Friday, March 14, 2014



ក្នុងចំណោម​ហេតុផល​សំខាន់ៗ​ធ្វើអោយ​មាន​ភាព​ជ្រីវជ្រួញ​នោះ​គឺជា​ការប៉ះពាល់​នឹង​កាំរស្មី​ពន្លឺព្រះអាទិត្យ​ដែល​គ្រោះថ្នាក់ និង​កង្វះ​ជាតិ​ទឹក​ក្នុង​ស្បែក​តែម្តង​។ ការយល់ឃើញ និង​ប្រុងប្រយ័ត្ន​មួយចំនួន​អាច​ជួយ​អោយ​អ្នក​បង្ការ​ភាព​ជ្រីវជ្រួញ​បានយូរ​តាមតែ​អាចធ្វើ​បាន​។ ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​ដ៏​សំខាន់​សម្រាប់​ការពារ​ភាព​ជ្រីវជ្រួញ​ពី​ការអភិវឌ្ឍន៍​របស់​រា​ង​កាយ​។ 

​ប្រើឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​
​ការខូចខាត​ដោយសារ​ពន្លឺព្រះអាទិត្យ​គឺជា​ហេតុផល​មួយ​ដ៏​សំខាន់​នៃ​ភាព​ជ្រីវជ្រួញ​។ បើសិនជា​ស្បែក​មិន​ត្រូវបាន​ការពារ​ពី​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ទេ វា​នឹង​អាច​មាន​ភាព​ជ្រីវជ្រួញ​, កន្ទួល​ដោយសារ​ពន្លឺព្រះអាទិត្យ​, ស្បែក​ឡើង​ក្រហម និង​ប្រឈម​នឹង​ជំងឺ​មហារីក​ទៀតផង​។ ដូច្នេះហើយ ស្បែក​ត្រូវតែ​គា​រពារ​ដោយ​ប្រើ​ផលិតផល​ការពារ​កម្តៅ​ព្រះអាទិត្យ​ដែល​មាន​សមាសធាតុ​ជា Broad-spectrum SPE (​ចាប់ពី ៣០​ឡើងទៅ​) ឬ​ផលិតផល​ផ្តល់​សំណើម​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​កាំរស្មី​យូ​វី​ដែល​ផ្តល់​គ្រោះ​ថ្នាក់​មិន​អាច​ជ្រាប់ចូល​កោសិការ​ស្បែក​បានឡើយ​។ កាំរស្មី​យូ​វី​អាច​ទៅ​បំបែក​ស្រទាប់​កូឡា​ជែន ដែល​ជាហេតុ​ធ្វើអោយ​ស្បែក​ជ្រីវជ្រួញ​បាន​។ 

​ញ៉ាំ​អាហារ​សម្បូរ​ទៅ​ដោយ​អង់​ទី​អុក​ស៊ីដង់​
​អាឡី​សុន តាណី​ស (Allison Tanis) អ្នកនិពន្ធ​សៀវភៅ Feed your Skin, Starve your Wrinkles និយាយថា “​អាហារ​ដែល​អ្នក​ញ៉ាំ​ប្រហែល​ជា​ប្រភព​ដ៏​ល្អ​បំផុត​ដែល​ស្បែក​ត្រូវការ​ដើម្បី​ជួយ​ប្រឆាំងនឹង​សញ្ញា​ផ្សេង​របស់​ជំងឺ និង​ការ​ចាស់​ទៅ​តាម​អាយុ​”​។ អាហារ​ដែល​មាន​អង់​ទី​អុកស៊ី​ដង់​គួរតែ​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។ ផ្លែ​បឺ​រី​ពណ៌​ខៀវ​, ស្ត្របឺ​រី​, រ៉ា​ស​បឺរី​, ក្រេន​បឺរី និង​បឺ​រី​ពណ៌​ខ្មៅ​សុទ្ធតែ​ជា​អាហារ​សម្បូរ​អង់​ទី​អុកស៊ី​ដង់​ទាំងអស់​។ ពពួក​ផ្លែឈើ​ប្រភេទ​បឺរី​ទាំងនេះជួយ​ពង្រឹង​ដល់​ភាពយឺ​តរបស់​ស្បែក និង​បង្កើន​ការផលិត​កូឡា​ជែន ព្រមទាំង​ផ្តល់​នូវ​ការប្រឆាំង​ទ្វេដង​ដល់​រ៉ាឌីកាល​សេរី​ដែល​បំផ្លាញ​ស្បែក​។ 

​ផឹកទឹក​អោយបាន​ច្រើន​តាម​តែ​អាច​ធ្វើបាន​
​តាណី​ស សង្កត់ធ្ងន់​ថា កោសិការ​ស្បែក​ត្រូវការ​ជាតិ​ទឹក​ដើម្បី​អោយ​មាន​ភាពបត់បែន​បាន​បានល្អ ដូច្នេះ​ហើយ​ចូរ​ទទួលទាន​ទឹក​អោយបាន​គ្រប់គ្រាន់​ជា​រៀងរាល់ថ្ងៃ​។ មួយវិញទៀត ទឹក​មិន​គ្រាន់តែ​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​ទេ តែ​វា​ក៏​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​ស្បែក​ដែរ​។ ការ​កង្វះ​ជាតិ​ទឹក​គឺជា​ហេតុផល​មួយ​ផ្សេង​ទៀត​ធ្វើអោយ​ស្បែក​ស្ងួត និង​ធ្វើអោយ​ស្បែក​មាន​ភាព​ជ្រីវជ្រួញ​ជាប់​រហូត​ទៀត​ផង​។ ករណីបែបនេះ ទឹក​អាចធ្វើអោយ​អ្នក​រក្សា​ភាព​ភ្លឺ​ថ្លា​របស់​ស្បែក និង​មាន​សុខភាព​ល្អ​។ ដើម្បីអោយ​ស្បែក​មាន​ភាពស្រស់ស្អាត និង​ភ្លឺ​ថ្លា​ជាប់​រហូត អ្នក​គួរតែ​ទទួលទាន​ទឹក​អោយបាន​យ៉ាងហោច​ណាស់ ២​លីត្រ​ក្នុង​មួយថ្ងៃ​។ 

​រក្សា​នូវ​មូលដ្ឋាន​អនាម័យ​របស់​ស្បែក​
​ការ​មាន​អនាម័យ​លើ​ស្បែ​គឺជា​រឿង​មួយ​ត្រូវតែ​ធ្វើ​ដើម្បី​អោយ​ស្បែក​មាន​សុខភាព​ល្អ និង​ភ្លឺ​ថ្លា​។ រឿង​នេះ​ត្រូវ​តា​មាន​ការលាង​សម្អាត​មុខ​រាល់​យប់​ជាមួយនឹង​ផលិតផល​ថែរក្សា​ស្បែក​ដែល​មាន​សារធាតុ Retinol បន្ទាប់មក​ត្រូវ​លាប​ផលិតផល​ផ្តល់​សំណើម​។ សារធាតុ Retinol ជួយ​ទប់ស្កាត់​សកម្មភាព​របស់​រ៉ាឌីកាល​សេរី​លើ​ស្បែក និង​កុំអោយ​មូលេ​គុល​អុកស៊ីសែន​គ្មាន​ស្ថេរ​ភាពលើ​ស្បែក​៕

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,