សប្ដាហ៍ថ្មីនេះ ខ្សែភាពយន្តតុក្កតា “Mr. Peabody & Sherman” បានដណ្ដើមយកចំណាត់ថ្នាក់កំពូលពីខ្សែភាពយន្តសង្គ្រាមសម័យក្រិក “300: Rise of An Empire” វិញ ជាមួយចំណូលប្រមាណ ២១,២លានដុល្លារ លើតារាង Box Office អាមេរិក។
អាចនិយាយបានថា ភាពយន្ត “Mr. Peabody & Sherman” ដែលនិយាយអំពីឆ្កែចេះនិយាយ Mr. Peabody និងក្មេងប្រុស Sherman គឺជាខ្សែភាពយន្តតុក្កតាថ្មីបំផុតពីហូលីវូដ ដែលទទួលបានការគាំទ្រខ្លាំងពីអ្នកទស្សនាបន្ទាប់ពី ភាពយន្តតុក្កតា “Frozen” និង “The Lego Movie”។ ភាពយន្តនេះគឺជាការដឹកនាំដោយ Rob Minkoff និងមានAlex Schwartz និង Denise Nolan Cascino ជាផលិតករ។
ចំណែក ចំណាត់ថ្នាក់ទី៣ បានទៅលើ ខ្សែភាពយន្តថ្មី “Need for Speed” ដែលទទួលបានចំណូល ១៧,៨លានដុល្លារ ក្នុងរយៈពេល ៣ថ្ងៃដំបូងនៃការបញ្ចាំង នៅអាមេរិក និងកាណាដា។ ភាពយន្តថ្មី ២ទៀតដែលទើបតែបញ្ចាំងក្នុងសប្ដាហ៍ថ្មីនេះ មានដូចជា “Tyler Perrry’s The Single Moms Club” និង “Veronica Mars”។
ចង់ដឹងចំណាត់ថ្នាក់កំពូលទាំង ១០សប្ដាហ៍នេះ មានភាពយន្តណាខ្លះ និងមានចំណូលប៉ុន្មាន ទស្សនាខាងតារាងខាងក្រោមនេះ តែម្ដង៖
ល.រ | ចំណងជើងភាពយន្ត | ចំណូលសប្ដាហ៍ថ្មី | ចំណូលសរុប | សប្ដាហ៍ទី |
១ | Mr. Peabody & Sherman | ២១,២លានដុល្លារ | ៦៣,១លានដុល្លារ | ២ |
២ | 300: Rise of An Empire | ១៩,១លានដុល្លារ | ៧៨,៣លានដុល្លារ | ២ |
៣ | Need for Speed | ១៧,៨លានដុល្លារ | ១៧,៨លានដុល្លារ | ១ |
៤ | Non-Stop | ១០,៦លានដុល្លារ | ៦៨,៨លានដុល្លារ | ៣ |
៥ | Tyler Perry’s The Single Moms Club | ៨,៣លានដុល្លារ | ៨,៣លានដុល្លារ | ១ |
៦ | The LEGO Movie | ៧,៧លានដុល្លារ | ២៣៦,៩លានដុល្លារ | ៦ |
៧ | Son of God | ៥,៤លានដុល្លារ | ៥០,៨លានដុល្លារ | ៣ |
៨ | The Grand Budapest Hotel | ៣,៦លានដុល្លារ | ៤,៧លានដុល្លារ | ២ |
៩ | Frozen | ២,១លានដុល្លារ | ៣៩៦លានដុល្លារ | ១៧ |
១០ | Veronica Mars | ២លានដុល្លារ | ២លានដុល្លារ | ១ |
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment