តាមការសិក្សាស្រាវជ្រាវបានអោយដឹងថា កាលវិភាគដែលរវល់ៗរបស់យើង និងការផ្លាស់ប្តូររបៀបរស់នៅអាចធ្វើអោយមានបញ្ហាដល់ជីវិតនៅលើគ្រែបាន ដូច្នេះហើយទើបវាធ្វើអោយមានអាកប្បកិរិយាអាក្រក់ៗ និងទម្លាប់ដេកមិនបានគ្រប់គ្រានកើតមាន។ រាល់កត្តាទាំងអស់នេះមានការប៉ះពាល់ដល់ជីវិតផ្លូវភេទទាំងអស់។ ដើម្បីបង្កើនជីវិតផ្លូវភេទកាន់តែល្អជាងមុនបាន ខាងក្រោមនេះគឺជាទម្លាប់នៅលើគ្រែមួយចំនួនដែលអ្នកគួរតែចៀសវាង។
បង្កភាពរញ៉េរញ៉ៃនៅបន្ទប់ដេក
បន្ទប់ដេកដែលពោរពេញទៅដោយភាពរញ៉េរញ៉ៃ និងសម្រាមនឹងធ្វើអោយមនុស្សយើងបែកអារម្មណ៍ និងស្ត្រេសជាប់រហូតទៀតផង។ ការមើលឃើញនូវគំនសម្លៀកបំពាក់ និងក្រដាស់ការងារនឹងរំលឹកអោយអ្នកដឹងថានឹងត្រូវយករបស់របរទាំងអស់នោះដោះស្រាយចេញអោយអស់។
ការធ្វើបែបនេះនឹងមិនគ្រាន់តែប៉ះពាល់ដល់អារម្មណ៍អ្នកទេ តែវាក៏ធ្វើអោយអ្នកមិនចង់រួមភេទផងដែរ។ ចូរសម្អាតកន្លែងនេះអោយបានស្អាតល្អ, សម្រាកបន្តិច និងធ្វើអោយបន្ទប់ដេកអោយក្លាយទៅជាកន្លែងមួយមានផាសុខភាពបំផុតសម្រាប់រីករាយនឹងការរួមភេទ។
ចូលដេកមិនទៀងពេលវេលា
មនុស្សយើងទាំងអស់គ្នាសុទ្ធតែមានពេលវេលាធ្វើការងារខុសៗគ្នា ដែលនាំអោយមានការសម្របសម្រួលដល់ពេលវេលានៃការដេក។ ការធ្វើការនៅពេលយប់ និងព្រលឹមពេកក៏នឹងប៉ះពាល់ដល់ជីវិតផ្លូវភេទអ្នកដែរ។ ចូរធ្វើវាអោយទៅជាចំណុចមួយដើម្បីអាចទទួលយកបាន ព្រមទាំងអាចមានពេលវេលាស្និទ្ធស្នាលគ្នាជាមួយដៃគូបាន។
កូនដេកជាមួយ
ឪពុកម្តាយភាគច្រើនអនុញ្ញាតអោយកូនរបស់ពួកគេដេកគ្រែជាមួយគ្នាដែរ ប៉ុន្តែរឿងនេះអាចប៉ះពាល់ដល់ជីវិតលើគ្រែរបស់អ្នកបាន។ វាមិនគ្រាន់តែមិនផ្តល់ឱកាសដល់អ្នកទាំងពីរស្និទ្ធស្នាលគ្នាទេ តែវាក៏រំខានដល់ពេលវេលាសម្រាករបស់អ្នកដែរ។
មានទូរទស្សន៍ក្នុងបន្ទប់ដេក
ការមើលទូរទស្សន៍នៅលើគ្រែអាចធ្វើអោយមានការបែកអារម្មណ៍យ៉ាងធំមួយដែលនឹងធ្វើអោយរំខានដល់ពេលវេលានៅលើគ្រែបាន។ ដូច្នេះចូរជំនួសរឿងនេះដោយការចំណាយពេលនិយាយគ្នា ឬថ្នាក់ថ្នមគ្នាជាមួយដៃគូវិញទៅ។ ដើម្បីពង្រឹងដល់ជីវិតផ្លូវភេទបាន ចូរប្រាកដថា បន្ទប់ដែកអ្នកគ្មានទូរទស្សន៍ទេ។
ញ៉ាំអាហារលើគ្រែ
ការញ៉ាំអាហារសម្រន់ ឬអាហារពេលព្រឹកនៅលើគ្រែអាចក្លាយទៅជារឿងមួយអស់អារម្មណ៍សិចតែម្តង។ ដូច្នេះចូរធ្វើយ៉ាងណាកុំអោយមានការយកអាហារមកទទួលទាននៅលើគ្រែអី។
ធ្វើការនៅលើគ្រែ
សម្រាប់បន្ទប់ដេក និងជីវិតផ្លូវភេទដែលសប្បាយចិត្ត ចូរធ្វើយ៉ាងណាកុំអោយការងារ និងស្ត្រេសរបស់អ្នកកើតមាននៅលើគ្រែអោយសោះ។ មិនត្រូវចំនួពេលវេលាច្រើនម៉ោងដើម្បីសម្លឹងមើលកុំព្យូទ័រ និងទូរស័ព្ទដៃឡើយ៕

ប្រភពពីhttp://health.com.kh/
0 comments:
Post a Comment