កាលពីសប្ដាហ៍មុន រូបរាងចុងក្រោយរបស់ iPhone 6 ត្រូវបានបង្ហាញដោយគេហទំព័រធំ TechRadar ហើយសប្ដាហ៍នេះវិញ អ្នកជំនាញវិភាគមិនងាយខុសជនជាតិអូស្ត្រាលីម្នាក់បានអះអាងពីលក្ខណៈសម្បត្តិរបស់ iPhone 6 វិញម្ដង។
លោក Sonny Dickson ដែលជា blogger អូស្ត្រាលី និងបានព្យាករណ៍ពីលក្ខណៈសម្បត្តិរបស់ iPhone 5s និង iPad Air ហើយត្រូវស្ទើរតែទាំងអស់នោះ ពេលនេះលោកបានអះអាងពីលក្ខណៈសម្បត្តិថ្មីរបស់ iPhone 6 ទៀតហើយ។
យោងតាមការអះអាងរបស់លោក iPhone 6 នឹងមានកម្រាស់ ៥,៥៩ មីលីម៉ែត្រ បើធៀបនឹង iPhone 5s ដែលមានកម្រាស់ដល់ទៅ ៧,៦ មីលីម៉ែត្រ។ មានន័យថា iPhone 6 ស្ដើងជាង iPhone 5s ជិត ២៦%។ iPhone 6 ក៏នឹងបំពាក់អេក្រង់បែប Ultra-Retina ដែលមើលទៅគឺថ្លាច្បាស់ត្រជាក់ភ្នែកជាង iPhone 5s ទៅទៀត។ បើពិនិត្យមើលល្បឿនម៉ាស៊ីនវិញ គឺដើរដោយ chip A8 ល្បឿន 2.6GHz លឿនជាង iPhone 5s ដល់ទៅ២ដងដែលដើរដោយ chip A7 ល្បឿន 1.3GHz។
ក្រៅពីនេះ iPhone 6 នឹងបំពាក់ដោយ sensor អុបទិកជាច្រើនដើម្បីវាស់ស្ទង់អត្រាចង្វាក់បេះដូង សម្ពាធឈាម និងកម្រិតអុកស៊ីហ្សែននៅក្នុងកម្មវិធី Healthbook app ដែលនឹងបង្ហាញខ្លួនក្នុងប្រព័ន្ធប្រតិបត្តិការថ្មី iOS 8។ បច្ចេកវិទ្យាថ្មីនេះ ក៏នឹងត្រូវបំពាក់លើ Sumsang Galaxy S5 ផងដែរ។
ចាំតាមទាំងអស់មើលមើល៍ ថាតើរូបរាង និងលក្ខណៈសម្បត្តិ iPhone 6 អស្ចារ្យដូចគេល្បីដែរអត់!
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment