Saturday, March 8, 2014



ការ​សម្រក​ទម្ងន់​, ការ​ចាស់​ទៅ​អាយុ គឺជា​ហេតុផល​មួយ​ដែលនាំអោយ​ស្បែក​យារ​។ ការ​ដែល​ស្បែក​យារ​គឺជា​សញ្ញា​មួយ​ដែល​មិន​សប្បាយចិត្ត​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​ជួយ​អោយ​អ្នក​ការពារ​មិន​អោយ​ស្បែក​យារ​។​

ពង្រឹង​សាច់ដុំ​
ការថែរក្សា​រាងកាយ​នឹង​ជួយ​អោយ​អ្នក​មិន​អាច​អោយ​មុខ​ទៅ​ជា​មាន​ស្បែក​យារ​ធ្លាក់​បានឡើយ​។ ដូច្នេះ​ចូរ​ធ្វើ​លំ​ហាត់ប្រាណ​ណា​ដែល​ជួយ​ពង្រឹង​ដល់​រាងកាយ និង​សាច់ដុំ​អ្នក​ទៅ​។ រឿងនេះ​នឹង​ជួយ​អោយ​ស្បែក​រឹងមាំ និង​តឹង​ណែន​ល្អ​។ ការហាត់​ប្រាណ​ដូចជា ការរត់​តិចៗ​, លើក​ទម្ងន់ និង​ការហ្វឹកហាត់​ពង្រឹង​ភាពរឹងមាំ នឹង​ជួយ​អោយ​អ្នក​មាន​សុខភាព​ល្អ​បាន ជាពិសេស​ស្បែក​តែម្តង​។​

ចៀសវាង​ការ​សម្រក​ទម្ងន់​
ជម្រើស​នៃ​ការ​តម​អាហារ និង​ការ​ស្រក​ទម្ងន់​លឿន​ពេក​នឹង​ធ្វើអោយ​អ្នក​នៅ​តែ​ឡើង​ទម្ងន់ និង​ស្រក​ទម្ងន់​ជាប់​រហូត​បាន​។ ការប្រែប្រួល​ទម្ងន់​យ៉ាង​លឿន​មួយ​នេះ​នឹង​ធ្វើអោយ​ស្បែក​យារ​ធ្លាក់​បាន​។ ចូរ​បញ្ឈប់​វិធីសាស្ត្រ​សម្រក​ទម្ងន់​នេះ ហើយ​ត្រូវ​សម្រប​ខ្លួន​ទៅ​នឹង​គម្រោង​សម្រក​ទម្ងន់​បែប​ផ្តល់​សុខភាព​ដើម្បី​អោយមាន​រាងកាយ​សមសួន​វិញ​។​

របប​អាហារ​ដែល​ផ្តល់​សុខភាព​
របប​អាហារ​ដែល​ផ្តល់​សុខភាព​មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព​ទេ តែ​វា​ក៏​នឹង​ផ្តល់​វីតាមីន និង​ជីវជាតិ​ដែល​មាន​ប្រយោជន៍​ចំពោះ​ស្បែក​ដែរ​ក្នុង​ការរក្សា​បាន​នូវ​ភាពយឺត​របស់​វា​។ ផ្លែឈើ និង​បន្លែ​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ជួយ​ការពារ​ស្បែក​យារ​ធ្លាក់​។​

មិនត្រូវ​ភ្លេច​ប្រើឡេ​ការពារ​ពន្លឺព្រះអាទិត្យ​ឡើយ​
ការ​ចាស់​តាម​អាយុ​គឺជា​មូលហេតុ​មួយ​នៃ​ភាព​យារ​ធ្លាក់​របស់​ស្បែក​។ នៅពេល​មាន​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ វា​នឹង​បង្កើនល្បឿន​ដល់​ដំណើរ​នៃ​ការ​ចាស់​ទៅតាម​អាយុ ហើយ​ក៏​ទៅ​បន្ថយ​ភាពយឺត​របស់​ស្បែក​ដែរ​។ ចូរ​បង្ការ​បញ្ហា​បែប​នេះ​តាមរយៈ​ការ​លាប​ឡូ​សិន​ការពារ​ពន្លឺព្រះអាទិត្យ​គ្រប់​ពេល​ទាំងអស់​ដែល​អ្នក​ត្រូវ​ចេញ​ទៅ​ក្រៅ​។ វា​នឹង​មិន​គ្រាន់តែ​ជួយ​បង្ការ​ភាព​យារ​របស់​ស្បែក​ទេ តែ​ក៏​នឹង​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ស្បែក​ផ្សេងៗ​ទៀត​ដែរ​៕


ប្រភពពីhttp://health.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,