Smartphone ដែលSamsung សំងំសម្រិតសម្រាំងបំពាក់បំប៉នលើសមត្ថភាព ដើម្បីប្រជែងជាមួយក្រុមហ៊ុនដទៃ លក់នៅឥណ្ឌាមានតម្លៃខ្ទង់ ៧៤៥ដុល្លារអាមេរិក ដែលតម្លៃនេះខុសឆ្ងាយទៅនឹងការប៉ាន់ប្រមាណថា Galaxy S5 អាចកៀក ១ពាន់ដុល្លារ លំអិត។
ការកំណត់តម្លៃខ្លួនរបស់GS5 ក្នុងខ្នាតហិរញ្ញវត្ថុរូពីរបស់ឥណ្ឌាត្រឹម ៤៥.៥០០ បើគិតជាប្រាក់ដុល្លារគឺត្រឹមជាង ៧០០ដុល្លារ។ តម្លៃក្រោមការរំពឹង ដែលអតិថិជនម្នាក់ៗទន្ទឹងយ៉ាងអន្ទះអន្ទែង ជាពិសេសថ្ងៃប្រកាសសម្ពោធSmartphone ស៊េរីនេះ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ក្នុងសមាជទូរសព្ទពិភពលោក MWC កន្លងទៅថ្មីៗនេះ មានអតិថិជនភាគច្រើនរិះគន់ពីរូបរាង (ឌីហ្សាញ) ថាមិនមានអ្វីគួរឲ្យលេចធ្លោ។ ម្យ៉ាងទៀតបច្ចេកវិទ្យាដែលបំពាក់លើGalaxy S5 មិនមានអ្វីថ្មី ឬអាចចាត់ទុកថាជារបកគំហើញទេជាក់ស្ដែង បច្ចេកវិទ្យាមិនជ្រាបទឹក/ធូលី ជាអ្វីដែលមានយូរហើយលើSmartphone SONY។
ចុះសាកថ្មដោយឥតខ្សែថ្មីមែនទេ? Wireless Charging ជាសម្បត្តិរបស់Lumia 920 របស់Nokia ដែលប្រកាសចេញតាំងពីឆ្នាំ ២០១២ម៉្លេះ។ ថែមពីលើនេះការប្រើស៊ីមកាតកាន់តែតូចខ្នាត Nano (តូចជាងស៊ីមប្រភេទMicro) ក៏ជាអ្វីដែលiPhone 5 មានហើយដែរ។ តិចណូឡូជីFingerprint ក៏iPhone 5S អួតតាំងពីខែ កញ្ញា ២០១៣ហើយដែរ។
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment