ស្ត្រីតែងតែមានបំណងរៀបចំអោយមានការថ្នាក់ថ្នមបន្ថែមទៀតក្រោយពីរួមភេទរួច ប៉ុន្តែអ្វីដែលគួរអោយឆ្ងល់នោះគឺបុរសច្រើនតែបោះបង់ឱកាសនេះហើយទុកអោយស្ត្រីនៅតែម្នាក់ឯងទៅវិញ។ ស្ត្រីភាគច្រើនយល់ថា វាគឺជាសញ្ញាមួយនៃការបាត់បង់ចំណង់របស់បុរសក្នុងទំនាក់ទំនងស្នេហា។ ប៉ុន្តែមានហេតុផលបែបជីវសាស្ត្រមួយដែលថា មនុស្សប្រុសមាននិន្នាការងងុយដេកក្រោយពីរួមភេទរួច។
ការដេកក្រោយពីរួមភេទរួចមិនមែនជាជំនឿមិនត្រឹមត្រូវឡើយ ប៉ុន្តែមានការស្រាវជ្រាវមួយដែលអះអាងថា មនុស្សប្រុសតែងតែអស់កម្លាំង និងត្រូវការដេកតែម្តងក្រោយពីរួមភេទរួច។ អ័រម៉ូន និងសារធាតុគីមីខុសៗគ្នាដែលត្រូវបានបញ្ចេញក្នុងរាងកាយក្រោយពីបាញ់ទឹកកាមរួច មាននាទីជម្រុញអោយងងុយដេក ព្រមទាំងបន្ថយឱកាសធ្វើអោយបុរសអាចបន្តទៅតង់ទីពីរថែមទៀត។ មានសារធាតុគីមី និងអ័រម៉ូនច្រើនណាស់ដែលត្រូវបានបញ្ចេញក្រោយពីបាញ់ទឹកកាមរួចដែលធ្វើអោយបុរសងងុយដេក។
ប្រូឡាក់ទីន
ការសប្បាយខាងផ្លូវភេទធ្វើអោយបញ្ចេញអ័រម៉ូនមួយនេះ សម្រាប់ជម្រុញអោយងងុយដេក។ បើសិនជាអ្នកចង់ជំនះអ័រម៉ូណមួយនេះ អ្នកគួរតែជ្រើសរើសប្រើសារធាតុដូប៉ាមីនវិញ (Dopamine)។ ដូប៉ាមីនគឺជាសារធាតុបង្កើនអារម្មណ៍ព្រមទាំងជួយបន្ថយប្រសិទ្ធភាពរបស់ប្រូឡាក់ទីនក្នុងរៀងកាយទៀតផង។
អុកស៊ីតូស៊ីន
អ័រម៉ូនស្នេហាមួយនេះក៏ត្រូវបានបញ្ចេញដែរ ព្រមទាំងជួយអោយរាងកាយសម្រាក។ វាធ្វើអៅយបុរសមានអារម្មណ៍ងងុយដេកក្រោយពីទទួលបានពិសោធន៍សប្បាយខាងផ្លូវភេទរួច។
វ៉ាសូប្រេសស៊ីន (Vasopressin)
អ័រម៉ូនមួយនេះធ្វើអោយសរសៃឈាមតឹង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាចរន្តក្នុងរាងកាយអោយមានស្ថេរភាព។ អ័រម៉ូនមួយនេះត្រូវបានបញ្ចេញដោយផ្ទាល់ក្នុងខួរក្បាល និងមាននិន្នាការធ្វើអោយរាងកាយសម្រាក។
សារធាតុបញ្ចូនសញ្ញាសរសៃប្រសាទ៖ Serotonin, Norepinephrine និង Nitric Oxide
អ័រម៉ូនទាំងនេះគឺជាសារធាតុបញ្ជូនសញ្ញាសរសៃប្រសាទដ៏សំខាន់សម្រាប់ធ្វើអោយរាងកាយសម្រាក។ សារធាតុ Nitric Oxide ត្រូវបានបញ្ចេញទៅក្នុងលិង្គ។
លំហាត់ប្រាណលើរាងកាយ
ជាទូទៅទៅបុរសប្រើប្រាស់ថាមពលរបស់រាងកាយក្នុងពេលរួមភេទខ្លាំងជាងស្ត្រីទៅទៀត។ ដូច្នេះមនុស្សប្រុសខ្លួនឯងត្រូវតែអស់កម្លាំងច្រើនជាងមិនខាន៕
ប្រភពពីhttp://health.com.kh/
0 comments:
Post a Comment