Monday, March 17, 2014

មនុស្សស្រីគ្រប់រូបតែងតែ ចង់បានបុរសល្អម្នាក់ មករួមរស់នៅជាមួយគ្នា ជារៀងរហូត។ ប៉ុន្តែអ្នកគួរតែ មើលថាតើមនុស្សប្រុសម្នាក់នោះ ជាប្រភេទ មនុស្សបែបណា ។ ដូច្នេះខាងក្រោម ជាសញ្ញាខ្លះ ដែលអ្នកមិនគួរ យកបុរសនោះធ្វើជា គូស្នេហ៍ឡើយ៖
១) គាត់មិនអាចទទួល យកនូវរឿងអតីត របស់អ្នកបាន៖ មនុស្សគ្រប់គ្នា តែងតែមានរឿង អតីត ជាមួយសង្សារចាស់ហើយ។ ប្រសិនបើមិត្តប្រុស របស់អ្នក ខឹងនូវរឿងពីមុន ដែលអ្នកមានទំនាក់ទំនង ជាមួយសង្សារចាស់នោះ ដូច្នេះគាត់មិនមែន ជាមនុស្សត្រឹមត្រូវម្នាក់ នោះទេ។ មនុស្សប្រុស ត្រឹមត្រូវ គឺគួរតែពិចារណាថា អ្នកនិងគេកំពុងរស់នៅជាមួយគ្នាក្នុងពេលបច្ចុប្បន្ន មិនមែនរស់នៅក្នុង អតីតកាលនោះទេ។ ចំនុចមួយនេះ វាពិតជាសំខាន់ ដែលអ្នកគួរតែចាប់អារម្មណ៍ ក្នុងការជ្រើសយក គូស្នេហ៍ម្នាក់។
២) មនុស្សចិត្តកំណាញ់៖ ប្រសិនបើអ្នកជួប មនុស្សប្រុសបែបនេះ គួរតែដកខ្លួនចេញប្រសើរ ជាង ទោះជាអ្នករស់នៅជាមួយគាត់ ក៏អ្នកត្រូវពិបាកដែរ។ ជាពិសេសគេ នឹងអាចដាក់សម្ពាធ លើអ្នកកាន់តែខ្លាំង ប្រសិនបើអ្នកព្យាយាម នៅជាមួយគ្នានោះ។
៣) ធ្វើជាអត់ដឹងរឿង នៅពេលអ្នកបង្ហាញ ពីអារម្មណ៍របស់អ្នក៖ ប្រសិនបើអ្នកកំពុងតែយំ ហើយគូស្នេហ៍ របស់អ្នកធ្វើដូចអត់ដឹងរឿង ដូច្នេះ បុរសម្នាក់នេះ គឺមិនអាចសាកសមធ្វើជា គួស្នេហ៍របស់អ្នកបានទេ ពីព្រោះគាត់មិនដឹង ពីអារម្មណ៍របស់អ្នក មិនចេះយល់ពី ការពិបាកចិត្ត។ ដូច្នេះមនុស្សប្រុស ប្រភេទនេះ អ្នកមិនគួរយកប្រសើរជាង។
៤) មនុស្សឈ្លើយ រឺក៏ពាល៖ ប្រភេទមនុស្សប្រុសបែបនេះ ក៏មិនសមធ្វើជាគូស្នេហ៍ របស់អ្នកដែរ ពីព្រោះអាចធ្វើអោយអ្នក បាក់មុខក្នុងចំណោម សំណាក់មហាជនបាន។ ជាពិសេសមនុស្សប្រភេទនេះ ចូលចិត្តធ្វើអោយ ខ្លួនឯងអស្ចារ្យ នៅមុខអ្នកដ៏ទៃណាស់។
មនុស្សប្រុសទាំង៤ប្រភេទ នេះគួរតែអ្នកជៀសវាង ប្រសើរជាងយកធ្វើជាគូស្នេហ៍ ទៅថ្ងៃអនាគត។


ប្រភពពីhttp://www.khmerload.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,