេទ្យ​៕


ប្រភពពីhttp://health.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,